អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > Lenovo ទើប​សម្រេច​បាន Gaming Laptop ខ្លាំង​ថ្មី​​ ២​ម៉ូដែល​​ក្រាហ្វិក GTX 1060 ទំហំ​ 6GB និង​មាន CPU ជំនាន់​ចុងក្រោយ​

Lenovo ទើប​សម្រេច​បាន Gaming Laptop ខ្លាំង​ថ្មី​​ ២​ម៉ូដែល​​ក្រាហ្វិក GTX 1060 ទំហំ​ 6GB និង​មាន CPU ជំនាន់​ចុងក្រោយ​

ពិព័រណ៍ CES 2017 ឆ្នាំ​នេះ ក្រុមហ៊ុន Lenovo បាន​ត្រៀម​បង្ហាញ​ចេញ​ស៊េរី​កុំព្យូទ័រ Gaming Laptop សមត្ថភាព​មធ្យម​ម៉ូដែល​ថ្មីៗ ដើម្បី​ជា​ជម្រើស​ដល់​អ្នក​ប្រើប្រាស់ បំណង​ចង់​ក្ដោបក្ដាប់​ចំណែកទីផ្សារ​បាន​កាន់តែ​ច្រើន។ ជាក់ស្ដែង​ក្រុមហ៊ុន​មាន​កុំព្យូទ័រ Gaming Laptop ស៊េរី​ថ្មី ម៉ូដែល Legion Y520 ​ដែល​ភ្ជាប់​មក​ជាមួយ​លក្ខណៈ​សម្បត្តិ​បង្គួរ​ល្មម​អាច​លេង​ហ្គេម​បាន​រលូន​ល្អ។ ​

លក្ខណៈ​សម្បត្តិ​លំអិត​មាន​នៅ​លើ Lenovo Legion Y520 រួម​មាន៖
-អេក្រង់ ១៥,៦អ៊ីញ​កម្រិត 1080p LCD
-ទម្ងន់ ២,៤គីឡូក្រាម
-កម្រាស់ ២៦​មីល្លីម៉ែត្រ
-ក្រាហ្វិក Nvidia GeForce GTX 1050 Ti discrete
-RAM ទំហំ 16GB ប្រភេទ DDR4
-អង្គ​ផ្ទុក​ទិន្នន័យ 512GB ប្រភេទ PCIe SSD ចំពោះ​ម៉ូដែល​ basic មាន​ត្រឹម 128GB ឬ​អាច​ប្រើ​ជា HDD ធម្មតា​ទំហំ 500GB
-ប្រើ​រន្ធ USB ជំនាន់​ថ្មី​ប្រភេទ C
-Keyboard មាន​ភ្លើង backlight ពណ៌​ក្រហម

ប្រិយមិត្ត​នឹង​អាច​រក​ទិញ​កុំព្យូទ័រ Gaming ស៊េរី​ថ្មី​ម៉ូដែល Legion Y520 នេះ​ចាប់ពី​ខែ​កុម្ភៈ​ក្រោយ​នេះ ដែល​តម្លៃ​ចាប់ពី ៩០០ដុល្លារ​អាមេរិក។ វា​មាន​តម្លៃ​ធូរថ្លៃ​ជាង​ម៉ូដែល ដែល​មាន​នាពេល​បច្ចុប្បន្ន អេក្រង់ ១៥,៦អ៊ីញ​ប៉ុន្តែ​ក្រាហ្វិក​រហូត​ដល់​ជំនាន់ GTX 1060 ឯណោះ។

ក្រៅពី​ម៉ូដែល Y520 ក្រុមហ៊ុន​ក៏​នៅ​មាន​ម៉ូដែល Y720 មួយ​ទៀត ដែល​ភ្ជាប់​លក្ខណៈ​សម្បត្តិ​ខ្ពស់​ជាង មាន​អេក្រង់​ ១៧,៣អ៊ីញ ​កម្រិត 1080p និង​ជម្រើស​ដល់ 4K Display ក៏​មាន​ដែរ។ Lenovo បាន​បំពាក់​អង្គ​ប្រតិបត្តិ​រហូត​​ដល់ Intel Core i7-7700HQ ឬ Core i5-7300HQ ជាមួយ​ក្រាហ្វិក Nvidia GeForce GTX 1060px ជាមួយ​ទំហំ​រហូត​ដល់​ 6GB។ ដូច​ជា Y520 ដែរ វា​មាន RAM 16GB និង​មាន​អង្គ​ផ្ទុក​ទិន្នន័យ​ប្រភេទ PCIe SSD ទំហំ 512GB ដែរ។ តម្លៃ Y720 គឺ​ចាប់ពី ១៤០០ដុល្លារ​នឹង​មាន​លក់​លើ​ទីផ្សារ​ក្នុង​ខែ​មេសា​ខាង​មុខ៕

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

រឿង៥​យ៉ាង​ ​ដែល​ធ្វើ​ឲ្យ​អ្នក​ស្ដាយក្រោយ ​ប្រសិនបើ​មិន​បាន​ធ្វើ​ក្នុង​វ័យ​ខ្ទង់ ​២០ឆ្នាំ

សញ្ញា​ទាំង​៤​ដែល​បញ្ជាក់​ថា​អ្នក​ជា​មនុស្ស​គិត​ច្រើន​ជ្រុល​ហួសហេតុពេក

វិធី​​សាស្ត្រ​ទាំង​៥​​យ៉ាង​ ​ជួយ​អោយ​អ្នក​អាច​អាន​សៀវភៅ​​បាន​កាន់​តែ​ច្រើន​​ជាង​មុន

​កុំ​និយាយ​​​​​ឃ្លា​ទាំង​៦​​​នេះ​ឲ្យ​​សោះ​ ​នៅ​​​កន្លែង​ការងារ​ ជៀសវាង​នាំ​ទុក្ខ​ដាក់​ខ្លួន​ឥតអំពើ​​

អត្ថបទពាណិជ្ជកម្ម​

Time To Fashion Show ​មក​ដល់​ថ្ងៃ​ទី៩ វិច្ឆិកា​ខាង​មុខ

​រៀន​សូត្រ​ពី​បុគ្គល​ជោគជ័យ​ដើម្បី​ប្រែ​ក្លាយ​​អាជីវកម្ម​​ខ្នាតតូច​​&​មធ្យម​ឱ្យ​​​មាន​​​បទដ្ឋាន​ត្រឹមត្រូវ! ​

ស្រាបៀរ ABC EXTRA STOUT រូបរាងថ្មី រសជាតិពិសេសដដែល

វេទិកា​ឧ​ត្ត​មសិ​ក្សា កម្ពុជា​-​អន្តរជាតិ ដ៏​ធំ និង​ដំបូង​គេ​នៅ​កម្ពុជា​ត្រូវបាន​រៀបចំឡើង​យ៉ាង​ជោគជ័យ​

អានអត្ថបទតាមខែ

October 2017
M T W T F S S
« Sep    
 1
2345678
9101112131415
16171819202122
23242526272829
3031