អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > មិន​គួរ​ឱ្យ​ជឿ ប៉ុន្តែ​វា​​ជា​ការ​ពិត​ Honda ​ទើប​ផលិត​​ម៉ូតូ​មិន​ចេះ​ដួល កំពុង​បង្អួត​នៅ CES 2017 (Video)

មិន​គួរ​ឱ្យ​ជឿ ប៉ុន្តែ​វា​​ជា​ការ​ពិត​ Honda ​ទើប​ផលិត​​ម៉ូតូ​មិន​ចេះ​ដួល កំពុង​បង្អួត​នៅ CES 2017 (Video)

វា​ពិត​ជា​មិន​គួរ​ឱ្យ​ជឿ​ដែល​ម៉ូតូ​កង់​ពីរ មិន​វ៉ៃ​ជន្ទល់ ហើយ​គ្មាន​មនុស្ស​ទប់ តែ​មិន​ដួល​នោះ។ ប៉ុន្តែ​ពេល​នេះ ក្រុមហ៊ុន Honda បាន​ធ្វើ​ឱ្យ​វា​ពិត​ជា​ទៅ​រួច​បាន។ ក្រុមហ៊ុន​ឯកទេស​ផលិត​យានយន្ត​ជប៉ុន​នេះ ទើប​ដាក់​បង្ហាញ​សមិទ្ធផល​ថ្មី​សន្លាង និង​អស្ចារ្យ​ដែល​ជា​ម៉ូតូ​ទំនើប មិន​ចេះ​ដួល បើ​ទោះបី​វា​មាន​កង់​តែ​២ ដូច​ម៉ូតូ​ទូទៅ​ក៏​ដោយ។

ក្រុមហ៊ុន​បាន​អភិវឌ្ឍ និង​បំពាក់​បច្ចេកវិទ្យា self-balancing នៅ​លើ​ម៉ូតូ​ស៊េរី​ថ្មី​របស់​ខ្លួន។ Honda បាន​គូស​បញ្ជាក់​ថា ខ្លួន​ផលិត​ម៉ូតូ​ស៊េរី​ថ្មី​នេះ ដើម្បី​កាត់បន្ថយ​ការ​ជិះ​ម៉ូតូ​ដួល ម្យ៉ាង​ក៏​អាច​បង្កើន​សុវត្ថិភាព​ល្អ​ជាង​មុន​ផង​ដែរ។ បន្ទាប់​ពី​បាន​ធ្វើតេស្ត សង្កេត​ឃើញ​ថា ម៉ូតូ​នេះ​ពិត​ជា​មាន​សមត្ថភាព​មិន​គួរ​ឱ្យ​ជឿ ពោល​ទោះបី​បើក​ក្នុង​ល្បឿន​យឺត​យ៉ាងណា​ក៏​ដោយ ក៏​វា​មិន​ដួល​ឡើយ។

ទោះ​ជា​យ៉ាងណា ពេល​នេះ​ក្រុមហ៊ុន Honda មិន​បាន​បញ្ជាក់​ថា នៅ​ពេល​ណា​ទើប​រុញ​គំរូ​ម៉ូតូ​ច្នៃប្រឌិត​ខ្ពស់​របស់​ខ្លួន​នៅ​ចូល​ចង្វាក់​ផលិតកម្ម ដើម្បី​ដាក់​លក់​លើ​ទីផ្សារ​នៅ​ឡើយ ខណៈ​ដែល​ពេល​នេះ ក្រុមហ៊ុន​កំពុង​តាំង​បង្ហាញ​នៅ​ក្នុង​ពិព័រណ៍​អេឡិចត្រូនិក CES 2017 នៅ​ទីក្រុង Las Vegas នៃ​សហរដ្ឋ​អាមេរិក៕

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

គំនិត​អាថ៌កំបាំង​​ទាំង​ ១០​​ដើម្បី​ក្លាយ​ជា​សេដ្ឋី

​​និយម​ន័យ​សំខាន់ៗ​នៃ​ពាក្យ​ថា ​«​ភាព​ជា​អ្នក​ដឹកនាំ​»​ ដែល​កំណត់​ដោយ​បុគ្គល​ជោគជ័យ​ក្នុង​​លោក

រឿង​ល្អ​ៗ​​ទាំង​នេះ​នឹង​កើត​ឡើង ​ប្រសិន​បើ​អ្នក​​ព្រម​លត់ដំ​ខ្លួន​ជា​មួយ​ការ​លំបាក​ពី​ក្មេង​ឲ្យ​បាន​ច្រើន​

​សញ្ញា​ ៥​យ៉ាង​បញ្ជាក់​ថា ​អ្នក​កំពុង​​តប់ប្រមល់​ក្នុង​ចិត្ត​ខ្លាំង​បំផុត​​ ​​​ហើយ​គួរ​រក​វិធី​ដោះស្រាយ​បន្ទាន់​!​

អត្ថបទពាណិជ្ជកម្ម​

កម្មវិធី ABC Exceptional Night ជាមួយកញ្ញា ឱក សុគន្ធកញ្ញា

បច្ចេកវិទ្យាថ្មីរបស់ទូរទឹកកក LG អាចរក្សាអាហារឱ្យ​នៅស្រស់បានរហូតដល់ 14 ថ្ងៃ

បៀរថៃហ្គ័រចាប់ឆ្នោតលើកទី ១ ជូនគូស្វាមីភរិយាថ្មីក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរថៃហ្គ័រ ឆ្នាំ ២០១៨

ស្រាបៀរ ABC អិចស្ត្រាស្តោត បានពាំនាំកម្មវិធីរាត្រីដ៏ល្អឯកជូនដល់អតិថិជន

អានអត្ថបទតាមខែ

April 2018
M T W T F S S
« Mar    
 1
2345678
9101112131415
16171819202122
23242526272829
30