អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > Samsung ​ច្រឡំ​ធ្វើ​ឱ្យ​បែកធ្លាយ Galaxy Note 8 ព្រោះ​តែ​ការ​បង្ហោះ​ផ្សាយ​ឈីប Exynos8895 ??

Samsung ​ច្រឡំ​ធ្វើ​ឱ្យ​បែកធ្លាយ Galaxy Note 8 ព្រោះ​តែ​ការ​បង្ហោះ​ផ្សាយ​ឈីប Exynos8895 ??

Galaxy S8 ត្រូវ​ចចាមអារ៉ាម​លើកឡើង​ថា នឹង​ចាប់​កំណើត អម​ដោយ​ឈីប​ mobile process ​ពីរ​ជម្រើស​គឺ Samsung Exynos និង Qualcomm Snapdragon 835។ Samsung នឹង​ប្រើប្រាស់​អង្គ​ប្រតិបត្តិ​ផ្សេង​គ្នា​នេះ ទៅ​តាម​ទីផ្សារ​ខុសៗ​គ្នា ហើយ​ថ្មីៗ​នេះ ក្រុមហ៊ុន​ទូរស័ព្ទ​កូរ៉េ​ខាង​ត្បូង​នេះ ប្រហែល​ទើប​ធ្វើ​ឱ្យ​បែកធ្លាយ ស្មាតហ្វូន​កូន​កាត់​ថេប្លេត​ជំនាន់​ថ្មី​គឺ Note 8។

ក្រុមហ៊ុន Samsung បាន​បង្ហោះ​នូវ tweet មួយ​ពី​គណនី Samsung Exynos ​និង​បាន tweet ​ជាមួយ​រូបថត​មួយ​សន្លឹក ដែល​ជា​ស្មាតហ្វូន Samsung ​មួយ​គ្រឿង។ វា​ហាក់​មាន​រូបរាង​ស្រដៀង​ខ្លាំង​ទៅ​នឹង​ស្មាតហ្វូន​បច្ចុប្បន្ន​គឺ Galaxy S8 តែ​ហាក់​មាន​ទំហំ​វែង​ជាង និង​ធំ​ជាង​បន្តិច ដែល​គេ​សន្និដ្ឋាន​ថា អាច​ជា Galaxy Note 8 ដែល​ក្រុមហ៊ុន​ត្រៀម​សម្ពោធ​នៅ​ខែ​សីហា ឬ​កញ្ញា​ខាង​មុខ​តែម្ដង។

Galaxy S8 ​មាន​ចចាមអារ៉ាម​ថា នឹង​មាន​ទំហំ​អេក្រង់ ៦,៣អ៊ីញ​កម្រិត QHD (2560×1440)px កាមេរ៉ា​ក្រោយ​ចំនួន​ពីរ​គ្រាប់ ទំហំ 12MP ​ហើយ​ខាង​មុខ​ភ្ជាប់​កាមេរ៉ា​សមត្ថភាព​ខ្ពស់ និង​មាន RAM រហូត​ដល់ 6GB អម​ដោយ​មេម៉ូរី​ទំហំ​ចាប់ពី 64GB ដល់ 128GB។

ក្រុមហ៊ុន Samsung ត្រូវ​គេ​រំពឹង​ថា នឹង​សម្ពោធ​ចេញ Galaxy Note 8 ជា​ផ្លូវការ​នៅ​ខែ​សីហា​ខាង​មុខ។ បើ​តាម​ចចាមអារ៉ាម​ថ្មីៗ​នេះ ថា ស្មាតហ្វូន​កូន​កាត់​ថេប្លេត ឬ​ហៅ​ថា ផេប្លេត​ថ្មី​នេះ នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃ​ទី២៣ ខែ​សីះា ហើយ​នឹង​មាន​លក់​នៅ​ដើម​ខែ​កញ្ញា គឺ​មុន​វត្តមាន iPhone 8 ​ចេញ​ផ្លូវការ៕

ប្រែ​សម្រួល៖ រឹទ្ធិរាជ
ប្រភព៖  Samsung / TwitterSlashgear

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

មិត្ត​ល្អ​ក្នុង​ជីវិត​គឺ​មាន​៤​ចំណុច​នេះ! តើ​អ្នក​ស្គាល់​​១​ហើយ​ឬ​នៅ​?

៥យ៉ាង​ជៀសវាង​ឱ្យ​បាន មិន​ត្រូវ​បង្អួត​ប្រាប់​គេ​នៅ​លើ Facebook ទេ ព្រោះអាច​​នាំ​​ទុក្ខ​ដាក់​ខ្លួន

ពាក្យ៩ឃ្លាដែលពង្រឹងឆន្ទៈអ្នក​ឡើងវិញ ពេលកំពុងជួបការលំបាក

គន្លឹះ​ថតរូប​លើ iPhone ស្អាតៗ ៧ចំណុច​ប្រាប់​ដោយ​ក្រុមហ៊ុន Apple ផ្ទាល់

អត្ថបទពាណិជ្ជកម្ម​

LG ទទួលបានពានរង្វាន់ឆ្នើមនៃផលិតផលទូរទស្សន៍ល្អផ្តាច់គេ LG AI OLED TV ក្នុងព្រឹត្តិការណ៍ CES 2018

ថ្ងៃដំបូងនៃការប្រកួតជម្រុះនៅមណ្ឌលកំពង់សោម ​ពិតជាជក់ចិត្ត និងស្វិតស្វាញមែន

Tiger Street Football Festival ឆ្នាំ ២០១៨ បានមកដល់ខេត្តព្រះសីហនុហើយ

Realestate.com.kh ទទួលបានទឹកប្រាក់វិនិយោគ ២.២៥ លានដុល្លារអូស្ត្រាលីពី BRCM

អានអត្ថបទតាមខែ

January 2018
M T W T F S S
« Dec    
1234567
891011121314
15161718192021
22232425262728
293031