អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > កូរ៉េ​ខាង​ត្បូង ទើប​​ផលិត​បាន​ Robot យក្ស​​ទម្ងន់​ជាង ១តោន កម្ពស់​ជិត ១០ម៉ែត្រ​ទុក​ប្រើ​នៅ​តំបន់​គ្រោះថ្នាក់

កូរ៉េ​ខាង​ត្បូង ទើប​​ផលិត​បាន​ Robot យក្ស​​ទម្ងន់​ជាង ១តោន កម្ពស់​ជិត ១០ម៉ែត្រ​ទុក​ប្រើ​នៅ​តំបន់​គ្រោះថ្នាក់

បច្ចេកវិទ្យា​រ៉ូបូត​មាន​ការ​រីកចម្រើន​យ៉ាង​ខ្លាំង​នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ។ ក្នុង​នោះ គេ​សង្កេត​ឃើញ ប្រទេស​ចិន និង​ជប៉ុន មាន​ការ​អភិវឌ្ឍ​យ៉ាង​ឆាប់​រហ័ស​លើ​វិស័យ​មួយ​នេះ។ ចំណែក​ពេល​នេះ កូរ៉េ​ខាង​ជើង ក៏​មាន​មុខ​ក្នុង​ការ​បង្ហាញ​ចេញ robot ជំនាន់​ថ្មី​របស់​ខ្លួន​ផង​ដែរ។ ថ្មីៗ​នេះ ក្រុមហ៊ុន​ជំនាញ​ផលិត​រ៉ូបូត​នៅ​កូរ៉េ​ខាងត្បូង Hankook Mirae Technology ​ទើប​បង្ហាញ​គំរូ​បឋម​ដំបូង​នៃ​មនុស្សយន្ត​មាន​រូបរាង​ដ៏​ធំ។ វា​ត្រូវ​បាន​គេ​ហៅ​ឈ្មោះ​ថា The Method-2។

The Method-2 មាន​មាឌ​ធំ ស្រដៀង​នឹង​មនុស្ស​យន្ត​នៅ​ក្នុង​សាច់​រឿង​អីចឹង ដោយ​វា​មាន​ដៃ​ជើង​ដូច​ជា​មនុស្ស​ដែរ។ មនុស្ស​យន្ត​ចម្លែក​របស់​កូរ៉េ​នេះ មាន​កម្ពស់ ១៣ហ្វីត ឬ​ប្រហែល ៩,៧ម៉ែត្រ ទម្ងន់​របស់​វា​គឺ ១,៣តោន ​និង​បន្ថែម​ទម្ងន់​ដៃ​ទាំងគូ​របស់​វា​ដែល​ផលិត​ពី​លោហធាតុ​អាច​ធ្វើ​ចលនា​បាន មាន​ទម្ងន់ ២៨៦ផោន ឬ​ប្រហែល ២៨៣,៩គីឡូក្រាម។ ប្រធាន​ក្រុមហ៊ុន Hankook Mirae លោក Yang Jin-Ho បញ្ជាក់​ឱ្យ​ដឹង​ថា រ៉ូបូត​នេះ​ត្រូវ​បាន​ផលិត ក្នុង​គោលបំណង​ជួយ​សម្រួល​កិច្ចការ​ដល់​មនុស្ស​ស្ថិត​នៅ​តំបន់​មាន​គ្រោះថ្នាក់​ខ្លាំង ដែល​មនុស្ស​យើង​មិន​អាច​ទៅ (ប្រឈម​នឹង​គ្រោះថ្នាក់)។

ក្រុមហ៊ុន​បច្ចេកវិទ្យា​កូរ៉េ​នេះ បាន​បោះទុន​ទឹកប្រាក់​ប្រមាណ ២០០លាន​ដុល្លារ​ដើម្បី​ផលិត​រ៉ូបូត​តាំង​ពី​ឆ្នាំ២០១៤ គោលបំណង​ភិវឌ្ឍ mech ​ដើម្បី​ជួយ​ដល់ Hollywood SFX designer, Vitaly Bulgarov ក្នុង​ការ​ផលិត Transformers, Robocop និង Terminator៕

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​ចង់​ទន្ទេញ​មេរៀន​​ឲ្យ​ឆាប់​ចាំ​ ​និង ​មិន​ងាយ​ភ្លេច​ ​គួរ​សាកល្បង​​​វិធី​ងាយៗ​ទាំងនេះ​!​

បើ​​​ចង់​ក្លាយ​ជា​អ្នក​គ្រប់គ្រង​ ​ឬ ​អ្នកដឹកនាំ​ដ៏​អស្ចារ្យ​ម្នាក់​ ត្រូវ​ជម្រុះ​​ចំណុច​អាក្រក់​​ទាំង​៦​នេះ​សិន​ ​!​

​ត្រូវ​ព្យាយាម​បណ្ដុះ​ផ្នត់គំនិត​ទាំង​៥​យ៉ាង​នេះ ​ដើម្បី​​សាង​អនាគត​ដ៏​ជោគជ័យ​​នា​ពេល​ខាង​មុខ​

​វិធីសាស្ត្រ​​សំខាន់ៗ​៥​យ៉ាង​​ ​ដើម្បី​​លុបបំបាត់​ការ​ខ្ជិល​ច្រអូស​របស់​អ្នក​!

អត្ថបទពាណិជ្ជកម្ម​

ឱកាសបង្ហាញ​សមត្ថភាព​និង​គំនិត​ច្នៃប្រឌិត​ផ្នែក​អាជីវកម្ម​សម្រាប់​​យុវជន​បានមក​ដល់​ហើយ​!

​គុយទាវ​បាក់​សៀក​ពិសេស​ឈ្មោះ​ធម្មតា តែ​រសជាតិ​ឆ្ងាញ់​មិនធម្មតា​ទេ ​ធានាថា​ឆ្ងាញ់​បោស​ចាន !

everjobs បង្ហាញ​ពី​ជំនាញ​មួយចំនួន​ដែល​​ចាំ​បាច់​​ក្នុងតួនាទី​គ្រប់គ្រង​ (Management) នៅក្នុង​ប្រទេស​កម្ពុជា​​

វត្តមានគម្រោងបុរីល្បីៗជាច្រើននៅក្នុងពិព័រណ៍អចលនទ្រព្យកម្ពុជាលើកទី២

អានអត្ថបទតាមខែ

September 2017
M T W T F S S
« Aug    
 123
45678910
11121314151617
18192021222324
252627282930