អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > មជ្ឈមណ្ឌល​សេវាកម្ម​ជួសជុល​ ​ASUS ​ស្ដង់ដារ​មាន​នៅ​កម្ពុជា​​យើង​ហើយ​

មជ្ឈមណ្ឌល​សេវាកម្ម​ជួសជុល​ ​ASUS ​ស្ដង់ដារ​មាន​នៅ​កម្ពុជា​​យើង​ហើយ​

​មជ្ឈមណ្ឌល​សេវាកម្ម​ជួសជុល​ ​ASUS ​ស្ដង់ដារ​​​ត្រូវ​បាន​ប្រកាស​បើក​សម្ពោធ​ជា​ផ្លូវ​ការ​ព្រឹកមិញ​នេះ

​​​មជ្ឈមណ្ឌល​សេវាកម្ម​ជួសជុល​ផលិតផល​របស់​ក្រុមហ៊ុន​ ​ASUS ​ស្ដង់ដារ​មាន​នៅ​កម្ពុជា​យើង​ហើយ​ដែល​ត្រូវ​បាន​បើក​សម្ពោធ​កាល​ពី​ព្រឹក​មិញ​នេះ​ ក្រោម​​វត្តមាន​ប្រធាន​​ជាន់​ខ្ពស់​​​ប្រចាំ​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។ ​

​ទីតាំង​ផ្លូវ​ការ​របស់​មជ្ឈមណ្ឌល​​ដែល​មាន​វត្តមាន​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​នេះ​​ គឺ​ស្ថិត​នៅ​​ផ្ទះ​លេខ​ ​៩៧​E0 ​ផ្លូវ​កម្ពុជា​ក្រោម​ សង្កាត់​មនោរម្យ​ ខណ្ឌ​ ៧​មករា​ រាជធានី​ភ្នំពេញ។ ​​​

ការ​បើក​សម្ពោធ​មជ្ឈមណ្ឌល​សេវាកម្ម​ជួសជុល​ស្ដង់ដារ​ផ្លូវ​ការ​ដំបូង​នៅ​កម្ពុជា​នេះ​ដោយ​សារ​តែ​តម្រូវ​ការ​លើ​ផលិតផល​ ASUS នៅ​កម្ពុជា​មាន​ការ​កើន​ឡើង​។ ​នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក​  Jeff Lo ​ប្រធាន​ជាន់​ខ្ពស់​ប្រចាំ​នៅ​​តំបន់​អាស៊ីប៉ាស៊ីហ្វិច។ លោក​បាន​ឱ្យ​ដឹង​បន្ថែម​ទៀ​ត​ថា​ ​នៅ​កម្ពជា​ចំណែក​ទីផ្សារ​កុំព្យូទ័រ​​ម៉ាក​ ASUS មាន​ទំហំ​ ៣០%​នៃ​ទីផ្សារ​សរុប​ គឺ​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​ ១​នៅ​កម្ពុជា​ ខណៈ​ចំណែក​ទីផ្សារ​​កុំព្យូទ័រ​ប្រភេទ​លេង​ហ្គេម​មាន​ទំហំ ៤០%​នៃ​ទីផ្សារ​សរុប។

ដោយ​ឡែក​ ទីផ្សារ​​ទូរស័ព្ទ​វិញ ​លោក​ប្តេជ្ញា​ថា​ នឹង​លក់​ឱ្យ​បាន​ ​៥%​ក្នុង​ឆ្នាំ​ថ្មី​នេះ​​។ ​ប្រធាន​ជាន់​ខ្ពស់​ដដែល​រូប​នេះ​បាន​ថ្លែង​ដូច្នេះ​ថា​ ៖«ក្រុមហ៊ុន​ASUS គឺជា​ក្រុមហ៊ុន​ដែល​យកចិត្តទុកដាក់​យ៉ាងខ្លាំង​ទៅលើ​គុណភាព​ផលិតផល និង​សេវាកម្ម​។ នេះហើយ​ជា​ពាក្យស្លោក​របស់​ក្រុមហ៊ុន ហេតុដូច្នេះ​ពួកយើង​បាន​បង្កើត​មជ្ឈមណ្ឌល​ផ្តល់​សេវាកម្ម​ជួសជុល​ដែល​ប្រកបដោយ​វិជ្ជាជីវ​: និង​កំរិត​តាម​ស្តង់ដារ​អន្តរជាតិ​ដើម្បី​ផ្តល់​ការយកចិត្តទុកដាក់​ដ​ល់​អតិថិជន​គ្រប់រូប​ក្នុងប្រទេស​កម្ពុជា ហើយ​ពួកយើង​មាន​គម្រោង​បើក​មជ្ឈមណ្ឌល​ផ្តល់​សេវាកម្ម​ជួសជុល​នៅតាម​ខេត្ត​សំខាន់ ៗ​ទៀត​ក្នុង​ឆ្នាំ​២០១៧​នេះ​ផងដែរ​។ ម្យ៉ាងវិញទៀត ក្រុមហ៊ុន​ASUS​គឺជា​ក្រុមហ៊ុន​ដំបូង​គេ បង្អស់​ដែលមាន​ការធានា​២​ឆ្នាំ​គ្រប់​ប្រទេស​អន្តរជាតិ​ទៅលើ​កុំព្យូទ័រ និង​ការធានា​១​ឆ្នាំ​ចំពោះ​ទូរស័ព្ទដៃ​ថែមទៀត​ផង​»។ ​

​សូម​បញ្ជាក់​ថា​ ​នេះ​គឺជា​មជ្ឈមណ្ឌល​ផ្តល់​សេវាកម្ម​ដំបូង​គេ​បង្អស់​​នៅ​កម្ពុជា​ដែលមាន​ទីតាំង​ជិត​ទីប្រជុំជន ទីធ្លា​ធំ​ទូលាយ​សម្រាប់​រង់ចាំ និង​មានការ​រចនា​បែប​ស្តង់ដា រួមជាមួយ​ការយកចិត្តទុកដាក់​ខ្ពស់​សម្រាប់​អតិថិជន​គ្រប់រូប និង​មាន​ដាក់​ផលិតផល​តេស្ត​​ច្រើន​ម៉ូដែល៕​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

មាន​មិត្ត​ស្រី​​អាយុ​​បង​​ខ្លួន​ក៏​ល្អ​ម៉្យាង​ដែរ​ ទាំង​នេះ​ជា​ចំណុច​ល្អ!

ទម្លាប់​អាក្រក់​​ទាំង​ ៥​យ៉ាង​​ ដែល​ធ្វើ​ឱ្យ​អ្នកងើបមុខមិនរូចពី​ក្រ​ ទោះ​បី​ជា​មាន​ប្រាក់​ចំណូល​​សមរម្យ​ក៏​ដោយ​​

ហេតុ​អ្វី​គេ​ផ្ដល់​តម្លៃ​ លើ​​ការ​បន្ត​ការ​សិក្សា​​​ថ្នាក់​​បរិញ្ញាបត្រ​ឬ​អនុ​បណ្ឌិត​​នៅ​បរទេស​ដល់​ម្ល៉ឹង?

Sabay សម្ពោធ​កុនធំ​របស់​ខ្លួន​នៅ​ថ្ងៃទី​២៦ ​មិថុនា​នេះ ​

អត្ថបទពាណិជ្ជកម្ម​

ម៉ាស៊ីនបោកនាពេលអនាគត គឺនៅទីនេះ

ហេតុផល ៤យ៉ាងដែលអ្នកគួរជ្រើសរើសម៉ាស៊ីនបោក LG Smart Inverter

កិច្ចព្រមព្រៀងផ្តល់អាហារូបករណ៍រួមគ្នារវាងវិទ្យាស្ថានជាតិ NIPTICT និងស្ថានទូតបារាំងប្រចាំកម្ពុជា

Panasonic ចាប់​ដៃ​គ្នា​ជា​មួយ​​ G Gear សម្ពោធ​ទូរក្លាស្សេ​ភេសជ្ជៈ​ស៊េរី​ថ្មី!

អានអត្ថបទតាមខែ

June 2018
M T W T F S S
« May    
 123
45678910
11121314151617
18192021222324
252627282930