អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > ដឹង​ទេ បើ​បែក​​អេក្រង់ Galaxy S8+ ពេល​ជួសជុល ដោយ​​​ប្ដូរ​ថ្មី​ត្រូវ​ចំណាយ​អស់​ប៉ុន្មាន​លុយ?

ដឹង​ទេ បើ​បែក​​អេក្រង់ Galaxy S8+ ពេល​ជួសជុល ដោយ​​​ប្ដូរ​ថ្មី​ត្រូវ​ចំណាយ​អស់​ប៉ុន្មាន​លុយ?

ស្មាតហ្វូន​ល្អ​ឆើតឆាយ Galaxy S8+ បាន​ប្រើ​នូវ​អេក្រង់​ទំនើប​គែម​ស្ដើង ដែល​អាច​អន្ទង​ចិត្ត​សាធារណជន​មិន​តិច​ទេ។ ទន្ទឹម S8 បំពាក់​អេក្រង់​ទំនើប​លើក​ដំបូង ចំណែក​តម្លៃ​អេក្រង់​របស់​វា​ក៏​មិន​ទាប​ដែរ។ សម្រាប់​តម្លៃ Galaxy S7 edge ​គឺ​មាន​តម្លៃ ២០០អឺរ៉ូ ឬ​ប្រហែល ២១៧ដុល្លារ​ទៅ​ហើយ។ អ្នក​អាច​នឹង​រារែក​ចិត្ត ​ក្នុង​ការ​ជួសជុល ឬ​ផ្លាស់ប្ដូរ​អេក្រង់ ប្រសិន S8 របស់​អ្នក​ខូច​អេក្រង់ ព្រោះ​​អេក្រង់​ស្មាតហ្វូន​នេះ ថ្លៃ​លើស​អេក្រង់ Galaxy S7 edge ទៅ​ទៀត គឺ​ថ្លៃ​ជាង ២៥%។

ប្រសិន​អេក្រង់ Galaxy S8+ របស់​អ្នក​ខូច ហើយ​ត្រូវ​យក​ទៅ​ជួសជុល ឬ​ផ្លាស់ប្ដូរ​នៅ​មជ្ឈមណ្ឌល ឬ​សាខា​បម្រើ​សេវាកម្ម​ជួសជុល​របស់ Samsung នោះ អ្នក​ត្រូវ​ភ្ជាប់​លុយ ២៥០អឺរ៉ូ ឬ​ប្រហែល ២៧១ដុល្លារ​ទៅ​ជាមួយ។ តម្លៃ​នេះ គឺ​ខ្ពស់​ជាង​តម្លៃ​អេក្រង់ Galaxy S7 edge ​២៥% ​ដែល​មាន​តម្លៃ​ត្រឹម ២១៧ដុល្លារ។

នេះ​មាន​ន័យ​ថា អ្នក​គួរតែ​ស្វែងរក​ស្រោម​មាន​គុណភាព​ខ្ពស់ ដើម្បី​ការពារ​សំណព្វចិត្ត S8/S8+ របស់​អ្នក ព្រោះ​ពេល​ខ្លះ Gorilla Glass 5 ក៏​មិន​ទាន់​គ្រប់គ្រាន់​អាច​ការពារ​អេក្រង់​បាន​គ្រប់​ស្ថានភាព​បាន​នោះ​ដែរ។ ហើយ​អ្នក​គួរ​ស្វែងរក​ទិញ S8 / S8+ ជាមួយ​ប័ណ្ណ​ធានា​ត្រឹមត្រូវ ប្រើ​ដោយ​មាន​ទំនុក​ចិត្ត៕

ប្រែ​សម្រួល៖ រឺទ្ធិរាជ
ប្រភព៖ android.com.pl

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ទម្លាប់ល្អទាំង៤ដែលជួយឱ្យអ្នករៀនបានពូកែជាងមុន

ច្បាប់​ ៦​​​ចំណុច​​ដែល​​មហា​សេដ្ឋី​​ក្នុង​លោក​ស្ទើរ​តែ​គ្រប់​គ្នា​​​​គោរព​តាម​

បុគ្គល​ដែល​ចូលចិត្ត​ចំណាយ​ពេល​ច្រើន​នៅ​ម្នាក់​ឯង​តែង​មាន​ ៣​ចំណុច​នេះ​រួម​គ្នា​ជានិច្ច

ធាតុ​សំខាន់ៗ៣យ៉ាង ​ជួយ​ឲ្យ​អ្នក​​ ​ក្លាយ​ជា​មនុស្ស​ពូកែគិត គិតអ្វីក៏ត្រូវ

អត្ថបទពាណិជ្ជកម្ម​

វគ្គសិក្សា​អំពី ​«ការ​សរសេរ​ផែនការ​អាជីវកម្ម​​សម្រាប់​​​​​​អាជីវកម្ម​ខ្នាត​​តូច»​ ទៅ​ដល់​ទឹកដី ​កោះកុង

​​យុទ្ធវិធី​​​បង្កើត​​&​បំប៉ន​ក្រុម​លក់​ឱ្យ​មាន​ថាមពល​សម្រាប់​អាជីវកម្ម​ខ្នាត​តូច

សែលកាតសហការជាមួយដៃគូក្រុមហ៊ុនទូរស័ព្ទទាំង 11 បង្កើតកម្មវិធីលក់បញ្ចុះតម្លៃពិសេសបំណាច់ឆ្នាំ

លោកគ្រូពេទ្យ​​​នៅ​កំពង់ធំ ឈ្នះ 30,000 ដុល្លារ ​ពីសែលកាត

អានអត្ថបទតាមខែ

December 2017
M T W T F S S
« Nov    
 123
45678910
11121314151617
18192021222324
25262728293031