អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > ចំណុច​ខ្លាំង​នៅ Android ជំនាន់​ថ្មី Marshmallow គឺ​ត្រូវ​បាន Google ​បន្ថែម​អាយុកាល​នៃ​ថ្ម​រឹតតែ​វែង​ជាង​មុន

ចំណុច​ខ្លាំង​នៅ Android ជំនាន់​ថ្មី Marshmallow គឺ​ត្រូវ​បាន Google ​បន្ថែម​អាយុកាល​នៃ​ថ្ម​រឹតតែ​វែង​ជាង​មុន

Google ​បន្ថែម​អាយុកាល​នៃ​ថ្ម​រឹតតែ​វែង​ជាង​មុន

ប្រ​ភព៖​​ www.techspot.com

រឿង​ដែល​អ្នក​ប្រើប្រាស់​ស្មាតហ្វូន​សព្វថ្ងៃ​កំពុង​រអ៊ូរទាំ​ច្រើន​នោះ គឺ​ទៅ​លើ​ថាមពល​ថ្ម ប្រើ​មិន​បាន​យូរ ពោល​គឺ​ឆាប់​អស់ថ្ម​តែម្ដង។ ដោយសារ​តែ​បែប​នេះ បណ្ដា​ក្រុមហ៊ុន​ទូរស័ព្ទ​ធំៗ​លើ​លោក កំពុង​យក​ចិត្ត​ទុកដាក់ ផលិត​ស្មាតហ្វូន​ក្រោយៗ​ភ្ជាប់​ជាមួយ​កម្រិត​ថាមពល​ថ្ម​ខ្ពស់។

យ៉ាងណា វា​នៅ​មិន​ទាន់​គ្រប់គ្រាន់​នៅ​ឡើយ​ទេ ព្រោះ​ថ្ម​ឆាប់​អស់ ក៏​អាស្រ័យ​ទៅ​លើ​សូហ្វ៊ែរ​មួយ​ផ្នែក​ដែរ។ ដូច្នេះ ប្រព័ន្ធ​ប្រតិបត្តិការ​ជំនាន់​ចុងក្រោយ Android Marshmallow នេះ ត្រូវ​បាន Google បង្កើត​ជាមួយ​មុខងារ​បន្ថែម​អាយុកាល​ថ្ម​ស្មាតហ្វូន ប្រើប្រាស់​បាន​យូរ​ជាង​មុន។

ដូច្នេះ​ចំណុច​ខ្លាំង​នៅ​លើ Android platform ជំនាន់ Marshmallow នេះ គឺ​នៅ​ត្រង់ ធ្វើ​ឱ្យ​ទូរស័ព្ទ/ថេប្លេត​កាន់​ថ្ម​បាន​យូរ​ជាង​មុន។

គេហទំព័រ Android Police ថ្មីៗ​នេះ បាន​រក​ឃើញ​ថា បណ្ដា​ដៃគូ​ពាណិជ្ជកម្ម​ទាំងអស់​របស់ Google ដែល​ជ្រើសរើស​យក Android OS ទៅ​បំពាក់​នៅ​លើ​ឧបករណ៍​ឆ្លាតវៃ​របស់​ខ្លួន នឹង​ពេញចិត្ត​ជា​ខ្លាំង​ជាមួយ លក្ខណៈ​ពិសេស​ ថ្ម​កាន់​បាន​យូរ មាន​នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​ជំនាន់​ចុងក្រោយ Android Marshmallow នេះ។

នៅ​មាន​មុខងារ​ពិសេស Doze ថែមទៀត។ នៅ​ពេល​លោក​អ្នក ទុក​ទូរស័ព្ទ​ដោយ​ផ្អាក​ការ​ប្រើ Doze នឹង​ប្ដូរ​ទៅ​ជា​ទម្រង់ sleep ដោយ​ស្វ័យប្រវត្តិ ប៉ុន្តែ​ទូរស័ព្ទ​របស់​អ្នក នៅ​តែ​ដំណើរការ​ម៉ោង​រោទ៍​ព្រឹក​ឡើង​បាន​ដដែល ថ្វីត្បិត​អ្នក​ភ្លេច​សាក​ថ្ម​ទូរស័ព្ទ​ក៏​ដោយ។

ឯកសារ​និយមន័យ​នៅ​លើ Marshmallow ថែមទាំង​បាន​បញ្ជាក់​ថា ដៃគូ​ពាណិជ្ជកម្ម​ត្រូវតែ​បង្ហាញ​នូវ​ដំណើរការ​របស់​ប្រព័ន្ធ​ដែល​មាន​ភាព​លាក់​កំបាំង (hidden system processes) ដែល​ធ្វើឱ្យ​ស៊ី​ថ្ម ហើយ​អ្នក​ប្រើ​ទូរស័ព្ទ Android ក៏​អាច​ដាក់​សម្ពាធ​ដល់ OEMs ផង​ដែរ ឱ្យ​រៀបចំ​ដំណើរការ​របស់​ឧបករណ៍​ខ្លួន កាន់​ថ្ម​ប្រើ​បាន​យូរ ជៀសវាង​លាក់​បាំង process ដែល​ប៉ះពាល់​ដល់​ថាមពល​ថ្ម។

សូម​បញ្ជាក់​ថា សេចក្ដី​រាយការណ៍​អំពី​កម្មវិធី Android របស់ AVG ថ្មីៗ​នេះ បង្ហាញ​ថា នៅ​លើ Software ក្នុង​ទូរស័ព្ទ Samsung ត្រូវ​បាន​គេ​រក​ឃើញ com.sec.android.fwupgrade ជា service ដែល​តែង​ដំណើរការ​ដើម្បី​ទទួល​បាន​ការ​ធ្វើ​បច្ចុប្បន្នភាព​ជាប់​ជានិច្ច​នៅ​លើ​ឧបករណ៍ ជាហេតុ​ធ្វើ​ឱ្យ​ថាមពល​ថ្ម​ចុះ​ខ្សោយ​រហ័ស ឬ​ឆាប់​អស់​ថ្ម៕

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

មិត្ត​ល្អ​ក្នុង​ជីវិត​គឺ​មាន​៤​ចំណុច​នេះ! តើ​អ្នក​ស្គាល់​​១​ហើយ​ឬ​នៅ​?

៥យ៉ាង​ជៀសវាង​ឱ្យ​បាន មិន​ត្រូវ​បង្អួត​ប្រាប់​គេ​នៅ​លើ Facebook ទេ ព្រោះអាច​​នាំ​​ទុក្ខ​ដាក់​ខ្លួន

ពាក្យ៩ឃ្លាដែលពង្រឹងឆន្ទៈអ្នក​ឡើងវិញ ពេលកំពុងជួបការលំបាក

គន្លឹះ​ថតរូប​លើ iPhone ស្អាតៗ ៧ចំណុច​ប្រាប់​ដោយ​ក្រុមហ៊ុន Apple ផ្ទាល់

អត្ថបទពាណិជ្ជកម្ម​

Tiger Street Football Festival ឆ្នាំ ២០១៨ បានមកដល់ខេត្តព្រះសីហនុហើយ

Realestate.com.kh ទទួលបានទឹកប្រាក់វិនិយោគ ២.២៥ លានដុល្លារអូស្ត្រាលីពី BRCM

​វិធីសាស្ត្រ​ក្នុង​ការ​​​ធ្វើ​​​«​​ឌីជីថលម៉ាឃីធីង​ ​ដោយ​​ផ្ដោត​លើ​​SEO»​

ការ​ចុះឈ្មោះ​​រៀន​ «​​វគ្គ​​​​មូលដ្ឋានគ្រឹះ​នៃ​នីតិវិធីបង្កើតអាជីវកម្ម​ ឱ្យមានលក្ខណៈស្ដង់ដារ​»​​នឹង​បញ្ចប់​ត្រឹម​ម៉ោង​​១០ ​ថ្ងៃ​ស្អែក

អានអត្ថបទតាមខែ

January 2018
M T W T F S S
« Dec    
1234567
891011121314
15161718192021
22232425262728
293031