អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > ​​ផ្លូវកាត់​សម្ងាត់សម្រាប់​ប្រើ keyboard iPhone/iPad ឱ្យ​សរសេរ​អក្សរ​បាន​លឿន​ជាងមុន

​​ផ្លូវកាត់​សម្ងាត់សម្រាប់​ប្រើ keyboard iPhone/iPad ឱ្យ​សរសេរ​អក្សរ​បាន​លឿន​ជាងមុន

​នេះ​ជា​របៀប​ជួយ​បង្កើន​ល្បឿន​សរសេរ​អក្សរ​បាន​លឿន​ជាង​មុន​នៅ​លើ​ទូរស័ព្ទ iPhone ។ Apple មាន​ក្ដារ​ចុច​ទម្រង់​ខុសៗ​គ្នា​នៅ​លើ iPhone ដើម្បី​តម្រូវ​តាម​ចំណូល​ចិត្ត​អ្នក​ប្រើ។ ហើយ​អ្នក​ក៏​អាច​ធ្វើការ​កំណត់​ខ្លះៗ​នៅ​លើ​ក្ដារ​ចុច ​ដើម្បី​មាន​ភាព​ងាយស្រួល និង​សរសេរ​អក្សរ​បាន​លឿន​ផង​ដែរ។

តោះ​មក​អនុវត្ត​ទាំង​អស់​គ្នា៖

កំណត់​ការ​ប្រើប្រាស់ – Set Settings
​មាន​ការ​កំណត់​ប៉ុន្មាន​ចំណុច​នៅ​លើ keyboard ​រួម​ទាំង auto-caps, auto-corrections, spell-check, caps lock, predictions និង​ជាច្រើន​ទៀត។

១) ចូល​ទៅ Settings
២) ចុច tap លើ General
៣) ចុច​ tap លើ keyboard
៤) ចុច​បើក​ដំណើរការ លើ​អ្វី​ដែល​អ្នក​ត្រូវ​ការ ជា​ការ​ស្រេច ដែល​មាន​ដូច​ជា៖
-Auto-Capitalization
-Auto-Correction
-Check Spelling
-Enable Caps Lock
-Predictive
-”.” Shortcut ជាដើម

លាក់ QuickType – Hide QuickType

ប្រសិន​អ្នក​មិន​ចង់​បិទ​មុខងារ productions ​គ្រប់​ពេល​នោះ​ទេ ដោយ​ពេល​ខ្លះ អ្នក​ចង់​ប្រើ ពេល​ខ្លះ​មិន​ប្រើ អ្នក​អាច​កំណត់​ដូច​ខាង​ក្រោម៖
១) ចុច​លើ របារ​ដែល​នៅ​ខាង​លើ Productions
២) ចាប់​ទាញ​ចុះ​ក្រោម ដើម្បី​លាក់​វា។

​ធ្វើការ​ផ្លាស់ប្ដូរ​ទម្រង់​សរសេរ​អក្សរ​បាន​លឿន – Speedy switches

ប្រសិន​អ្នក​គ្រាន់តែ សរសេរ​លេខ​ណាមួយ ឬ​សញ្ញា symbol ​អ្នក​មិន​ចាំបាច់​ចុច​ប៊ូតុង​លេខ ឬ​សញ្ញា​ក៏​បាន។
១) ចុច​លើ​ លេខ ឬ​សញ្ញា symbole ​ហើយ​ដាក់​ដៃ​ចុច​ឱ្យ​ជាប់​លើ​វា
២) បន្ទាប់​មក អូស​ម្រាមដៃ​ឱ្យ​ចំ​ពី​លើ​លេខ ឬ​សញ្ញា symbol ដែល​អ្នក​ត្រូវ​ការ​

នៅ​ពេល​អ្នក​សរសេរ​រួច នោះ keyboard នឹង​ត្រឡប់​ទៅ​ទម្រង់​អក្សរ​ធម្មតា។

CAPSLOCK

​នៅ​ពេល​អ្នក​ចង់ សង្កេត​ន័យ​លើ​ឃ្លា ដែល​និយាយ​ទៅ​កាន់​អ្នក​ដទៃ គឺ​ប្រើ​អក្សរ​ធំ​សុទ្ធ អ្នក​មិន​ចាំបាច់​ចុច​ប៊ូតុង Shift ​រាល់​អក្សរ​នោះ​ទេ។
១) ចុច shift ពីរ​ដង​ឱ្យ​រហ័ស នោះ​អក្សរ​នៅ​ប្ដូរ​ទៅ​ជា​ទម្រង់​ធំ​ទាំង​អស់
២) សរសេរ​អក្សរ​ដែល​អ្នក​ត្រូវការ
៣) ចុច shift ម្ដង​ទៀត ដើម្បី​ត្រឡប់​ទៅ​ធម្មតា​វិញ។

YOU’RE WELCOME.

តួ​អក្សរ​ពិសេស – Special characters

សរសេរ​អក្សរ e ​គឺ​ងាយស្រួល​នោះ​ទេ ចុះ​បើ​ចង់​សរសេរ ‘èéêëēėę’ ​វា​ក៏​មិន​ពិសេស​ដែរ។
១) ចុច​ចំ​អក្សរ​ឱ្យ​ជាប់ រហូត​ទាល់តែ​លោត​ជម្រើស​អក្សរ​ពិសេស​ទាំង​នេះ​ឡើង​មក
២) ​ប្ដូរ​ទីតាំង​ម្រាមដៃ​ដែល​ចុច​នោះ ទៅ​រើស​យក​អក្សរ​ដែល​អ្នក​ចង់​បាន

​គ្រវី​ដើម្បី​បក​ក្រោយ​នូវ​យក​អក្សរ​មុន – shake to undo

​ប្រសិន​អ្នក​វាយ​បញ្ចូល​អក្សរ​បាន​ខ្លះ ហើយ​បាន​លុប​ចេញ​វិញ ឬ​បាន paste ​អក្សរ​ខ្លះ ហើយ​អ្នក​សោកស្ដាយ ចង់​បក​ក្រោយ​យក​អក្សរ​បាន​សរសេរ​មុន​មក​វិញ អ្នក​អាច undo វា​បាន។
១) គ្រវី​ iPhone របស់​អ្នក
២) ចុច Undo ​(ឬ Redo) ជា​ការ​ស្រេច។

​ពង្រីក​មើល​កំហុស – Magnify mistkes

– ចុច​លើ screen រហូត​ទាល់តែ​ចេញ​រូប​កែវយឹត ដើម្បី​ពង្រីក​មើល​តួអក្សរ​បាន​ធំ

Cut, copy និង paste

១) ​ចុច double tap ​នៅ​លើ​ពាក្យ ដែល​អ្នក​ចង់ copy នោះ​អ្នក​នឹង​ឃើញ ទម្រង់​ឱ្យ​ធ្វើការ select ​បាន​កាន់តែ​ធំ ឬ​ច្រើន​អក្សរ​ជាង​នេះ ពោល​គឺ​មាន​ផ្ទាំង cut, copy paste និង Replace ជាដើម។
២) ចុច​លើ​ជម្រើស​ណាមួយ​ខាង​លើ មិន​ថា Cut ឬ Copy រួច​ហើយ បើក​ទីតាំង​ផ្សេង​ដែល​អ្នក​ចង់ Paste ដោយ​ចុច tap លើ​ផ្ទៃ​កិច្ចការ​ឱ្យ​ជាប់ នោះ​នឹង​ឃើញ​របារ​តូច​នេះ​ដដែល។ ពេល​នេះ អ្នក​គ្រាន់តែ​ចុច Paste នោះ​អក្សរ​ដែល​អ្នក​បាន cut ឬ copy នឹង​ចូល​មក​ទីតាំង​ថ្មី។

ធ្វើការ​ផ្លាស់ប្ដូរ​អក្សរ​លឿន – Rapid replacement

ពាក្យ​ខុស នឹង​មាន​បន្ទាត់​ពី​ក្រោម​ពណ៌​ក្រហម ចុច​លើ​វា នោះ​នឹង​មាន​ការ​ណែនាំ​ឱ្យ​កែតម្រូវ​វិញ។ ឧទាហរណ៍​អ្នក​វាយ​អក្សរ othrs ​នោះ នឹង​បង្ហាញ​កូន​របារ​ដែល​ទស្សន៍ទាយ​ពាក្យ​ដែល​អ្នក​ចង់​សរសេរ ដូច​ជា others, other ឬ tours ជាដើម។

សរសេរ​រូប​សញ្ញា – Enter emoji

Emoji គឺ​ជា​តួ​អក្សរ​ពិសេស ដែល​ត្រូវ​បាន​ប្រើ​ដើម្បី​បង្ហាញ​អារម្មណ៍​ជា​ទម្រង់​រូប។ emoji keyboard គួរ​តែ​អាច​បើក​ឱ្យ​ប្រើ​ជា​លក្ខណៈ default តែ​ប្រសិន​មិន​ឃើញ​មាន​អ្នក​អាច​ចូល​ទៅ​បើក​ក្នុង Settings។
១) ចូល​ទៅ Settings
២) ចុច​លើ General
៣) ចុច​លើ Keyboard
៤) ចុច​លើ Add New Keyboard
៥) ចុច​លើ​រូប emoji

ពេល​នេះ អ្នក​អាច​ប្រើ emoji បាន​ហើយ​នៅ​លើ Keyboard ដោយ​ចុច​លើ​រូប​សញ្ញា​ញញឹម 🙂 ​លើ keyboard នោះ​នឹង​ឃើញ​ជម្រើស emoji ជាច្រើន៕

ដោយ៖ រឹទ្ធិរាជ
ប្រភព៖  imore

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

មុខងារ​លើ iPhone មួយ​នេះ ធ្វើឲ្យ​​ស៊ី​លុយ​អ៊ីនធឺណិត​ទូរស័ព្ទ​ខ្លាំង​ អ្នក​ប្រើ​ភាគច្រើន​​​​ប្រហែល​​មិន​ដឹង​សោះ?

​មហាសេដ្ឋី​ Bill Gates៖ ​​បើ​មាន​លក្ខណៈ​ទាំង​​ ៥​នេះ​​​​គឺ​ធានា​ថា​បាន​ជោគជ័យ​

ពាក្យ​​ ៥​ឃ្លា​ដែល​​មនុស្ស​ឆ្លាត​​មិន​ដែល​ប្រើ​នៅ​​ក្នុង​​ការ​​សន្ទនា​​ជា​មួយ​ដៃគូ

​បើ​មិន​ចង់​ខ្ជះខ្ជាយ​ពេលវេលា​អត់​ប្រយោជន៍​ ​គួរ​រៀន​គ្រប់គ្រង​វាតាមរយៈ​វិធី​ទាំង​៥​នេះ​​​​​

អត្ថបទពាណិជ្ជកម្ម​

មគ្គុទេសទេសចរ​នៅ​សៀមរាប​ ឈ្នះ​ ១​ម៉ឺន​​ដុល្លារ ​ពីសែលកាត

​​យុទ្ធវិធី​​​បង្កើត​​&​បំប៉ន​ក្រុម​លក់​ឱ្យ​មាន​ថាមពល​សម្រាប់​អាជីវកម្ម​ខ្នាត​តូច ចាប់​ផ្ដើម​នៅ​ថ្ងៃ​ស្អែក​នេះ​ហើយ

ការប្រកួតជើងឯកកីឡាវាយកូនហ្គោលលើកទី ៣ របស់ស្រាបៀរ HEINEKEN ឆ្នាំ ២០១៧ បានចប់យ៉ាងជោគជ័យ

​រឿង Star Wars បានមក​ដល់ iflix

អានអត្ថបទតាមខែ

December 2017
M T W T F S S
« Nov    
 123
45678910
11121314151617
18192021222324
25262728293031