អត្ថបទថ្មីបំផុត
Home > បច្ចេកវិទ្យា > នេះ .. រាង iPhone 8 ​ទើប render ក្ដៅៗ ឃើញ​មាន​កាមេរ៉ា​ភ្លោះ​​​បញ្ឈរ ភ្ជាប់​​ភ្លើង Flash ជ្រែក​ចំ​កណ្ដាល ប្លែក​ពី iPhone 7 Plus

នេះ .. រាង iPhone 8 ​ទើប render ក្ដៅៗ ឃើញ​មាន​កាមេរ៉ា​ភ្លោះ​​​បញ្ឈរ ភ្ជាប់​​ភ្លើង Flash ជ្រែក​ចំ​កណ្ដាល ប្លែក​ពី iPhone 7 Plus

​iPhone ស៊េរី​ថ្មី​របស់ Apple ចេញ​ក្នុង​ឆ្នាំ២០១៧ នេះ ត្រូវ​គេ​រំពឹង​ថា នឹង​មាន​រូបរាង​ឌីហ្សាញ​ថ្មី​ប្លែក​ខុស​មុន រឹតតែ​ស្អាត និង​ទំនើប។ បើ​តាម​សេចក្ដី​រាយការណ៍​ជាច្រើន​កន្លង​មក អះអាង​ថា iPhone 8 ​នឹង​មាន​កាមេរ៉ា​ភ្លោះ ដោយ​តម្រៀប​ជា​ជួរ​ឈរ​វិញ ខុស​ពី​កាមេរ៉ា​ពីរ​គ្រាប់​នៅ​លើ iPhone 7 Plus ឌីហ្សាញ​ផ្ទឹម​ស្មើ​គ្នា ជា​ជួរ​ដេក។

នេះ​ជា​រូប render របស់​កំពូល​ទូរស័ព្ទ iPhone ជំនាន់​ថ្មី​ឌីហ្សាញ​ឡើង​ដោយ​សារព័ត៌មាន Engadget ប៉ុន្តែ​មក​ដល់​ពេល​នេះ ពុំ​ទាន់​មាន​ការ​អះអាង​ឈ្មោះ​ផ្លូវការ​នៅ​ឡើយ។ គេហទំព័រ Engadget ​បាន​លើកឡើង​ថា ប្រភព​ព័ត៌មាន​គួរ​ឱ្យ​ទុកចិត្ត​មួយ បាន​បង្ហាញ​នូវ​ឯកសារ CAD ​ដែល​លំអិត​ទៅ​លើ​តួ​របស់ iPhone 8 ទើប​អាច​ឱ្យ​គេ​ស្រមៃ​ចេញ​នូវ​រូបរាង​ក្នុង​ការ​ធ្វើ render នេះ​បាន។

ឆ្នាំ​នេះ នឹង​មាន iPhone 8 ដល់​ទៅ​ ៣ម៉ូដែល ក្រៅពី​ម៉ូដែល​មាន​អេក្រង់ ៤,៧អ៊ីញ និង ៥,៥អ៊ីញ​ប្រភេទ LCD ហើយ​នោះ ក៏​នៅ​មាន​ម៉ូដែល​ភ្ជាប់​អេក្រង់​ធំ​ជាង​នេះ គឺ​រហូត​ដល់ ៥,៨អ៊ីញ តែ​នឹង​ប្រើប្រាស់​អេក្រង់​ប្រភេទ OLED ​ដែល​ផលិត​ដោយ Samsung មាន​សណ្ឋាន​កោង​ផ្នែក​គែម ហើយ​ផ្ទៃ​មុខ​ទូរស័ព្ទ​នឹង​មាន​គែម​ស្ដើង មិន​ចាញ់ Galaxy S8/ S8+ របស់ Samsung នោះ​ឡើយ៕
​ប្រែ​សម្រួល៖ រឹទ្ធិរាជ
ប្រភព៖ phonearena

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ត្រូវ​​បង្កើត​ទម្លាប់​ល្អៗ​ទាំង​​៦​យ៉ាង​នេះ​ ​មុន​ឈាន​ដល់​វ័យ​៣០​ ដើម្បី​ធានា​អំពី​ភាព​ជោគជ័យ​​របស់​អ្នក​

រឿង​អត់​ប្រយោជន៍​៥​យ៉ាង​​ ​ដែល​អ្នក​គួរ​​​​ឈប់​ធ្វើ​កាន់​តែ​ឆាប់​កាន់​តែ​ល្អ​ ​បើ​​មិន​​ចង់​​​ឲ្យ​ជីវិត​អន្តរាយ

ត្រូវ​ជម្នះ​ភាព​ភ័យ​ខ្លាច​ទាំង​៤​នេះ​សិន​ ​​ប្រសិន​បើ​អ្នក​​ចង់​ជោគជ័យ​​​ក្នុង​ជីវិត

​​​​​អ្នក​មិន​ត្រូវ​ធ្វើ​​ចំណុច​អវិជ្ជមាន​​៦​យ៉ាងនេះ​​ដាច់ខាត ​នៅ​ថ្ងៃ​ធ្វើ​ការ​ដំបូង​របស់​អ្នក​​

អត្ថបទពាណិជ្ជកម្ម​

សែ​ល​កាត ឈ្នះ​ពានរង្វាន់ ជា​បណ្ដាញ​សេវា​អ៊ី​ន​ធើ​ណិ​ត​លឿន​ជាងគេ​បំផុត​នៅ​កម្ពុជា Ookla Speedtest Award

ការ​សម្រេច​ចិត្ត​ផ្នែក​ទីផ្សារ​ដោយ​មិនមាន​​ព័ត៌មាន​ច្បាស់លាស់​ប្រៀបដូចជា​បើកបរ​ដោយ​បិទ​ភ្នែក​!

​​​បើ​ចង់​ពូកែ​ខាង​ផ្នែក​ចរចា​ ​កុំ​ភ្លេច​ចូលរួម​សិក្ខាសាលា​​​​ស្ដី​ពី​​«​ជំនាញ​នៃ​ការ​ចរចា​​»​ ​ទាំង​អស់​គ្នា

​រថយន្ត HAWTAI A25 មាន​ក្រុមហ៊ុន​ក្នុង​ស្រុក​​នាំចូល​កម្ពុជា​ផ្ដាច់​មុខ​ហើយ!

អានអត្ថបទតាមខែ

July 2017
M T W T F S S
« Jun    
 12
3456789
10111213141516
17181920212223
24252627282930
31