អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > ទស្សនា​គំរូ​រថយន្ត​ហោះ​របស់ Airbus ​ពិត​ជា​ទំនើប​អស្ចារ្យ​មិន​ចាញ់ ឡាន​ហោះ​ស្លូវ៉ាគី AreoMobile 3.0 នោះ​ទេ (Video)

ទស្សនា​គំរូ​រថយន្ត​ហោះ​របស់ Airbus ​ពិត​ជា​ទំនើប​អស្ចារ្យ​មិន​ចាញ់ ឡាន​ហោះ​ស្លូវ៉ាគី AreoMobile 3.0 នោះ​ទេ (Video)

ថ្មីៗ​នេះ ក្រុមហ៊ុន​ក្រុមហ៊ុន Airbus ​បាន​បង្ហាញ​សមិទ្ធផល​ថ្មី​អស្ចារ្យ គឺ​ជា​រថយន្ត​ហោះ​ដ៏​ទំនើប។ វា​ជា​គំរូ​ឡាន​ហោះ ដែល​ត្រូវ​បាន​ក្រុមហ៊ុន​ឯកទេស​ផលិត​យន្តហោះ​បារាំង​នេះ ហៅ​ឈ្មោះ​ថា Pop.Up។ Pop.Up ​ត្រូវ​បាន​ឌីហ្សាញ​មាន​លក្ខណៈ​ជា​រថយន្ត អាច​បើកបរ​លើ​ផ្លូវ​គោក ដូច​រថយន្ត​ធម្មតា ប៉ុន្តែ​លើស​នៅត្រង់​ថា វា​អាច​ហោះ​បាន​ ស្មើ​នឹង​ឧទ្ធម្ភាគចក្រ​អីចឹង។

គេ​រំពឹង​ថា ទៅ​ថ្ងៃ​អនាគត ​ប្រហែល​ពិភពលោក​យើង​នេះ នឹង​ពឹងផ្អែក​លើ​វិស័យ​បច្ចេកវិទ្យា​ទាំងស្រុង ជាក់ស្ដែង​បច្ចុប្បន្ន យើង​មាន​ភ្នែក​ទិព្វ ត្រចៀក​ទិព្វ​ហើយ ដែល​ជា​ស្មាតហ្វូន​ទំនើប​ក្នុង​ដៃ អាច​មើល​គ្រប់​ជ្រុង​លើ​ពិភពលោក និង​និយាយ​ឆ្លងឆ្លើយ​ មើល​មុខ​គ្នា​ឃើញ ឆ្លង​ប្រទេស ឆ្លង​ទ្វីប។ ក្នុង​នោះ​ដែរ វិស័យ​ដឹក​ជញ្ជូន ក៏​នឹង​កាន់តែ​ទំនើប​អស្ចារ្យ ធ្វើ​ដំណើរ​បាន​រឹតតែ​សេរី ជាមួយ​រថយន្ត​បើក​ស្វ័យប្រវត្តិ និង​រថយន្ត​អាច​ហោះ​បាន។

រថយន្ត​ហោះ តាម​ពិត​ជា​វត្ថុ​នៅ​អនាគត​ដែល​ក្រុម​អ្នក​វិទ្យាសាស្ត្រ​បាន​ព្យាករ​ទុក​មុន តាំងពី​ឆ្នាំ១០៥០ ម្ល៉េះ។ ហើយ​ឥឡូវ​នេះ វា​កំពុង​ចាប់ផ្ដើម​បង្ហាញ​រូបរាង ក្នុង​ពិភព​ពិត​ជាក់ស្ដែង​ហើយ​ដែរ។ ជាក់ស្ដែង​កាលពី​កន្លង​ទៅ ក្រុមហ៊ុន​ស្លូវ៉ាគី AreoMobile ​ធ្លាប់​បាន​បង្ហាញ​ចេញ​ឡាន​ហោះ AreoMobil 3.0។ ចំណែក​ពេល​នេះ ក្រុមហ៊ុន​ឯកទេស​ផលិត​យន្តហោះ​បារាំង Airbus ក៏​បាន​បង្ហាញ​គំរូ​រថយន្ត​ហោះ Pop.Up យ៉ាង​ទំនើប​ផង​ដែរ។

Pop.Up នឹង​ត្រូវ​ក្រុមហ៊ុន Airbus ​ផលិត​ចេញ​សម្រាប់​ចរាចរ​លើ​ទីផ្សារ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ ព្រោះ​វា​កំពុង​ទទួល​បាន​ការ​ចាប់អារម្មណ៍​ខ្លាំង​ពី​មជ្ឈដ្ឋាន​ច្រើន។ Airbus Pop.Up គំរូ​ឡាន​ហោះ​ទំនើប​នេះ មាន​ទំហំ​តូច និង​បាន​បំពាក់​មុខងារ​ឆ្លាតវៃ Smart-Car sized monocoque ឬ “passenger capsule” ដែល​អាច​ប្រើ​ជា​ទម្រង់​ច្រើន ក្នុង​វិស័យ​ដឹក​ជញ្ជូន៕

ប្រែ​សម្រួល៖ រឹទ្ធិរាជ
ប្រភព៖ mashable

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​កិច្ចការ​សំខាន់ៗ​ ៧​យ៉ាង​ ​ដែល​បុគ្គលជោគជ័យ​តែង​ធ្វើ​នៅ​ថ្ងៃ​អាទិត្យ​

ត្រូវ​ត្រៀម​ខ្លួន​​ជា​មួយ​​គន្លឹះ​សំខាន់ៗ​ទាំង​៦​នេះ ​​​បើ​ចង់​ក្លាយ​ជា​អ្នក​ដឹកនាំ​ឆ្នើម​​នា​ពេល​អនាគត​!​

​​ទម្លាប់​​ធ្វើការ​​អាក្រក់​៤​យ៉ាង​ ដែល​​កំពុង​បំផ្លាញ​សុខភាព​របស់​អ្នក​ ​ដោយ​មិន​ដឹង​ខ្លួន​

​គួរ​សាកល្បង​ចំណុច​ទាំង ​៥​នេះ ​ដើម្បី​កាន់​តែ​មាន​​គំនិត​ច្នៃប្រឌិត​ក្នុង​ការ​រកស៊ី​

អត្ថបទពាណិជ្ជកម្ម​

ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ដើម្បីគ្រប់គ្រងការលក់ (POS)

ម៉ាស៊ីនបោកគក់ LG ជាជម្រើលដ៏ល្អបំផុតសំរាប់មេផ្ទះសម័យថ្មី

​​គ្រប់គ្រង​ហ្វេសប៊ុក​ផេក​ (Facebook Page) អាជីវកម្ម​ គឺ​ត្រូវ​ការ​អ្នក​ជំនាញ​ពិត​ប្រាកដ

ពិព័រណ៍​ទេសចរណ៍​ (Travel Fair) ​​ប្រចាំ​ឆ្នាំ​២០១៨៖ ដំណើរកម្សាន្តដ៏អស្ចារ្យក្នុង​តម្លៃពិសេស

អានអត្ថបទតាមខែ

August 2018
M T W T F S S
« Jul    
 12345
6789101112
13141516171819
20212223242526
2728293031