អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > Apple ចាប់ផ្ដើម​ដំឡើង​ទូរស័ព្ទ iPhone នៅ​ឥណ្ឌា​ហើយ តែ​ជំហាន​ដំបូង​គឺ​ផលិតតែ iPhone SE សិន​

Apple ចាប់ផ្ដើម​ដំឡើង​ទូរស័ព្ទ iPhone នៅ​ឥណ្ឌា​ហើយ តែ​ជំហាន​ដំបូង​គឺ​ផលិតតែ iPhone SE សិន​

​ក្រុមហ៊ុន Apple បាន​ចាប់ផ្ដើម​ការ​ដំឡើង​ទូរស័ព្ទ iPhone ​នៅ​ក្នុង​ប្រទេស​ឥណ្ឌា ដែល​ដំណាក់កាល​ដំបូង​នេះ ទំនង​ធ្វើ​ឡើង​នៅ​លើ​ម៉ូដែល iPhone ​តម្លៃ​ទាប​ជាង​គេ គឺ iPhone SE។ សេចក្ដី​រាយការណ៍​អំពី​ការ​បង្កើត​ចង្វាក់​ផលិតកម្ម iPhone ក្នុង​ប្រទេស​ឥណ្ឌា គឺ​មាន​រយៈពេល​យូរ​មក​ហើយ ហើយ​ពេល​នេះ ក្រុមហ៊ុន Apple បាន​ធ្វើការ​អះអាង​ផ្លូវការ ប្រាប់​គេហទំព័រ Wall Street Journal ​ថា​ចង្វាក់​ផលិតកម្ម​ទីបំផុត​បាន​ចាប់ផ្ដើម​ហើយ។

ទូរស័ព្ទ iPhone ​នឹង​ទទួល​បន្ទុក​ដំឡើង​ដោយ​ក្រុមហ៊ុន​ម៉ៅការ​របស់​តៃវ៉ាន់ Wistron ​ហើយ​នឹង​ចាប់ផ្ដើម​ចែកចាយ​លក់​ទៅ​ដល់​ដៃ​អតិថិជន​នៅ​ទីផ្សារ​ឥណ្ឌា​ពេល​ណាមួយ​ក្នុង​ខែ​ឧសភា​នេះ។ នេះ​ជា​សញ្ញាណ​បញ្ជាក់​ថា Apple កំពុង​ពង្រីក​ខ្លួន​លើ​ទីផ្សារ​ឥណ្ឌា ដោយ​ការ​បង្កើត​ចង្វាក់​ផលិតកម្ម​ក្ដោបក្ដាប់​ខ្លួន​ឯង ខណៈ​ចំណែកទីផ្សារ​នៅ​ឥណ្ឌា​ហាក់​មាន​សភាព​យឺតយ៉ាវ។

ដើម្បី​ជោគជ័យ​លើ​ទីផ្សារ​ឥណ្ឌា ដែល​មាន​ប្រជាជន​ប្រមាណ ១‍,៣ពាន់​លាន​នាក់​នោះ ក្រុមហ៊ុន​ប្រឈម​នឹង​បរិមាណ​ផលិត និង​ចែកចាយ។ ស្មាតហ្វូន​​លក់​នៅ​ទីផ្សារ​ឥណ្ឌា​មាន​តម្លៃ​ជា​មធ្យម ១៥៥ដុល្លារ​ប៉ុណ្ណោះ ខណៈ​ដែល iPhone SE មួយ​គ្រឿង​តម្លៃ​ដល់ ៣៩៩ដុល្លារ។ បច្ចុប្បន្ន​ទីផ្សារ​ស្មាតហ្វូន​ឥណ្ឌា ត្រូវ​បាន​ក្ដោបក្ដាប់​ដោយ​ក្រុមហ៊ុន​ទូរស័ព្ទ​ចិន​រហូត​ដល់​ទៅ​ជាង ៥០%។ Samsung គឺ​ជា​ម៉ាក​ទូរស័ព្ទ​ល្បី និង​មាន​ចំណែក​ទីផ្សារ​ធំ​ជាង​គេ ខណៈ​ដែល​ចំណែក​ទីផ្សារ Apple ​បាន​មិន​ដល់ ២% នោះ​ទេ។ នេះ​ក៏​មក​ពី​កត្តា​តម្លៃ iPhone ខ្ពស់ ហើយ​ទូរស័ព្ទ​ចិន លក់​ក្នុង​តម្លៃ​ធូរៗ។

ព្រឹត្តិបត្រ​ព័ត៌មាន WSJ ​បាន​រាយការណ៍​ថា iPhone SE បច្ចុប្បន្ន​ត្រូវ​បាន​ហាង​លក់​រាយ​នៅ​ឥណ្ឌា​ដាក់​លក់​ត្រឹម ៣២០ដុល្លារ តែ​ទោះ​ជា​យ៉ាងណា រដ្ឋាភិបាល​សង្ឃឹម​ថា តម្លៃ​ទូរស័ព្ទ​របស់ Apple នេះ នឹង​ចុះ ១០០% ទៀត៕

​ប្រែ​សម្រួល៖ រឹទ្ធិរាជ
ប្រភព៖ theverge

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

មុខងារ​លើ iPhone មួយ​នេះ ធ្វើឲ្យ​​ស៊ី​លុយ​អ៊ីនធឺណិត​ទូរស័ព្ទ​ខ្លាំង​ អ្នក​ប្រើ​ភាគច្រើន​​​​ប្រហែល​​មិន​ដឹង​សោះ?

​មហាសេដ្ឋី​ Bill Gates៖ ​​បើ​មាន​លក្ខណៈ​ទាំង​​ ៥​នេះ​​​​គឺ​ធានា​ថា​បាន​ជោគជ័យ​

ពាក្យ​​ ៥​ឃ្លា​ដែល​​មនុស្ស​ឆ្លាត​​មិន​ដែល​ប្រើ​នៅ​​ក្នុង​​ការ​​សន្ទនា​​ជា​មួយ​ដៃគូ

​បើ​មិន​ចង់​ខ្ជះខ្ជាយ​ពេលវេលា​អត់​ប្រយោជន៍​ ​គួរ​រៀន​គ្រប់គ្រង​វាតាមរយៈ​វិធី​ទាំង​៥​នេះ​​​​​

អត្ថបទពាណិជ្ជកម្ម​

មគ្គុទេសទេសចរ​នៅ​សៀមរាប​ ឈ្នះ​ ១​ម៉ឺន​​ដុល្លារ ​ពីសែលកាត

​​យុទ្ធវិធី​​​បង្កើត​​&​បំប៉ន​ក្រុម​លក់​ឱ្យ​មាន​ថាមពល​សម្រាប់​អាជីវកម្ម​ខ្នាត​តូច ចាប់​ផ្ដើម​នៅ​ថ្ងៃ​ស្អែក​នេះ​ហើយ

ការប្រកួតជើងឯកកីឡាវាយកូនហ្គោលលើកទី ៣ របស់ស្រាបៀរ HEINEKEN ឆ្នាំ ២០១៧ បានចប់យ៉ាងជោគជ័យ

​រឿង Star Wars បានមក​ដល់ iflix

អានអត្ថបទតាមខែ

December 2017
M T W T F S S
« Nov    
 123
45678910
11121314151617
18192021222324
25262728293031