LG ​ផលិត​បាន​អេក្រង់​ ១៨អ៊ីញ​​ស្ដើង​ដូច​ក្រដាស ​អាច​ឱ្យ​គេ​​បត់​បាន​ដូច​​កាសែត

ផ្សាយចេញ ៖ 04-Jan-2016 11:35 am

ប្រ​ភព៖​​ theverge

​ក្រុមហ៊ុន LG Display ​ថ្មីៗ​នេះ​បាន​បង្ហាញ​គំរូ​បឋម​នៃ​អេក្រង់ ១៨អ៊ីញ​មាន​លក្ខណៈ​ពិសេស​អាច​រមូរ​បាន នឹង​នាំ​យក​ទៅ​បង្ហាញ​នៅ​ក្នុង​ពិព័រណ៍​ផលិតផល​អេឡិចត្រូនិក CES ​សប្ដាហ៍​នេះ។ បច្ចេកវិទ្យា​ដែល​បំពាក់​នៅ​លើ​អេក្រង់​ប្រភេទ OLED របស់ LG នេះ​ត្រូវ​បាន​ផលិត មាន​សមត្ថភាព​រង​នឹង​សម្ពាធ អាច​ឱ្យ​គេ​បត់បែន​ រមូរ និង​ជា​អេក្រង់​កោង។


ក្រុមហ៊ុន​បាន​បង្ហាញ​បច្ចេកវិទ្យា​ស្រដៀង​គ្នា​នេះ​ដែរ កាលពី​ឆ្នាំ​ទៅ ដែល​ពេល​នេះ​វា​ស្ថិត​នៅ​ត្រឹម​ជា​គំរូ (concept) ​នៅ​ឡើយ។ ពេល​នេះ ក្រុមហ៊ុន LG ​ទំនង​ជិត​បង្ហាញ​ដល់​ពិភពលោក​បាន​ឃើញ​ហើយ។ គេ​ធ្លាប់​ឃើញ​គំរូ​អេក្រង់​បែប​នេះ ពី​ក្រុមហ៊ុន Sony, Samsung, Sharp និង​ក្រុមហ៊ុន​ផ្សេង​ទៀត​រួច​មក​ហើយ​ពី​ពេល​កន្លង​ទៅ។ ទោះជា​យ៉ាងណា ​នេះ​អាច​បញ្ជាក់​បាន​ថា LG ​អាច​នឹង​សម្រិតសម្រាំង​អេក្រង់​ទំនើប​នេះ ដើម្បី​បំពាក់​នៅ​លើ​ស្មាតហ្វូន ថេប្លេត និង​ទូរទស្សន៍​ទំនើប។


លក្ខណៈ របស់​អេក្រង់ LG នេះ នឹង​អាច​ឱ្យ​គេ​រមូរ​មក​ដាក់​ក្នុង​ហោប៉ៅ ឬ​វិច​ខ្ចប់​ដើម្បី ងាយស្រួល​ទុកដាក់។ ក្រុមហ៊ុន​នឹង​បង្ហាញ​អេក្រង់​កោង​ទំហំ ២៥អ៊ីញ សម្រាប់​បំពាក់​ក្នុង​រថយន្ត​នៅ​ជាន់​ Auto Zone នៃ​ព្រឹត្តិការណ៍ CES។ ​អ្នក​នឹង​បាន​ឃើញ​អេក្រង់​ថ្មី​របស់ LG ​មាន​លក្ខណៈ​ដូច​ទៅ​នឹង​កាសែត ​ស្ដើង​ដូច​ក្រដាស អាច​បត់​បែន​បាន ​ទំហំ ៥៥អ៊ីញ​នឹង​ប្រើ​សម្រាប់​បំពាក់​លើ​ទូរទស្សន៍៕



ប្រែសម្រួលដោយ ៖ រឹទ្ធិរាជ
ប្រភព ៖ theverge

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared