អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > ចេញ​វីដេអូ iPhone 8 ​បង្ហាញ​ពី​ជម្រើស​ពណ៌​ ៣​ផ្សេង​គ្នា រួម​ទាំង​មាស​ថ្មី​ Copper Gold ស្អាត​មួយ​បែប (Video)

ចេញ​វីដេអូ iPhone 8 ​បង្ហាញ​ពី​ជម្រើស​ពណ៌​ ៣​ផ្សេង​គ្នា រួម​ទាំង​មាស​ថ្មី​ Copper Gold ស្អាត​មួយ​បែប (Video)

​វីដេអូ​ថ្មី​មួយ ទើប​ត្រូវ​បាន​ទម្លាយ​ចេញ បញ្ជាក់​នូវ​រូបរាង​ឌីហ្សាញ​លើ iPhone ជំនាន់​ថ្មី​កាន់តែ​ច្បាស់​ថែមទៀត ព្រម​ជាមួយ​ជម្រើស​ពណ៌​ថ្មី គឺ​ទឹក​មាស​ប្រភេទ Copper Gold។ នៅ​ក្នុង​វីដេអូ​នេះ បាន​បង្ហាញ iPhone ដែល​មាន​កាមេរ៉ា​ក្រោយ​ភ្លោះ រៀប​បញ្ឈរ អាច​ជា iPhone 8 ​ហើយ​មាន​ជម្រើស​ពណ៌ ៣ផ្សេង​គ្នា​គឺ​ពណ៌​ស ពណ៌​ខ្មៅ និង​ពណ៌​មាស Copper Gold តែម្ដង។

ដូច​ប្រិយមិត្ត​បាន​ឃើញ ក្នុង​រូប​ថត​ខាង​លើ​អីចឹង iPhone 8 ​គឺ​មាន​ពណ៌​លាត​សុទ្ធ ជាក់ស្ដែង​ខ្មៅ គឺ​ខ្មៅ​សុទ្ធតែ​ម្ដង ខណៈ​ពណ៌​មាស ​ជា​ពណ៌​បែប​ស្ពាន់ Copper Gold ហើយ​ក៏​មាន iPhone 8 ពណ៌​ស​ផង​ដែរ។

ក្រុមហ៊ុន Apple ត្រូវ​គេ​រាយការណ៍​ថា នឹង​សម្ពោធ​ចេញ iPhone ​ស៊េរី​ថ្មី​ម្ដង ៣ម៉ូដែល​គឺ iPhone 7s, iPhone 7s Plus និង iPhone ​ដំណាល​គ្នា​នៅ​ខែ​កញ្ញា​ខាង​មុខ អំឡុង​ខួប​គម្រប់ ១០ឆ្នាំ​នៃ​ទូរស័ព្ទ​ម៉ាក iPhone របស់​ខ្លួន៕

​ប្រែ​សម្រួល៖ រឹទ្ធិរាជ
ប្រភព៖ 9to5Mac

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

មុខងារ​លើ iPhone មួយ​នេះ ធ្វើឲ្យ​​ស៊ី​លុយ​អ៊ីនធឺណិត​ទូរស័ព្ទ​ខ្លាំង​ អ្នក​ប្រើ​ភាគច្រើន​​​​ប្រហែល​​មិន​ដឹង​សោះ?

​មហាសេដ្ឋី​ Bill Gates៖ ​​បើ​មាន​លក្ខណៈ​ទាំង​​ ៥​នេះ​​​​គឺ​ធានា​ថា​បាន​ជោគជ័យ​

ពាក្យ​​ ៥​ឃ្លា​ដែល​​មនុស្ស​ឆ្លាត​​មិន​ដែល​ប្រើ​នៅ​​ក្នុង​​ការ​​សន្ទនា​​ជា​មួយ​ដៃគូ

​បើ​មិន​ចង់​ខ្ជះខ្ជាយ​ពេលវេលា​អត់​ប្រយោជន៍​ ​គួរ​រៀន​គ្រប់គ្រង​វាតាមរយៈ​វិធី​ទាំង​៥​នេះ​​​​​

អត្ថបទពាណិជ្ជកម្ម​

មគ្គុទេសទេសចរ​នៅ​សៀមរាប​ ឈ្នះ​ ១​ម៉ឺន​​ដុល្លារ ​ពីសែលកាត

​​យុទ្ធវិធី​​​បង្កើត​​&​បំប៉ន​ក្រុម​លក់​ឱ្យ​មាន​ថាមពល​សម្រាប់​អាជីវកម្ម​ខ្នាត​តូច ចាប់​ផ្ដើម​នៅ​ថ្ងៃ​ស្អែក​នេះ​ហើយ

ការប្រកួតជើងឯកកីឡាវាយកូនហ្គោលលើកទី ៣ របស់ស្រាបៀរ HEINEKEN ឆ្នាំ ២០១៧ បានចប់យ៉ាងជោគជ័យ

​រឿង Star Wars បានមក​ដល់ iflix

អានអត្ថបទតាមខែ

December 2017
M T W T F S S
« Nov    
 123
45678910
11121314151617
18192021222324
25262728293031