គ្រឿង Accessory ៥មុខ​ដែល​អ្នក​មាន​កុំព្យូទ័រ MacBook ​ត្រូវ​ការ​បំផុតដើម្បី​ជា​​​ប្រយោជន៍​នឹក​ស្មាន​មិន​ដល់ (Video)

ផ្សាយចេញ ៖ 10-Jan-2017 8:38 am

ខណៈ​ដែល​បច្ចេកវិទ្យា​កុំព្យូទ័រ​យួរដៃ​កំពុង​មាន​ការ​អភិវឌ្ឍ​ទៅ​មុខ កាន់តែ​ទំនើប ដំណើរការ​លៀន រូបរាង​តូច ស្ដើង ស្រាល គេ​ក៏​បាន​បង្កើត​គ្រឿង​បន្សំ (Accessory) សម្រាប់​ប្រើប្រាស់​ជាមួយ Laptop ​ទាំង​នោះ​ផង​ដែរ។ គ្រឿង Accessories ​តែងតែ​ត្រូវ​បាន​ផលិត​ឡើង​ស្រប​តាម​តម្រូវការ និង​ផ្ដល់​ជា​អត្ថប្រយោជន៍​បន្ថែម​ទៅ​លើ​អ្នក​ប្រើប្រាស់។


ឧទាហរណ៍​ការ​ផលិត​ជើង​ទម្រ​សម្រាប់​កុំព្យូទ័រ​យួរដៃ​ជាដើម ដើម្បី​ប្រើប្រាស់​បាន​ងាយស្រួល ជាជាង​ការ​ឱន​សម្លឹង​អេក្រង់​កុំព្យូទ័រ ដែល​ប៉ះពាល់​ទៅ​លើ​ទម្លាប់​អង្គុយ​ធ្វើការ​ខុស​ឆ្គង ដែល​នាំ​ទៅ​ប៉ះពាល់​ដល់​ឆ្អឹង​ខ្នង។ ចង់​ដឹង​ថា Accessories ៥មុខ មាន​អ្វី​ខ្លះ និង​ប្រយោជន៍​បែបណា​នោះ សូម​ស្វែងយល់​នៅ​ក្នុង​វីដេអូ​ខាងក្រោម៖



៥) ជើង​ទម្រ Laptop ឈ្មោះ Tiny Tower

នឹង​សម្រួល​ដល់​ការ​អង្គុយ​ប្រើប្រាស់​កុំព្យូទ័រ​បាន​យូរ ហើយ​ក៏​ប្ដូរ​ទម្លាប់​ល្អ ក្នុង​ការ​អង្គុយ​ប្រើ Laptop ​ផង​ដែរ ជាជាង​ការ​អង្គុយ​ឱន​ជ្រុល​ដែល​បណ្ដាល​ឱ្យ​ប៉ះពាល់​ដល់​ឆ្អឹង​កង និង​ខ្នង។


៤) Thunder Drive

Thunder Drive ​មាន​មុខងារ​ពិសេស អាច​បង្កើន​ល្បឿន​ (upgrade speed) របស់ Hard Drive នៃ​កុំព្យូទ័រ​បាន។ វា​ស្មើ​នឹង​ការ​បង្កើន​ល្បឿន​ដំណើរការ​របស់​កុំព្យូទ័រ​ដូចគ្នា។ ដូច្នេះ​អ្នក​ដែល​មាន​កុំព្យូទ័រ​ស៊េរី​ចាស់ៗ នឹង​ទទួល​បាន​បទពិសោធន៍​ថ្មី​យ៉ាង​រីករាយ​ជាមួយ​ឧបករណ៍​បង្កើន​ល្បឿន Hard Drive Thunder នេះ​មិន​ខាន។


វា​អាច​ដំណើរការ​ជាមួយ​កុំព្យូទ័រ Windows និង Mac ​ផង​ដែរ។ សមត្ថភាព​របស់​វា​គឺ អាច​បន្ថែម​ទំហំ​ផ្ទុក​ឯកសារ​ដល់​អ្នក​ផង​ដែរ​គឺ​រហូត​ដល់ 1000GB ឬ 1TB។ ចំពោះ​ល្បឿន​របស់​វា​គឺ 570MBs។ ប្រសិន​កុំព្យូទ័រ​របស់​អ្នក​បើក​មើល​វីដេអូ 4K ដើរ​យឺត នោះ​អ្នក​អាច​សាកល្បង​ប្រើ Thunder Drive នេះ​បាន។ ការ​ប្រើប្រាស់ Thunder Drive ៖

Video Editing

Photography & Photo Editing

Gaming

Drafting

Digital Drawing

3D Modeling

Watching Videos

Speeding up your OS

Web Browsing

ចំណែក Thunder Thumb ជា USB Flash ​ទំហំ​តូច​ជាង​គេ​នៅ​លើ​ទីផ្សារ​បច្ចុប្បន្ន។ ប៉ុន្តែ​អ្វី​ដែល​វា​មាន​ភាព​ពិសេស​ជាង​នេះ​ទៀត​នោះ គឺ​ម៉ូដែល Gold នេះ​ពិត​ជា​មាន​រូបរាង​ស្អាត ហើយ​មិន​ចូល​ទឹក ក៏​មាន​រន្ធ​ថ្ពក់​សម្រាប់​ប្រើ​ជា​បន្តោង​សោ​ទៀត​ផង ដូច្នេះ​វា​នឹង​តែងតែ​នៅ​ជាមួយ​អ្នក។ តម្លៃ​របស់​វា​ត្រឹមតែ ៣ដុល្លារ​ប៉ុណ្ណោះ​នៅ​លើ​គេហទំព័រ Kickstarter។


៣) Saent

ជា​ឧបករណ៍​សម្រាប់​គ្រប់គ្រង​កិច្ចការ​មួយ​ចំនួន​របស់​អ្នក ដែល​កំពុង​ធ្វើ​នៅ​លើ​កុំព្យូទ័រ​បាន​ងាយស្រួល។ ការ​ប្រើ​មាន​លក្ខណៈ​យ៉ាង​សាមញ្ញ ដោយ​គ្រាន់តែ​ចុច​លើ​វា ជាមួយ​ការ​កំណត់​សកម្មភាព​ដូច​ជា ផ្ដោត​លើ​កិច្ចការ​ដែល​ត្រូវ​ធ្វើ, ចូល​ទៅ​កាន់​កិច្ចការ​ដែល​ចង់​ធ្វើ ហើយ Saen ក៏​អាច​រំលឹក​អ្នក​ ឱ្យ​ដក​ឃ្លា ក្នុង​ការ​សម្រាក​ខ្លះ​ផង​ដែរ។ និយាយ​រួម​ ឯកសារ​នេះ នឹង​ជួយ​ដល់​ការ​បង្កើន​ផលិតភាព​ការងារ, ផ្ដល់​ផាសុកភាព និង​រីករាយ​ជាង​មុន ជាមួយ​ទម្លាប់​ធ្វើការ​ល្អ​ជាង​មុន។ តម្លៃ​របស់​វា​គឺ ៧៩ដុល្លារ​នៅ​លើ​វែបសាយ www.saent.com។


២) LYNQ

ឧបករណ៍​បន្ថែម​រន្ធ​ដោត (Port) USB នៅ​លើ​កុំព្យូទ័រ MacBook ឱ្យ​មាន​ច្រើន។ នៅ​លើ Lynq បាន​ភ្ជាប់​នូវ​រន្ធ USB ចំនួន៣ បន្ថែម​ទៀត មាន​រន្ធ USB-C ចំនួន១ និង​រន្ធ​ដោត​កាត​មេម៉ូរី (MMC/ microSD)​ និង​រន្ធ HDMI ផង​ដែរ ហើយ​ក៏​មាន​រន្ធ​ណិតវើក​ប្រភេទ Hi-Speed Ethernet ផង​ដែរ។ Lynq មាន​ក្បាល​ឌុយ​ដែល​អាច​ដោត​ចូល​ទៅ​រន្ធ USB Type-C ​របស់​កុំព្យូទ័រ​ទូទៅ ក្រៅពី MacBook ក៏​បាន។


១) TarDisk

ជា​កាត​មេម៉ូរី ដើម្បី​បន្ថែម​ទំហំ​ផ្ទុក​ទិន្នន័យ​ពី​លើ HDD មាន​នៅ​លើ​កុំព្យូទ័រ Mac។ ការ​ប្រើ TarDisk គឺ​មាន​លក្ខណៈ​សាមញ្ញ​ដោយ​គ្រាន់តែ​ដោត​ចូល​ទៅ​រន្ធ SDXC ​នៅ​លើ​កុំព្យូទ័រ Macnook ជា​ការ​ស្រេច៕


ប្រភព ៖ tinytowerlaptopstand, kck, saent, igg, TarDisk

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared