អត្ថបទថ្មីបំផុត
Home > បច្ចេកវិទ្យា > ​LG ​បង្អួត​ទូរទស្សន៍​មហា​ស្ដើង​មិន​គួរ​ឱ្យ​ជឿ​កម្រាស់​ត្រឹមតែ ២,៥មិល្លីម៉ែត្រ នៅ​ក្នុង​ព្រឹត្តិការណ៍ CES 2017 (Video)

​LG ​បង្អួត​ទូរទស្សន៍​មហា​ស្ដើង​មិន​គួរ​ឱ្យ​ជឿ​កម្រាស់​ត្រឹមតែ ២,៥មិល្លីម៉ែត្រ នៅ​ក្នុង​ព្រឹត្តិការណ៍ CES 2017 (Video)

ក្រុមហ៊ុន LG ហាក់​បោះជំហាន​ជើង​ទៅ​មុខ​ទៀត​ហើយ ជាមួយ​ការ​អភិវឌ្ឍ​ខ្លួន​លើ​បច្ចេកវិទ្យា​ទូរទស្សន៍។ ជាក់ស្ដែង​នៅ​ក្នុង​ពិព័រណ៍​ផលិតផល​អេឡិចត្រូនិក CES ឆ្នាំ២០១៧ នេះ LG បាន​តាំង​បង្ហាញ​សមិទ្ធផល​ថ្មី​គួរ​ឱ្យ​ចាប់អារម្មណ៍​របស់​ខ្លួន ដែល​ជា​ទូរទស្សន៍​មហា​ស្ដើង ត្រូវ​បាន​ហៅ​ឈ្មោះ​ថា Signature OLED W7។ ទូរទស្សន៍​សម្រាប់​ភ្ជាប់​ជញ្ជាំង​នេះ មាន​ទំហំ​អេក្រង់ ៧៧អ៊ីញ និង ៦៥អ៊ីញ និង​មាន​កម្រាស់​យ៉ាង​ស្ដើង​ត្រឹមតែ ២,៥៧មិល្លីម៉ែត្រ​ប៉ុណ្ណោះ។

ទូរទស្សន៍​ថ្មី​របស់​ក្រុមហ៊ុន​អេឡិចត្រូនិក​កូរ៉េ​ខាង​ត្បូង​នេះ ត្រូវ​បាន​ផលិត​ឡើង មាន​កម្រាស់​យ៉ាង​ស្ដើង ដែល​ស័ក្ដិសម​ប្រើ​ដោយ​ការ​ភ្ជាប់​ទៅ​ជញ្ជាំង ជាជាង​តាំង​បញ្ឈរ។ ក្រុមហ៊ុន​បាន​ហៅ​ការ​ឌីហ្សាញ​ពិសេស​នេះ​ថា ដួច​ជា​ការ​តាំង​រូបថត​នៅ​លើ​ជញ្ជាំង​អីចឹង “Picture-On-Wall” ពីព្រោះ W7 ​មាន​កម្រាស់​ស្ដើង​ខ្លាំង។ ក្នុង​នោះ​ក៏​មាន​របារ​ទ្រ ជា​គូ​នឹង​ទូរទស្សន៍​ផង​ដែរ ហើយ​វា​ត្រូវ​បាន​បង្កប់​ឧបករណ៍​បំពងសំឡេង​ពីរោះ​ក្នុង​នោះ​ផ្ទាល់តែ​ម្ដង។

អេក្រង់​ទូរទស្សន៍ W7 គឺ​បាន​នូវ​បច្ចេកវិទ្យា Organic light-emitting diode (OLED) ​ដែល​ធ្វើ​ឱ្យ​អេក្រង់​បង្ហាញ​ពណ៌​ចេញ​មក​ច្បាស់​បាន​ត្រឹមត្រូវ ហើយ​នៅ​តែ​អាច​រក្សា​កម្រាស់​បាន​យ៉ាង​ស្ដើង​ដដែល។ LG បាន​លើកឡើង​ថា ទូរទស្សន៍​នឹង​នាំ​ឱ្យ​ជីវិត​របស់​លោក​អ្នក​ហាក់​ស្ថិត​នៅ​ក្នុង​ពិភពលោក​ការ​តាំង​រូបថត​អីចឹង។ ទន្ទឹម​នោះ ក្រុមហ៊ុន​ក៏​នៅ​មាន​ទូរទស្សន៍​ទំនើប​ប៉ុន្មាន​ម៉ូដែល​ផ្សេង​ទៀត​ក្នុង​ការ​បង្ហាញ​ជូន​សាធារណជន​នៅ​ក្នុង​ពិព័រណ៍ CES ឆ្នាំ​នេះ​ផង​ដែរ ដូច​ជា សB7, C7 និង G7៕

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

អនុវត្តតិកនិក៥យ៉ាងនេះ​ នឹង​ជួយ​ឲ្យ​អ្នក​​ចូលចិត្ត​អាន​សៀវភៅ​​​​​​ ហើយអាន​ឆាប់​យល់!​

ទម្លាប់​ងាយ​ៗ​ ៦​យ៉ាង​​ដែល​ធ្វើ​ឱ្យ​អ្នក​ពូកែ​នៅ​ក្នុង​​កិច្ច​​សន្ទនាជា​មួយ​ដៃគូ​

​អនុវត្ត​ទម្លាប់​ល្អៗទាំង​៦​នេះ​ ដើម្បី​ជួយ​ឲ្យ​ការ​ចងចាំ​របស់​អ្នក​មាន​លក្ខណៈ​ប្រសើរ​ជាង​មុន​!

មនុស្ស​ទាំង​៥​ប្រភេទនេះ​ ​អ្នក​មិន​គូរ​រាប់អាន​​ជា​​មិត្តភក្ដិ​​ឡើយ​ ​ដើម្បី​កុំ​ឲ្យ​មាន​បញ្ហា​ស្មុគស្មាញ​ថ្ងៃ​ក្រោយ​!

អត្ថបទពាណិជ្ជកម្ម​

ស្រាបៀរអាន់ឆ័រប្រគល់រង្វាន់លើកទី ៣ រដូវកាលថ្មីជូនគូស្វាមីភរិយាថ្មី ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរអាន់ឆ័រឆ្នាំ ២០១៧

ចង់​​ដឹង​ពី​​​​ប្រវត្តិ​​​​ និង រៀន​សូត្រ​​ពី​​អ្នក​ជំនួញ​​ល្បីៗ​​​ ​​​​កុំ​ភ្លេច​តាមដាន​កម្មវិធី​របស់​Blue Media​​​នា​ពេល​ឆាប់ៗ​នេះ

ហេតុអ្វី​បានជា លោក លោកស្រី គួរ​ចូលរួម កម្មវិធី «​មហាសន្និបាត​ប្រចាំឆ្នាំ​របស់​ប្រព័ន្ធ​ទំនាក់ទំនង​ធុរកិច្ច​អន្តរជាតិ ប៊ី អិន អាយ កម្ពុជា​»?

OpenSignal ដាក់​ចំណាត់​ថ្នាក់​ សែ​ល​កាត​​​​មាន​​បណ្ដាញ​សេវា​អ៊ី​ន​ធើ​ណិ​ត​លឿន​ជាងគេ​បំផុត​នៅ​កម្ពុជា​

អានអត្ថបទតាមខែ

August 2017
M T W T F S S
« Jul    
 123456
78910111213
14151617181920
21222324252627
28293031