អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > Samsung នឹង​ចេញ Note 8 ​បំពាក់កាមេរ៉ា​ភ្លោះ dual-camera ហើយ​​មាន​​មុខងារ 3x optical zoom

Samsung នឹង​ចេញ Note 8 ​បំពាក់កាមេរ៉ា​ភ្លោះ dual-camera ហើយ​​មាន​​មុខងារ 3x optical zoom

Note 8 នឹង​ជា​កំពូល​ផេប្លេត​ជំនាន់​ថ្មី​បំពាក់​កាមេរ៉ា​ភ្លោះ dual-camera។ នេះ​បើ​យោងតាម​របាយការណ៍​ចុងក្រោយ​ពី​ប្រភព​ព័ត៌មាន​កូរ៉េ​ខាង​ត្បូង។ អ្នក​វិភាគ Park Kang-ho នៅ​ក្រុមហ៊ុន Daishin Securities ​បាន​ព្យាករ​ថា កាមេរ៉ា​នៅ​លើ Galaxy Note 8 នឹង​មាន​ការ​រុករើ កែលំអ​ឱ្យ​កាន់តែ​មាន​គុណភាព​ខ្ពស់​ជាង​មុន ដោយ​អាច​បន្ថែម​សមត្ថភាព 3x optical zoom។

​ដូច​ប្រិយមិត្ត​ប្រហែល​បាន​ដឹង​មក​ហើយ​ថា មាន​ចចាមអារ៉ាម​សុទ្ធតែ​លើកឡើង​ថា Galaxy S8/ S8+ អាច​ជា​ទូរស័ព្ទ​ដំបូង ដែល​បំពាក់​ដោយ sensor មួយ​គូ​នៅ​ខាង​ក្រោយ នៅ​មុន​ពេល Samsung ប្រកាស​ស្មាតហ្វូន​នេះ​ផ្លូវការ។ តែ​ដោយសារ​មាន​បញ្ហា​ខ្លះ នៅ​ដំណាក់កាល​ផលិត​ចុងក្រោយ​ទៅ​ហើយ​នោះ អាច​មក​ពី​ត្រូវ​បង្កើន​តម្លៃ​ថ្លៃ​ពេក ឬ​មាន​បញ្ហា​ក្នុង​ចង្វាក់​ផលិតកម្ម ទើប​ក្រុមហ៊ុន​សម្រេច​ដក​វិញ។

​Note 8 នឹង​បំពាក់​កាមេរ៉ា sensor ទំហំ 12MP ​ជាមួយ wide-angle lens ដែល​នឹង​ធ្វើការ​បាន​យ៉ាង​ល្អ​ជាមួយ​កាមេរ៉ា​មួយ​គ្រាប់​ទៀត​ទំហំ 13MP / telephoto lens combo ​ហើយ​ចុងក្រោយ​អាច​បំពាក់​មុខងារ 3X optical zoom យ៉ាង​ទំនើប។

បើ​តាម​ការ​បង្ហាញ​ស្ថិតិ​អំពី​ស្មាតហ្វូន​ដែល​លក់​ដាច់​បំផុត​នៅ​លើ​ទីផ្សារ​ប្រទេស​ចិន ក្នុង​ត្រីមាស​ទី១ ឆ្នាំ២០១៧ ឃើញ​ថា ទូរស័ព្ទ​ដែល​មាន​កាមេរ៉ា​ភ្លោះ (dual-camera) មាន​ដូច​ជា iPhone 7, Mate 9 និង Mate 9 Pro របស់ Huawei ​និង Xplay 6 របស់ Vivo សុទ្ធ​សឹង​ជា​ស្មាតហ្វូន​ស៊េរី​ទំនើប​លក់​ដាច់​បំផុត៕

ប្រែ​សម្រួល៖ រឹទ្ធិរាជ
ប្រភព៖ phonearena

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

តើទឹកដីអីុស្រាអែលអាចកែប្រែពីវាលខ្សាច់ទៅជាផ្ទៃដីដែលអាចដាំដុះបាន​យ៉ាងដូចម្ដេច ?

​ទម្លាប់​ពិសេសៗ​របស់​លោក Bill Gates, Steve Jobs ​​​និង Obama​​​​​ ដែលអ្នកគួរ​ស្វែង​យល់​ដើម្បី​ភាពជោគជ័យ

ខឹង​ខុស​ខឹង​ខាត៖ ​​ទោះបី​ជា​ខឹង​ប៉ុណ្ណា​ក៏​ដោយ​ ​សូម​កុំ​ធ្វើ​រឿង​​ទាំង​នេះ​ឲ្យ​សោះ​​

​គន្លឹះ​សំខាន់ៗ ​ដើម្បី​​ក្លាយ​ជា​សិស្ស​ឆ្នើម​ផ្នែក​អក្សរសាស្ត្រ​អង់គ្លេស

អត្ថបទពាណិជ្ជកម្ម​

ប្រធាន​បទ «ចក្ខុវិស័យមីក្រូសហគ្រាស និងសហគ្រាសធុនតូច និងមធ្យម: ប្រព័ន្ធអេកូឡូស៊ី និង និរន្តភាព» សល់​ ៣ថ្ងៃទៀតប៉ុណ្ណោះ​

ស្រាបៀរអាន់ឆ័រប្រគល់រង្វាន់វគ្គផ្តាច់ព្រ័ត្រ រដូវកាលថ្មីជូនគូស្វាមីភរិយាថ្មី ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរអាន់ឆ័រឆ្នាំ ២០១៧

«យើងរួមគ្នាតែមួយ» យុវជនដើម្បីកិច្ចការពារបរិស្ថាននិងវប្បធម៌

​​វគ្គសិក្សា​ពិសេស​ៗ ៣​​​ ​របស់​ BizKhmer សម្រាប់​ម្ចាស់​អាជីវកម្មទៅ​ដល់​ទឹកដី​សៀមរាប​ដើម​ខែ​ធ្នូ​នេះ

អានអត្ថបទតាមខែ

November 2017
M T W T F S S
« Oct    
 12345
6789101112
13141516171819
20212223242526
27282930