អត្ថបទថ្មីបំផុត
Home > បច្ចេកវិទ្យា > LG អះអាង​វត្តមាន​កំពូល​ស្មាតហ្វូន LG V30 របស់​ខ្លួន នឹង​ត្រូវ​សម្ពោធ​ក្នុង​ព្រឹត្តិការណ៍ IFA ថ្ងៃ​ទី៣១ សីហា​ក្រោយ​នេះ

LG អះអាង​វត្តមាន​កំពូល​ស្មាតហ្វូន LG V30 របស់​ខ្លួន នឹង​ត្រូវ​សម្ពោធ​ក្នុង​ព្រឹត្តិការណ៍ IFA ថ្ងៃ​ទី៣១ សីហា​ក្រោយ​នេះ

LG ​ប្រហែល​កំពុង​មមាញឹក​ខ្លាំង​ខណៈ​ពេល​បច្ចុប្បន្ន ព្រោះ​ក្រុមហ៊ុន​ទើប​សម្ពោធ​ G6+ ដែល​ជា​ស្មាតហ្វូណ​ជំនាន់​ថ្មី​មាន​សមត្ថភាព​ខ្ពស់​ជាង​មុន ហើយ​ដើម​សប្ដាហ៍​ទៀត ក៏​បាន​បញ្ចេញ​ស៊េរី​ស្មាតហ្វូន Q6 ជា​ម៉ូដែល​តូច​ជាង​មុន និង​តម្លៃ​ធូរ​ថ្លៃ​ជាង​មុន ប្រៀបធៀប​នឹង​ជំនាន់​ដើម G6។ មិន​តែ​ប៉ុណ្ណោះ ក្រុមហ៊ុន​ក៏​ទើប​ប្រកាស​ទៀត​ថា កំពុង​ត្រៀម​ខ្លួន​សម្ពោធ​កំពូល​ស្មាតហ្វូន​មួយ​ម៉ូដែល​ទៀត​គឺ LG V30 នៅ​ថ្ងៃ​ទី៣១ ខែ​សីហា​ខាង​មុខ ក្នុង​ព្រឹត្តិការណ៍ IFA 2017 តែម្ដង។

​ក្រុមហ៊ុន​កូរ៉េ​នេះ បាន​ផ្ញើ​ចេញ​នូវ​ឃ្លា “Save the Date” នៅ​ក្នុង​ការ​អញ្ជើញ សម្រាប់​ថ្ងៃ​ទី៣១ សីហា ក្នុង​ទីក្រុង​ប៊ែរឡាំង​ប្រទេស​អាល្លឺម៉ង់ គឺ​នៅ​រយៈពេល​ ១ថ្ងៃ​មុន​ពិព័រណ៍​អេឡិចត្រូនិក IFA ចាប់ផ្ដើម។ បើទោះ​បី​ក្នុង​សេចក្ដី​អញ្ជើញ​មិន​បាន​បញ្ជាក់​ច្បាស់ អំពី​វត្តមាន​ស្មាតហ្វូន V30 ​ប៉ុន្តែ​គេ​ឃើញ​រូប​សញ្ញា​អក្សរ ‘V’ ដែល​ហាក់​បញ្ជាក់​វត្តមាន​ស្មាតហ្វូន​ត្រកូល V តែម្ដង។

V30 ​ត្រូវ​គេ​រំពឹង​លក្ខណៈ​សម្បត្តិ​ខ្ពស់​ជាង​មុន ពោល​គឺ​ប្រើប្រាស់​អេក្រង់ OLED ​មិន​មែន​ជាង LCD ដូច​មាន​លើ​ស្មាតហ្វូន G6 នោះ​ទេ ហើយ​មាន 18:9 aspect ratio ​ក៏​កាត់​បន្ថយ​គែម​អេក្រង់​ឱ្យ​រឹតតែ​ស្ដើង​ផង​ដែរ។ ចចាមអារ៉ាម​កន្លង​មក​ថា អេក្រង់​ទី២ ដែល​ប្រើ​បាន​នូវ​មុខងារ​ផ្សេងៗ​នៅ​លើ​ស្មាតហ្វូន​ច្បង​គឺ V10 ​និង V20 ​អាច​មិន​មាន​វត្តមាន​លើ V30 ទៀត​ទេ ខណៈ​​គណនី Evan Blass បែរ​ជា​ថា អាច​នៅ​រក្សា​អេក្រង់​ទី២ ឱ្យ​មាន​ដដែល។ LG V30 ​អាច​បំពាក់​ឈីប​ជំនាន់​ចុងក្រោយ​គឺ Snapdragon 835 ​ដូច​នៅ​លើ Galaxy S8/S8+ ដែរ៕

 

​ប្រែ​សម្រួល៖ រឹទ្ធិរាជ
ប្រភព៖ techspot

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ត្រូវ​​បង្កើត​ទម្លាប់​ល្អៗ​ទាំង​​៦​យ៉ាង​នេះ​ ​មុន​ឈាន​ដល់​វ័យ​៣០​ ដើម្បី​ធានា​អំពី​ភាព​ជោគជ័យ​​របស់​អ្នក​

រឿង​អត់​ប្រយោជន៍​៥​យ៉ាង​​ ​ដែល​អ្នក​គួរ​​​​ឈប់​ធ្វើ​កាន់​តែ​ឆាប់​កាន់​តែ​ល្អ​ ​បើ​​មិន​​ចង់​​​ឲ្យ​ជីវិត​អន្តរាយ

ត្រូវ​ជម្នះ​ភាព​ភ័យ​ខ្លាច​ទាំង​៤​នេះ​សិន​ ​​ប្រសិន​បើ​អ្នក​​ចង់​ជោគជ័យ​​​ក្នុង​ជីវិត

​​​​​អ្នក​មិន​ត្រូវ​ធ្វើ​​ចំណុច​អវិជ្ជមាន​​៦​យ៉ាងនេះ​​ដាច់ខាត ​នៅ​ថ្ងៃ​ធ្វើ​ការ​ដំបូង​របស់​អ្នក​​

អត្ថបទពាណិជ្ជកម្ម​

សែ​ល​កាត ឈ្នះ​ពានរង្វាន់ ជា​បណ្ដាញ​សេវា​អ៊ី​ន​ធើ​ណិ​ត​លឿន​ជាងគេ​បំផុត​នៅ​កម្ពុជា Ookla Speedtest Award

ការ​សម្រេច​ចិត្ត​ផ្នែក​ទីផ្សារ​ដោយ​មិនមាន​​ព័ត៌មាន​ច្បាស់លាស់​ប្រៀបដូចជា​បើកបរ​ដោយ​បិទ​ភ្នែក​!

​​​បើ​ចង់​ពូកែ​ខាង​ផ្នែក​ចរចា​ ​កុំ​ភ្លេច​ចូលរួម​សិក្ខាសាលា​​​​ស្ដី​ពី​​«​ជំនាញ​នៃ​ការ​ចរចា​​»​ ​ទាំង​អស់​គ្នា

​រថយន្ត HAWTAI A25 មាន​ក្រុមហ៊ុន​ក្នុង​ស្រុក​​នាំចូល​កម្ពុជា​ផ្ដាច់​មុខ​ហើយ!

អានអត្ថបទតាមខែ

July 2017
M T W T F S S
« Jun    
 12
3456789
10111213141516
17181920212223
24252627282930
31