អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > ទូរស័ព្ទ RAM 8GB ​គឺ OnePlus 5 ​ទីបំផុត​ចេញ​ផ្លូវការ អម​ដោយ​​ឈីប Snapdragon 835 ​សមត្ថភាព​ខ្ពស់​កប់

ទូរស័ព្ទ RAM 8GB ​គឺ OnePlus 5 ​ទីបំផុត​ចេញ​ផ្លូវការ អម​ដោយ​​ឈីប Snapdragon 835 ​សមត្ថភាព​ខ្ពស់​កប់

​ទីបំផុត​ការ​ទន្ទឹង​រង់ចាំ OnePlus 5 ​បាន​មក​ដល់ ហើយ​លក្ខណៈ​សម្បត្តិ​គឺ​ដូច​ទៅ​នឹង​ចចាមអារ៉ាម​ធ្លាប់​លើកឡើង​ពិត​មែន។ អ្វី​ដែល​ជា​ចំណុច​ចាប់អារម្មណ៍​មុន​គេ គឺ​ថា ស្មាតហ្វូន​ស៊េរី​ថ្មី​របស់​ក្រុមហ៊ុន​ទូរស័ព្ទ​ចិន OnePlus នេះ បំពាក់​អង្គ​ប្រតិបត្តិ Snapdragon 835 ​និង​មាន RAM ដល់​ទៅ 8GB ខ្ពស់​ជាង​ស្មាតហ្វូន​កំពូលៗ​ជាច្រើន​នាពេល​បច្ចុប្បន្ន។

ក្រុមហ៊ុន OnePlus បាន​ប្រារព្ធ​ព្រឹត្តិការណ៍​សម្ពោធ​ផ្លូវការ​នូវ​កំពូល​ស្មាតហ្វូន​ត្រកូល OnePlus ​ថ្មី​របស់​ខ្លួន អម​ជាមួយ​សមត្ថភាព​ខ្ពស់។ OnePlus 5 ​គាំទ្រ 34-bands ​ដែល​បញ្ជាក់​គោលជំហរ​ថា ក្រុមហ៊ុន​ផលិត​ស្មាតហ្វូន​នេះ​ឡើង សម្រាប់​តម្រូវ​ទីផ្សារ​សាកល​តែ​ម្ដង ដោយ​គ្មាន​ចន្លោះ​ឡើយ។

OnePlus 5 ​គឺ​ជា​ស្មាតហ្វូន​កម្រាស់​ស្ដើង​បំផុត​មួយ​របស់​ក្រុមហ៊ុន ដែល​មាន​កម្រាស់​ត្រឹម ៧,២៥មិល្លីម៉ែត្រ ហើយ​ភ្ជាប់​ដោយ​លក្ខណៈ​សម្បត្តិ​ខ្ពស់ៗ និង​ត្រូវ​បាន​ឌីហ្សាញ​សម្រាប់​បំពេញ​ចិត្ត​អ្នក​និយម​ថត​រូប​កម្សាន្ត​តែម្ដង។ ស្មាតហ្វូន​នេះ មាន​កាមេរ៉ា​ក្រោយ​ចំនួន២ ឬ​ហៅ​ថា កាមេរ៉ា​ភ្លោះ ដែល​មួយ​មាន​ទំហំ 16MP នាទី​សម្រាប់​ជំនួយ​ក្នុង​ការ​ថត​នៅ​ទីងងឹត និង​មួយ​ទៀត​ទំហំ 20MP ​ដើរតួ​ជា telephoto lens និង​មាន​ស្កេន​ក្រយៅដៃ​នៅ​ខាង​មុខ។

សមិទ្ធផល​ថ្មី​របស់ OnePlus ​នេះ ភ្ជាប់​មក​ជាមួយ​អេក្រង់​ទំហំ ៥,៥អ៊ីញ​កម្រិត 1920x1080px ​ហើយ​បំពាក់​ដោយ​អង្គ​ប្រតិបត្តិ Snapdragon 835 ​មាន​ជម្រើស RAM និង Memory ពីរ​ផ្សេង​គ្នា គឺ RAM 6GB មាន​មេម៉ូរី​ទំហំ 64GB ឬ RAM 8GB ជា​គូ​នឹង​មេម៉ូរី 128GB។ វា​មាន​កម្លាំង​ថ្ម 3300mAh ​ជាមួយ​មុខងារ Dash Charge ​ដែល​អាច​សាកថ្ម​ចូល​លឿន ប្រើ​ពេល​សាកថ្ម​ត្រឹម​កន្លះ​ម៉ោង​ប៉ុណ្ណោះ គឺ​អាច​ឱ្យ​អ្នក​ប្រើ​បាន​ពេញ​មួយ​ថ្ងៃ។

OnePlus 5 នឹង​មាន​លក់​លើ​ទីផ្សារ​ជាមួយ​ជម្រើស​ពណ៌​ខ្មៅ Midnight black ​និង​ពណ៌​ប្រផេះ State Grey ​ហើយ​នឹង​មាន​លក់​តាម​អនឡាញ​ចាប់ពី​ថ្ងៃ​ទី២៧ ខែ​មិថុនា​ខាង​មុខ នៅ​លើ​គេហទំព័រ​ផ្លូវការ​របស់​ក្រុមហ៊ុន​ផ្ទាល់៕
​ប្រែ​សម្រួល៖ រឹទ្ធិរាជ
ប្រភព៖ OnePlus, GSMArena

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​កិច្ចការ​សំខាន់ៗ​ ៧​យ៉ាង​ ​ដែល​បុគ្គលជោគជ័យ​តែង​ធ្វើ​នៅ​ថ្ងៃ​អាទិត្យ​

ត្រូវ​ត្រៀម​ខ្លួន​​ជា​មួយ​​គន្លឹះ​សំខាន់ៗ​ទាំង​៦​នេះ ​​​បើ​ចង់​ក្លាយ​ជា​អ្នក​ដឹកនាំ​ឆ្នើម​​នា​ពេល​អនាគត​!​

​​ទម្លាប់​​ធ្វើការ​​អាក្រក់​៤​យ៉ាង​ ដែល​​កំពុង​បំផ្លាញ​សុខភាព​របស់​អ្នក​ ​ដោយ​មិន​ដឹង​ខ្លួន​

​គួរ​សាកល្បង​ចំណុច​ទាំង ​៥​នេះ ​ដើម្បី​កាន់​តែ​មាន​​គំនិត​ច្នៃប្រឌិត​ក្នុង​ការ​រកស៊ី​

អត្ថបទពាណិជ្ជកម្ម​

ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ដើម្បីគ្រប់គ្រងការលក់ (POS)

ម៉ាស៊ីនបោកគក់ LG ជាជម្រើលដ៏ល្អបំផុតសំរាប់មេផ្ទះសម័យថ្មី

​​គ្រប់គ្រង​ហ្វេសប៊ុក​ផេក​ (Facebook Page) អាជីវកម្ម​ គឺ​ត្រូវ​ការ​អ្នក​ជំនាញ​ពិត​ប្រាកដ

ពិព័រណ៍​ទេសចរណ៍​ (Travel Fair) ​​ប្រចាំ​ឆ្នាំ​២០១៨៖ ដំណើរកម្សាន្តដ៏អស្ចារ្យក្នុង​តម្លៃពិសេស

អានអត្ថបទតាមខែ

August 2018
M T W T F S S
« Jul    
 12345
6789101112
13141516171819
20212223242526
2728293031