អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > ​បន្ទាប់​ពី​ដាក់​ដំណើរការ​នៅ​កម្ពុជា​បាន​មួយ​ឆ្នាំ​​ ​Pioneer ​​​ដាក់​បង្ហាញ​ផលិតផល​ថ្មី ​​៤​ម៉ូដែល​កាន់​តែ​ពិសេស​ជា​មួយ​ស្មាតហ្វូន​​សម្រាប់​​រថយន្ត

​បន្ទាប់​ពី​ដាក់​ដំណើរការ​នៅ​កម្ពុជា​បាន​មួយ​ឆ្នាំ​​ ​Pioneer ​​​ដាក់​បង្ហាញ​ផលិតផល​ថ្មី ​​៤​ម៉ូដែល​កាន់​តែ​ពិសេស​ជា​មួយ​ស្មាតហ្វូន​​សម្រាប់​​រថយន្ត

​​បន្ទាប់​ពី​ដាក់​ដំណើរការ​នៅ​កម្ពុជា​បាន​មួយ​ឆ្នាំ​​​ ទទួល​បាន​ជោគជ័យ​​​​ Pioneer ​​​​បាន​ដាក់​បង្ហាញ​​ ផលិតផល​ថ្មី​​ ៤​ម៉ូដែល​​ស៊េរី​ឆ្នាំ​២០១៨​ បន្ថែម​ទៀត​កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​ សម្រាប់​​បំពាក់​លើ​រថយន្ត​ ​​ទៅ​ដល់​​បណ្ដាញ​អ្នក​ចែក​ចាយ​បន្ត​របស់​ខ្លួន​​។

​លោក ​​Patrick Wong​  ប្រធាន​​ក្រុមហ៊ុន​ Amici Enterprise Cambodia Co., Ltd ​ដែល​​ជា​​ក្រុមហ៊ុន​​ចែក​ចាយ​ផលិតផល​ Pioneer ​​ផ្ដាច់​មុខ​​​នៅ​កម្ពុជា​ ​បាន​មាន​ប្រសាសន៍​​ប្រាប់​ BizKhmer ​ថា​ ​ផលិតផល​ថ្មី​ស៊េរី​ឆ្នាំ ២០១៨​ ដែល​បើក​ដំណើរការ​លក់​​ចាប់​ពី​ពេល​​នេះ​តទៅ​គឺ​ ជា​ផលិតផល​ម៉ាស៊ីន​ចាក់​ឌីវីឌី​រថយន្ត​​មាន​មុខងារ​ពិសេស​ជាង​ម៉ូដែល​ឆ្នាំ​មុន​ ​លើ​ការ​តភ្ជាប់​បញ្ជា​តាម​រយៈ ទូរស័ព្ទ​ដៃ។ ​ម៉ូដែល​ថ្មី​នេះ​ អាច​គាំទ្រ​និង​ប្រើ​ប្រាស់​បាន​ទាំង​ទូរស័ព្ទ​ប្រភេទ Android និង​ប្រភេទ​ iOS។

​លក្ខណៈ​ពិសេស​ត្រង់ថា​ ​អ្នក​ប្រើ​ប្រាស់​អាច​ចាក់​វីដេអូ​ទៅ​លើ​ទូរស័ព្ទ​​ ហើយ​អាច​មើល​រូបភាព​​​ឃើញ​នៅ​លើ​អេក្រង់​បំពាក់​ជា​មួយ​ម៉ាស៊ីន​ចាក់​ឌីវីឌី​បាន​តែ​ម្ដង ខណៈ​ដែល​ម៉ូដែល​មុន​មិន​ទាន់​មាន​មុខងារ​នេះ​នោះ​ទេ ពោល​គឺ​អាច​មើល​ឃើញ​រូប​តែ​ទៅ​លើ​មុខងារ​ចាក់​ឌីវីឌី​​តែ​ប៉ុណ្ណោះ។ ​ដោយ​ឡែក​ ក្រៅ​ពី​វីឌីអូ​ ​អ្នក​ប្រើ​ប្រាស់​ក៏​អាច​បើក​មើល​ផែនទី​ពី​ទូរស័ព្ទ​ បង្ហាញ​រូប​នៅ​លើ​អេក្រង់​ជាប់​នឹង​ម៉ាស៊ីន​ចាក់​ឌីវីឌី​ផង​ដែរ។

​​លោក ​​Patrick Wong​  ​​បាន​បន្ថែម​ទៀត​ថា ​ក្រុមហ៊ុន​ ​Amici Enterprise Cambodia Co., Ltd មាន​ការ​ធានា​ជូន​រយៈ​ពេល​មួយ​ឆ្នាំ​លើ​គ្រប់​​ផលិតផល​​ដូច្នេះ​ដៃគូ​​អ្នក​ចែក​ចាយ​ទាំង​អស់​ ​អាច​ទទួល​បាន​ការ​ជួសជុល​ ឬ ​ប្ដូរ​ជូន​ថ្មី​​ចំពោះ​​បញ្ហា​ណា​មួយ​ដែល​​អាច​​កើត​ឡើង។

​ស្រប​គ្នា​ជា​មួយ​នេះ​ ប្រធាន​ក្រុមហ៊ុន​រូប​នេះ​ បាន​មាន​ប្រសាសន៍​ផង​ដែរ​​ថា​ ផលិតផល​ថ្មី​នេះ​ នឹង​​ទទួល​បាន​ការ​គាំទ្រ​ច្រើន​​នៅ​ទីផ្សារ​ប្រទេស​កម្ពុជា​ដោយ​សារ​តែ​ ​​អតិថិជន​នៅ​កម្ពុជា​ជា​ច្រើន​បាន​ស្គាល់​ផលិតផល​​ Pioneer នេះ​រួច​ទៅ​ហើយ។ ផលិតផល​ដែល​បាន​ដាក់​ចេញ​នៅ​លើ​ទីផ្សារ​កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​មាន​ ៤​ម៉ូដែល​ដែល​ជា​ប្រភេទ​ឧបករណ៍​ចាក់​តន្ត្រី​​​​ ស៊េរី Z មាន​ដូច​ជា​  AVH-Z7050BT, ​AVH-Z5050BT, ​AVH-Z2050BT​ និង AVH-Z1050DVD។ ​​​​

AVH-Z1050DVD

AVH-Z2050BT

AVH-Z5050BT

AVH-Z7050BT

សូម​បញ្ជាក់​ថា​  ក្រុមហ៊ុន​ Pioneer ​បាន​បង្កើន​គុណភាព​យ៉ាង​ច្រើន​​ជា​ពិសេស​ផ្ដល់​នូវ​បទ​ពិសោធន៍​ថ្មី​ដល់​អតិថិជន​ទៅ​លើ​​មុខងារ​តរភ្ជាប់​ជា​មួយ​នឹង​ស្មាតហ្វូន។ ទាំង​ Apple CarPlayTM 1 និង​ Android AutoTM 2 នឹង​អាច​ដំណើរការ​បាន​យ៉ាង​ល្អ ជា​មួយ​ផលិតផល​ទាំង​ ៤​ប្រភេទ​ខាងលើ។

បច្ចុប្បន្ន​​ផលិតផល​ Pioneer ​កំពុង​ទទួល​បាន​ការ​ពេញ​និយម​នៅ​តាម​បណ្ដា​​ប្រទេស​មួយ​ចំនួន​មាន​ដូច​ជា​ សិង្ហបុរី ​មីយ៉ាន់ម៉ា​ ម៉ាឡេស៊ី​ កម្ពុជា​ និង​វៀតណាម។ ​ដោយ​ឡែក​ នៅ​កម្ពុជា​ ក្រុមហ៊ុន​ Amici Enterprise Cambodia Co., Ltd ​ជា​អ្នក​ទទួល​បាន​សិទ្ធិ​ផ្ដាច់​មុខ​ពី​ក្រុមហ៊ុន​ Pioneer ​​បាន​ចាប់​បើក​ដំណើរការ​នៅ​កម្ពុជា​ជា​ផ្លូវ​កាល​ពី ឆ្នាំ​២០១៦៕

ដោយ៖ ខេម៊ី​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ទម្លាប់ល្អទាំង៤ដែលជួយឱ្យអ្នករៀនបានពូកែជាងមុន

ច្បាប់​ ៦​​​ចំណុច​​ដែល​​មហា​សេដ្ឋី​​ក្នុង​លោក​ស្ទើរ​តែ​គ្រប់​គ្នា​​​​គោរព​តាម​

បុគ្គល​ដែល​ចូលចិត្ត​ចំណាយ​ពេល​ច្រើន​នៅ​ម្នាក់​ឯង​តែង​មាន​ ៣​ចំណុច​នេះ​រួម​គ្នា​ជានិច្ច

ធាតុ​សំខាន់ៗ៣យ៉ាង ​ជួយ​ឲ្យ​អ្នក​​ ​ក្លាយ​ជា​មនុស្ស​ពូកែគិត គិតអ្វីក៏ត្រូវ

អត្ថបទពាណិជ្ជកម្ម​

វគ្គសិក្សា​អំពី ​«ការ​សរសេរ​ផែនការ​អាជីវកម្ម​​សម្រាប់​​​​​​អាជីវកម្ម​ខ្នាត​​តូច»​ ទៅ​ដល់​ទឹកដី ​កោះកុង

​​យុទ្ធវិធី​​​បង្កើត​​&​បំប៉ន​ក្រុម​លក់​ឱ្យ​មាន​ថាមពល​សម្រាប់​អាជីវកម្ម​ខ្នាត​តូច

សែលកាតសហការជាមួយដៃគូក្រុមហ៊ុនទូរស័ព្ទទាំង 11 បង្កើតកម្មវិធីលក់បញ្ចុះតម្លៃពិសេសបំណាច់ឆ្នាំ

លោកគ្រូពេទ្យ​​​នៅ​កំពង់ធំ ឈ្នះ 30,000 ដុល្លារ ​ពីសែលកាត

អានអត្ថបទតាមខែ

December 2017
M T W T F S S
« Nov    
 123
45678910
11121314151617
18192021222324
25262728293031