អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > Huawei យក​ឈ្នះ Apple ក្លាយ​ជា​ក្រុមហ៊ុន​ស្មាតហ្វូន​ធំ​បំផុតលេខ២ ​លើ​លោក !

Huawei យក​ឈ្នះ Apple ក្លាយ​ជា​ក្រុមហ៊ុន​ស្មាតហ្វូន​ធំ​បំផុតលេខ២ ​លើ​លោក !

​យោងតាម​សេចក្ដី​រាយការណ៍​ពី​ស្ថាប័ន​ស្រាវជ្រាវ​ផ្នែក​ទីផ្សារ Counterpoint ​ឱ្យ​ដឹង​ថា Huawei ​បាន​យក​ឈ្នះ​ក្រុមហ៊ុន Apple ក្លាយ​ជា​ក្រុមហ៊ុន​ស្មាតហ្វូន​ធំបំផុត​លើ​ពិភពលោក​ហើយ​នៅ​ពេល​នេះ។ ក្រុមហ៊ុន​ទូរស័ព្ទ​ចិន​នេះ មាន​សន្ទុះ​កើនឡើង​ចំណែក​ទីផ្សារ​ខ្លាំង​នៅ​អំឡុង​ចន្លោះ​ខែ​មិថុនា ទៅ​ខែ​កក្កដា។

ចំណែក Samsung នៅ​រក្សា​បាន​ដំណែង​ជា​ក្រុមហ៊ុន​ស្មាតហ្វូន​លេខ​១ លើ​ពិភពលោក​ដដែល។ របាយការណ៍​ថែមទាំង​បាន​បញ្ជាក់​ថា ការ​លក់​ស្មាតហ្វូន Huawei ​ប្រចាំ​ខែ​សីហា ក៏​មាន​សភាព​រឹងមាំ​ល្អ​ផង​ដែរ ដូច្នេះ​វា​មិន​មាន​អ្វី​គួរ​ភ្ញាក់ផ្អើល​ចំពោះ​ការ​ដែល​ក្រុមហ៊ុន ហក់​ឡើង​កាំជណ្ដើរ​ខ្ពស់​ថែម​មួយ​កាំ​ទៀត​នោះ។

​របាយការណ៍​ថែមទាំង​ឱ្យ​ដឹង​ទៀត​ថា ម៉ូដែល​ស្មាតហ្វូន​មួយ​ចំនួន លក់​ដាច់​ខ្លាំង​គឺ​នៅ​ខែ​​មិថុនា ដែល iPhone 7 និង 7 Plus ​ឈរ​លេខ​រៀង​កំពូល គឺ​លេខ១ និង​លេខ២ ចំណែក​ស្មាតហ្វូន R11 និង A57 របស់​ក្រុមហ៊ុន Oppo ​មាន​ចំណាត់ថ្នាក់​លេខ៣ និង​លេខ៤។ ស្មាតហ្វូន​ផ្សេង​ទៀត រួម​មាន Galaxy S8, Xiaomi Redmi Note 4X និង Galaxy S8+ គឺ​បាន​លេខរៀង​បន្តបន្ទាប់។ យ៉ាងណា គេ​ពុំ​ឃើញ​មាន​ស្មាតហ្វូន​ម៉ូដែល​ណា ស្ថិត​ក្នុង​បញ្ជី​ស្មាតហ្វូន​លក់​​ដាច់​ខ្លាំង​សោះ ខណៈ​ក្រុមហ៊ុន​នេះ​ត្រូវ​គេ​រាយការណ៍​ថា អាច​ឡើង​កាន់​ដំណែង​ជា​ក្រុមហ៊ុន​លេខ២ លើ​លោក​ខាង​ផលិត​ស្មាតហ្វូន​លក់​ដាច់​បំផុត​នោះ៕

​ប្រែ​សម្រួល៖ រឹទ្ធិរាជ
ប្រភព៖ gsmarena

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

អ្នក​កើត​ថ្ងៃ​អង្គារ​ ព្រហស្បតិ៍​ និង​អាទិត្យ​ ភាគច្រើន​ជា​មនុស្ស​ជោគជ័យ​ និង ​មាន​​គំនិត​ឯករាជ្យ

លោក​អ្នក​គួរ​មាន​​​​គុណភាព​​​ ១៥​ចំណុច​​​​នេះ ​ដើម្បី​ក្លាយ​ជា​​អ្នក​រក​ស៊ី​ដ៏​ពូកែ​​ម្នាក់​

ពាក្យ​​ ៥​ឃ្លា​ដែល​​មនុស្ស​ឆ្លាត​​មិន​ដែល​ប្រើ​នៅ​​ក្នុង​​ការ​​សន្ទនា​​ជា​មួយ​ដៃគូ

នារី​ដែល​ឆ្លាតវៃ​ តែង​អនុវត្ត​ចំណុច​​ទាំង ​៤​នេះ ​ដើម្បី​រក្សា​ទំនាក់ទំនង​​ឲ្យ​បាន​​យូរអង្វែង​

អត្ថបទពាណិជ្ជកម្ម​

ការប្រគំតន្រ្តី Tiger Street Football Festival 2018 មានការគាំទ្រខ្លាំងពីអ្នកប៉ោយប៉ែត

រកឃើញក្រុមជើងឯកប្រចាំមណ្ឌលប៉ោយប៉ែតហើយ ក្រោយការប្រកួតដោយស្វិតស្វាញមួយថ្ងៃពេញ

​អនុវត្តន៍​សរសេរ​​ផែនការ​អាជីវកម្ម​ និងគន្លឹះ​​​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​សម្រាប់​ SME​ នៅ​ ប៉ោយប៉ែត

ប៉ោយប៉ែតជាមណ្ឌលថ្មីនៃព្រឹត្តិការណ៍ Tiger Street Football Festival 2018 តែការគាំទ្រមិនធម្មតាទេ

អានអត្ថបទតាមខែ

February 2018
M T W T F S S
« Jan    
 1234
567891011
12131415161718
19202122232425
262728