អត្ថបទថ្មីបំផុត
Home > បច្ចេកវិទ្យា > Mobile Xperia Touch ម៉ាស៊ីន​បញ្ចាំង​ស្លាយដ៍​​ បច្ចេកវិទ្យា​ថ្មី Touchscreen របស់ Sony តម្លៃ​ក្បែរ $១៧០០ (Video)

Mobile Xperia Touch ម៉ាស៊ីន​បញ្ចាំង​ស្លាយដ៍​​ បច្ចេកវិទ្យា​ថ្មី Touchscreen របស់ Sony តម្លៃ​ក្បែរ $១៧០០ (Video)

បន្ទាប់​ពី​បាន​ប្រកាស​ចេញ​ម៉ាស៊ីន​បញ្ចាំង​ស្លាយដ៍​ស៊េរី​ថ្មី Xperia Touch ​កាលពី​ដើម​ឆ្នាំ​២០១៧ ឥលូវ​នេះ ក្រុមហ៊ុន Sony ​ចាប់ផ្ដើម​បញ្ចេញ​លក់​នៅ​លើ​ទីផ្សារ​ហើយ ដែល​មាន​តម្លៃ​ ១៣០០ផោន ឬ​ប្រហែល ១៦៨៨ដុល្លារ។

កូន Projector ​តូច​នេះ ពិត​ជា​មាន​សមត្ថភាព​ខ្ពស់ ព្រោះ​វា​ជា​ប្រភេទ​ម៉ាស៊ីន​បញ្ចាំង​ស្លាយដ៍​ទំនើប ប្រើប្រាស់​បច្ចេកវិទ្យា short throw projection technology ​ដើម្បី​ឱ្យ​មាន​ភាព​ទំនាក់ទំនង​លើ​ផ្ទៃ​បញ្ចាំង​ស្លាយដ៍ ពោល​គឺ​អាច​ឱ្យ​គេ​បញ្ជា​ដោយ touch នៅ​លើ​តុ លើ​ជញ្ជាំង ឬ​នៅ​លើ​ផ្ទៃ​រាប​ផ្សេងៗ​បាន។ វា​ត្រូវ​បាន​ឌីហ្សាញ​រូបរាង​មាន​លក្ខណៈ compact ​ថែមទាំង​មាន​តំណភ្ជាប់​ឥត​ខ្សែ Wireless ​និង​មាន​ថ្ម​អាច​សាកភ្លើង​ឡើង​វិញ​បាន។ សូម​ទស្សនា​វីដេអូ​ខាង​ក្រោម ដើម្បី​ស្វែងយល់​អំពី​លក្ខណៈ​ពិសេស​នៅ​លើ Xperia Touch Projector នេះ ៖

Xperia Touch ​មិន​ត្រឹមតែ​អាច​បង្ហាញ​រូប​ប៉ុណ្ណោះ​ទេ តែ វា​ក៏​អាច​ឱ្យ​អ្នក​ចុច touch ​បញ្ជា​បាន​ផង​ដែរ។ វា​បាន​បង្កប់​ដោយ​បច្ចេកវិទ្យា​ឆ្លាតវៃ​របស់​ក្រុមហ៊ុន Sony ផ្ទាល់ ក៏​ជា​ប្រភេទ portable projector ងាយស្រួល​ដាក់​តាម​ខ្លួន។ អ្នក​ក៏​អាច​ប្រើប្រាស់​ម៉ាស៊ីន​ស្លាយដ៍​ពិសេស​នេះ សម្រាប់​លេង​ហ្គេម​កាត់​ផ្លែឈើ និង​ហ្គេម​ផ្សេងៗ​បាន​ផង​ដែរ។ Xperia Touch ​បាន​បញ្ចូល​នូវ​ភ្លើង infrared light ជាមួយ​កាមេរ៉ា 60fps ​ដែល​អាច​កែប្រែ​ផ្ទៃ​រាប នៃ​ជ្រុង​ណាមួយ​ក្នុង​ផ្ទះ​របស់​អ្នក ក្លាយ​ជា​អេក្រង់ Touchscreen ទំហំ ២៣អ៊ីញ​បាន៕

​ប្រែ​សម្រួល៖ រឹទ្ធិរាជ
ប្រភព៖ Sony

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

អនុវត្តតិកនិក៥យ៉ាងនេះ​ នឹង​ជួយ​ឲ្យ​អ្នក​​ចូលចិត្ត​អាន​សៀវភៅ​​​​​​ ហើយអាន​ឆាប់​យល់!​

ទម្លាប់​ងាយ​ៗ​ ៦​យ៉ាង​​ដែល​ធ្វើ​ឱ្យ​អ្នក​ពូកែ​នៅ​ក្នុង​​កិច្ច​​សន្ទនាជា​មួយ​ដៃគូ​

​អនុវត្ត​ទម្លាប់​ល្អៗទាំង​៦​នេះ​ ដើម្បី​ជួយ​ឲ្យ​ការ​ចងចាំ​របស់​អ្នក​មាន​លក្ខណៈ​ប្រសើរ​ជាង​មុន​!

មនុស្ស​ទាំង​៥​ប្រភេទនេះ​ ​អ្នក​មិន​គូរ​រាប់អាន​​ជា​​មិត្តភក្ដិ​​ឡើយ​ ​ដើម្បី​កុំ​ឲ្យ​មាន​បញ្ហា​ស្មុគស្មាញ​ថ្ងៃ​ក្រោយ​!

អត្ថបទពាណិជ្ជកម្ម​

ស្រាបៀរអាន់ឆ័រប្រគល់រង្វាន់លើកទី ៣ រដូវកាលថ្មីជូនគូស្វាមីភរិយាថ្មី ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរអាន់ឆ័រឆ្នាំ ២០១៧

ចង់​​ដឹង​ពី​​​​ប្រវត្តិ​​​​ និង រៀន​សូត្រ​​ពី​​អ្នក​ជំនួញ​​ល្បីៗ​​​ ​​​​កុំ​ភ្លេច​តាមដាន​កម្មវិធី​របស់​Blue Media​​​នា​ពេល​ឆាប់ៗ​នេះ

ហេតុអ្វី​បានជា លោក លោកស្រី គួរ​ចូលរួម កម្មវិធី «​មហាសន្និបាត​ប្រចាំឆ្នាំ​របស់​ប្រព័ន្ធ​ទំនាក់ទំនង​ធុរកិច្ច​អន្តរជាតិ ប៊ី អិន អាយ កម្ពុជា​»?

OpenSignal ដាក់​ចំណាត់​ថ្នាក់​ សែ​ល​កាត​​​​មាន​​បណ្ដាញ​សេវា​អ៊ី​ន​ធើ​ណិ​ត​លឿន​ជាងគេ​បំផុត​នៅ​កម្ពុជា​

អានអត្ថបទតាមខែ

August 2017
M T W T F S S
« Jul    
 123456
78910111213
14151617181920
21222324252627
28293031