អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > Facebook កុំ​តែ​បាន​ចំណុច​​ល្អ​មួយ​នេះ កុំ​អី​ប្រហែល​ត្រូវ​​គេ​នាំ​គ្នា​ឈប់​ប្រើ​អស់​​បាត់​ ព្រោះ​យល់​ថា​ ខ្ជះខ្ជាយ​ពេលវេលា​​ច្រើន!

Facebook កុំ​តែ​បាន​ចំណុច​​ល្អ​មួយ​នេះ កុំ​អី​ប្រហែល​ត្រូវ​​គេ​នាំ​គ្នា​ឈប់​ប្រើ​អស់​​បាត់​ ព្រោះ​យល់​ថា​ ខ្ជះខ្ជាយ​ពេលវេលា​​ច្រើន!

តាម​ការ​ស្រង់​មតិ​ពី​បណ្ដា​អ្នក​កំពុង​ប្រើប្រាស់​បណ្ដាញ​សង្គម​បច្ចុប្បន្ន​ចំនួន ៤៨៣១នាក់ នៅ​ក្នុង​ប្រទេស​ចំនួន១២ ដែល​ធ្វើ​ឡើង​ដោយ​ក្រុម​ការងារ​ផ្នែក​សុវត្ថិភាព​នៅ Kaspersky Lap ​បង្ហាញ​ថា ៧៨% នៃ​ពួក​គេ​ធ្លាប់​សម្រេច​ចិត្ត​ឈប់​ប្រើ​គណនី​បណ្ដាញ​សង្គម​របស់​គេ ប៉ុន្តែ​នៅ​តែ​​បន្ត​ប្រើ​មក​ដល់​បច្ចុប្បន្ន។ ហេតុផល​ដែល​គេ​ចង់​ចាកចេញ​ពី​បណ្ដាញ​សង្គម​គឺ​ដោយសារ​ហេតុផល​ចម្បង​មួយ​គឺ ខ្ជះខ្ជាយ​ពេលវេលា ដែល​មាន ៣៩%។ ចុះ​តើ​ហេតុអ្វី បាន​ជា​គេ​មិន​អាច​ផ្ដាច់​ខ្លួន​ចេញ​ពី​បណ្ដាញ​សង្គម?

ហេតុផល​ចម្បង​មួយ​ដែល​គេ​នៅ​តែ​មិន​ចោល​បណ្ដាញ​សង្គម​គឺ​ដោយសារ ពួក​គេ​ចង់​រក្សា​ការ​ភ្ជាប់​ទំនាក់ទំនង​រវាង​សាច់ញាតិ និង​មិត្តភ័ក្ដិ​របស់​ពួក​គេ ដែល​ស្ថិត​នៅ​ឆ្ងាយៗ​គ្នា។ ការ​គិត​បែប​នេះ គឺ​មាន​រហូត​ដល់​ទៅ ៦២% នៃ​ចំនួន​មនុស្ស​ក្នុង​ស្ថិតិ​ខាង​លើ។ ទាំង​ហេតុផល​ចង់​ឈប់​ប្រើ និង​បន្ត​ប្រើ​មាន​ដូច​ខាង​ក្រោម៖

+ ៧៨% នៃ​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម លើកឡើង​ថា ពួក​គេ​កំពុង​គិត​ចង់​ឈប់​ប្រើ​បណ្ដាញ​សង្គម​ដែរ
+ ហេតុផល​សំខាន់ៗ​ដែល​ធ្វើឲ្យ​អ្នក​ប្រើ ​ឈប់​ចង់​បន្ត​ប្រើ​បណ្ដាញ​សង្គម៖
-​គឺ​ខ្ជះខ្ជាយ​ពេលវេលា – មាន​មតិ ៣៩%
-​គេ​មិន​ចង់​ស្ថិត​នៅ​ក្រោម​ការ​តាមដាន​ពី​អ្នក IT – មាន​មតិ ៣០%

+ ​ចំណុច​សំខាន់​មួយ ដែល​ធ្វើឲ្យ​អ្នក​ប្រើ​ចិត្ត​មិន​ដាច់ ឈប់​ប្រើ​បណ្ដាញ​សង្គម​គឺ ដោយ​យោង​ហេតុផល ចង់​រក្សា​ទំនាក់ទំនង​ពី​ចម្ងាយ​រវាង​មិត្តភ័ក្ដិ និង​សាច់ញាតិ ដែល​មាន​មតិ​រហូត​ដល់ ៦២%។

+​មុខងារ​មាន​សារៈ​សំខាន់​បំផុត ៣ចំណុច​ទៅ​លើ​សេវាកម្ម​របស់​បណ្ដាញ​សង្គម​នានា ដែល​អ្នក​ប្រើ​ចង់​បាន​គឺ៖
1/ ​មាន​លទ្ធភាព​កំណត់​ដែន​ភ្ជាប់ (Limit access) ​សម្រាប់​កម្មវិធី​ប្រភេទ third-party ​និង​សេវាកម្ម ទៅ​លើ profile ​ឌីជីថល​របស់​ពួក​គេ (៥០%)
2/ ​មុខងារ​វេចខ្ចប់​អ៊ិនគ្រីប​មាន​សមត្ថភាព​ខ្លាំង ក្នុង​ការ​បិទបាំង​ទិន្នន័យ​សំខាន់ (៤៦%)
3/ ​ឱ្យ​មាន​នូវ Tool ពិសេស​សម្រាប់​ការ​គ្រប់គ្រង​ដ៏​ស្មុគស្មាញ​លើ​ការ​រក្សាទុក​ព័ត៌មាន (៣៤%)។

សូម​បញ្ជាក់​ថា បច្ចុប្បន្ន​បណ្ដាញ​សង្គម​ធំៗ ដែល​កំពុង​មាន​អ្នក​ប្រើ​ច្រើ​នបំផុត​រួម​មាន៖ Facebook, Weibo, Twitter, Linkedin …

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

មិត្ត​ល្អ​ក្នុង​ជីវិត​គឺ​មាន​៤​ចំណុច​នេះ! តើ​អ្នក​ស្គាល់​​១​ហើយ​ឬ​នៅ​?

​បើ​គ្មាន​បទ​ពិសោធន៍​សោះ​តែ​ម្ដង​ តើ​គួរ​សរសេរ​​ CV ​ ធ្វើ​ម៉េច​​ឱ្យ​ទាក់ទាញ​ ​និង​គេ​ហៅ​សម្ភាសន៍?

៥យ៉ាង​ជៀសវាង​ឱ្យ​បាន មិន​ត្រូវ​បង្អួត​ប្រាប់​គេ​នៅ​លើ Facebook ទេ ព្រោះអាច​​នាំ​​ទុក្ខ​ដាក់​ខ្លួន

ពាក្យ៩ឃ្លាដែលពង្រឹងឆន្ទៈអ្នក​ឡើងវិញ ពេលកំពុងជួបការលំបាក

អត្ថបទពាណិជ្ជកម្ម​

Tiger Street Football Festival ឆ្នាំ ២០១៨ បានមកដល់ខេត្តព្រះសីហនុហើយ

Realestate.com.kh ទទួលបានទឹកប្រាក់វិនិយោគ ២.២៥ លានដុល្លារអូស្ត្រាលីពី BRCM

​វិធីសាស្ត្រ​ក្នុង​ការ​​​ធ្វើ​​​«​​ឌីជីថលម៉ាឃីធីង​ ​ដោយ​​ផ្ដោត​លើ​​SEO»​

ការ​ចុះឈ្មោះ​​រៀន​ «​​វគ្គ​​​​មូលដ្ឋានគ្រឹះ​នៃ​នីតិវិធីបង្កើតអាជីវកម្ម​ ឱ្យមានលក្ខណៈស្ដង់ដារ​»​​នឹង​បញ្ចប់​ត្រឹម​ម៉ោង​​១០ ​ថ្ងៃ​ស្អែក

អានអត្ថបទតាមខែ

January 2018
M T W T F S S
« Dec    
1234567
891011121314
15161718192021
22232425262728
293031