អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > iPhone X ​​ជា​​ស្មាតហ្វូន​​ទំនើបបំផុត ថ្លៃ​បំផុត​ ហើយ​គែម​អេក្រង់​ស្ដើង​ AMOLED ស្កេន​មុខ​ ជំនួស​ស្កេន​ក្រយៅដៃ

iPhone X ​​ជា​​ស្មាតហ្វូន​​ទំនើបបំផុត ថ្លៃ​បំផុត​ ហើយ​គែម​អេក្រង់​ស្ដើង​ AMOLED ស្កេន​មុខ​ ជំនួស​ស្កេន​ក្រយៅដៃ

ស្វាគមន៍​វត្តមាន iPhone ជំនាន់​ទី១០ គឺ​គម្រប់​ខួប ១០ឆ្នាំ​នៃ​ទូរស័ព្ទ​ម៉ាក iPhone របស់ Apple។ ឆ្នាំ​នេះ​ពិត​ជា​ពិសេស​ជាង​ឆ្នាំ​មុនៗ ដោយ Apple ​សម្ពោធ​ស្មាតហ្វូន​ម្ដង​ដល់​ទៅ ៣ម៉ូដែល។ iPhone X ដែល​សាធារណជន​ទន្ទឹង​ចាំ​អស់​រយៈពេល​ជា​យូរ​មក​ហើយ​នោះ ឥឡូវ​នេះ បង្ហាញ​ខ្លួន​ផ្លូវការ​ហើយ។ iPhone X ​ជា​ទូរស័ព្ទ​ដំបូង​របស់​ក្រុមហ៊ុន Apple ដែល​ប្រើប្រាស់​អេក្រង់​ប្រភេទ AMOLED display ​(បន្ទាប់​ពី បទពិសោធន៍​ពីរ​ឆ្នាំ​នៃ​ការ​ប្រើ​នៅ​លើ Apple Watch មុន)។ សេចក្ដី​រាយការណ៍​កន្លង​មក និយាយ​ត្រូវ​ច្រើន និង​សូម្បី​តែ​តម្លៃ iPhone ជំនាន់​ទី១០ នេះ គឺ​ចាប់ពី ៩៩៩ដុល្លារ​ផង​ដែរ (ម៉ូដែល 64GB)។ តើ​មាន​អ្វី​ពិសេស​ខ្លះ​នៅ​លើ iPhone X ​បាន​ជា​តម្លៃ​ខ្ពស់​ជាង​ម៉ូដែល​មុនៗ?

 

 

ថ្ងៃ​នេះ ក្រុមហ៊ុន Apple បាន​សម្ពោធ​ផ្លូវការ​ទូរស័ព្ទ iPhone ជំនាន់​ថ្មី ដែល​ក្នុង​នោះ​ក៏​មាន​នូវ​វត្តមាន​ម៉ូដែល​ពិសេស​ជាង​គេ ឌីហ្សាញ​រាង​ឡូយ គែម​អេក្រង់​ស្ដើង បំពាក់ AMOLED display ​និង​អម​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ជំនាន់​ចុងក្រោយ iOS 11។ អេក្រង់​របស់​វា ត្រូវ​ហៅ​ឈ្មោះ​ថា Super Retina Display និង​មាន​ទំហំ ៥,៨អ៊ីញ កម្រិត​ដង់ស៊ីតេ​ខ្ពស់​ដល់ 458ppi ជាមួយ​ទំហំ resolution 1125x2436px។ ទាំង HDR 10 ​និង Dolby Vision ​ត្រូវ​បាន​ឱ្យ​គាំទ្រ ហើយ​បន្ទះ​អេក្រង់​ផ្ដល់​នូវ​កម្រិត million-to-one-contrast ratio (3D touch នៅ​តែ​មាន)។

 

 

កំពូល​ទូរស័ព្ទ​ប្រចាំ​ឆ្នាំ​ថ្មី​របស់ Apple ​នេះ បាន​ភ្ជាប់​មក​នូវ​កាមេរ៉ា​មុខ​ទំហំ 7MP អម​ដោយ earpiece និង sensor live ថ្មីៗ​ផ្សេង​ទៀត។ វា​សម្រាប់​បើក​ដំណើរការ FaceID ​ជំនួស TouchID (មិន​មាន fingerprint នៅ​លើ iPhone X នោះ​ទេ)។

FaceID ​ប្រើ​នូវ​បច្ចេកវិទ្យា flood illuminator (ដូច្នេះ​វា​អាច​បំពេញ​មុខងារ​មាន​ប្រសិទ្ធភាព​ទោះ​នៅ​ទីងងឹត​ក៏​ដោយ) ហើយ projector ​អាច​កំណត់​ឃើញ​កម្រិត 30,000 points ​នៅ​លើ​ផ្ទៃ​មុខ​អ្នក​ប្រើ​បាន (ស្ដាប់​ទៅ​វា​ស្រដៀង​ទៅ​នឹង Kinect ដែរ)។ ប្រព័ន្ធ​នេះ គឺ​មាន​សុវត្ថិភាព​ខ្ពស់​ជាង TouchID ​ពោល FaceID ​មាន​អត្រា​ភ័ន្តច្រឡំ​ 1,000,000 អាច​មាន​ម្ដង​ប៉ុណ្ណោះ ខណៈ fingerprint ​គឺ 50,000 អាច​មាន​ម្ដង។ Apple បាន​បញ្ជាក់​ឱ្យ​ដឹង​ថា សម្រាប់​ផ្ទៃ​មុខ​កូន​ភ្លោះ អាច​នឹង​ធ្វើ​ឱ្យ​ប្រព័ន្ធ​ច្រឡំ​បាន។

 

ក្រុមហ៊ុន​បាន​បញ្ចូល​កម្មវិធី​ពិសេសៗ ងាយស្រួល​ប្រើ ហើយ​ប្រសិន​ជា​វា​អាច​ដំណើរការ​ជាមួយ TouchID ​បាន ដូច្នេះ​ក៏​គាំទ្រ​ជាមួយ FaceID ដូច​គ្នា ដូច​ជា Apple Pay ជាដើម។ ចំណាំ​ថា Apple ប្រើ 3D masks ក្នុង​ការ​ធ្វើតេស្ត​ប្រព័ន្ធ លទ្ធផល​គឺ​វា​មិន​ដំណើរការ​នោះ​ទេ ពោល​គឺ​មិន​អាច​ដោះ​សោ​ទូរស័ព្ទ​បាន ដូច្នេះ​មាន​ន័យ​ថា អ្នក​ត្រូវ​តែ​បង្ហាញ​មុខ​ពិត​ប្រាកដ ដើម្បី​ប្រព័ន្ធ​ធ្វើការ​កំណត់​សម្គាល់។ នេះ​ពិត​ជា​ពិសេស និង​មាន​សុវត្ថិភាព​ខ្ពស់​មែន​ទៅ​លើ FaceID របស់ Apple។

iPhone X ​បាន​បំពាក់​មក​ជាមួយ​បន្ទះ​ឈីប​ជំនាន់​ថ្មី​មាន​សមត្ថភាព​ខ្ពស់​ជាង​មុន គឺ Apple A11 ​ដែល CPU ថ្មី​នេះ ត្រូវ​បាន​ឌីហ្សាញ​បែងចែក​ជា​ពីរ ​គឺ two-tier CPU ​និង​មាន two powerful core និង four energy-efficient។ ស្មាតហ្វូន​ថ្មី​នេះ មាន​កាមេរ៉ា​ភ្លោះ dual-camera ទម្រង់​បញ្ឈរ​នៅ​ផ្នែក​ខាង​ក្រោយ ដែល​ជា​ស្មាតហ្វូន​ដំបូង​របស់ Apple អាច​ថត​វីដេអូ​កម្រិត 4K 2160p នៅ​កម្រិត 60fps។ សម្រាប់ frame rate ​ដែល​ខ្ពស់​បំផុត​នៅ​កម្រិត 1080p ​ក៏​ត្រូវ​បាន​បង្កើន​ដល់ 240fps។ កាមេរ៉ា​មេ​របស់​វា មាន​ទំហំ 12MP sensor ​កែលំអ​សមត្ថភាព​ខ្ពស់​ជាង​ជំនាន់​មុន រីឯ​មួយ​ទៀត​ប្រភេទ telephoto ​មុខងារ​ផ្ដល់​ពន្លឺ​ច្បាស់​ល្អ​នៅ aperture f/2.4 ខណៈ​កាមេរ៉ា​ធម្មតា​មាន f/1.8។ ទាំង​ពីរ​ មាន​នូវ optical image stabilization ​ដូច​គ្នា និង​មាន​ភ្លើង quad-LED flash ​សម្រាប់​ជំនួយ​ថត​នៅ​ទី​ខ្សោយ​ពន្លឺ។

iPhone X ​បាន​ខ្ចី​យក​លើស​ពី​អេក្រង់ AMOLED ពី​នាឡិកា Apple Watch ​ពោល​គឺ​ថែមទាំង​ខ្ចី​យក​បច្ចេកវិទ្យា​សាកថ្ម​ឥត​ខ្សែ wireless charging ផង​ដែរ។ វា​ប្រើ​នូវ​ទ្រនាប់​សាក​ពេញ​និយម Qi standard ប៉ុន្តែ​ត្រូវ​មាន AirPower ​ប្រើ​ជាមួយ។ ឆ្នាំង​សាក​ថ្មី ផលិត​ដោយ Apple ដែល​អាច​សាក​ថ្ម iPhone X សាក Apple Watch និង AirPod ក្នុង​ពេល​ដំណាលគ្នា​បាន។ អ្វី​ដែល​ពិសេស​បំផុត​នោះ អ្នក​អាច​មើល​ឃើញ​ពី​កម្រិត​ថ្ម នៃ​ឧបករណ៍​នីមួយៗ​នៅ​លើ​អេក្រង់ iPhone បាន។ ថ្ម​នៅ​លើ iPhone X នេះ ក៏​ត្រូវ​បាន​ឌីហ្សាញ​គាំទ្រ​មុខងារ​សាកថ្ម​រហ័ស fast-charging ផង​ដែរ គឺ​អាច​សាក​ឡើង​ដល់ ៥០% ប្រើ​ពេល ៣០នាទី។

iPhone X នឹង​ត្រូវ​ដាក់​ឱ្យ​ចរាចរ​ក្រោយ​វត្តមាន​ម៉ូដែល iPhone 8 ​ចេញ​លក់​មុន​សិន តែ​ការ​បើក​ឱ្យ​កុម្ម៉ង់​គឺ​ចាប់ពី​ថ្ងៃ​២៧ តុលា នឹង​មាន​លក់​នៅ​ថ្ងៃ​៣ វិច្ឆិកា។ សម្រាប់​ខណៈ​នេះ យើង​ឃើញ​ iPhone X មាន​ពណ៌​ចំនួន​ពីរ​គឺ ទឹក​ប្រាក់ Silver និង​ប្រផេះ Space Grey។ iPhone X មាន​អង្គ​ចងចាំ​ ២ទំហំ​គឺ 64GB និង 256GB។ សម្រាប់​ម៉ូដែល 64GB តម្លៃ​ $999 ចំណែក​ម៉ូដែល 256GB តម្លៃ​ចាប់​ពី £999 ក្នុង​ទីផ្សារ​អង់គ្លេត ហើយ €1,150 នៅ​ទីផ្សារ​អាល្លឺម៉ង់ ឬ​ប្រហែល ១៣៥០ដុល្លារ​អាមេរិក៕

​ប្រែ​សម្រួល៖ រឹទ្ធិរាជ
ប្រភព៖ gsmarena

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

រឿង៥​យ៉ាង​ ​ដែល​ធ្វើ​ឲ្យ​អ្នក​ស្ដាយក្រោយ ​ប្រសិនបើ​មិន​បាន​ធ្វើ​ក្នុង​វ័យ​ខ្ទង់ ​២០ឆ្នាំ

សញ្ញា​ទាំង​៤​ដែល​បញ្ជាក់​ថា​អ្នក​ជា​មនុស្ស​គិត​ច្រើន​ជ្រុល​ហួសហេតុពេក

​ជំនាញ​៤​យ៉ាង​ដែល​ពិបាក​រៀន តែ​បើ​រៀន​ចេះ​​មិន​ខ្វះ​លុយ​ចូល

វិធី​​សាស្ត្រ​ទាំង​៥​​យ៉ាង​ ​ជួយ​អោយ​អ្នក​អាច​អាន​សៀវភៅ​​បាន​កាន់​តែ​ច្រើន​​ជាង​មុន

អត្ថបទពាណិជ្ជកម្ម​

​រៀន​សូត្រ​ពី​បុគ្គល​ជោគជ័យ​ដើម្បី​ប្រែ​ក្លាយ​​អាជីវកម្ម​​ខ្នាតតូច​​&​មធ្យម​ឱ្យ​​​មាន​​​បទដ្ឋាន​ត្រឹមត្រូវ! ​

ស្រាបៀរ ABC EXTRA STOUT រូបរាងថ្មី រសជាតិពិសេសដដែល

វេទិកា​ឧ​ត្ត​មសិ​ក្សា កម្ពុជា​-​អន្តរជាតិ ដ៏​ធំ និង​ដំបូង​គេ​នៅ​កម្ពុជា​ត្រូវបាន​រៀបចំឡើង​យ៉ាង​ជោគជ័យ​

​កម្មវិធី​សិក្សា​​ ៤​​​​សម្រាប់​ខែ​តុលា​ ដើម្បី​ធ្វើ​ឱ្យ​ការងារ​របស់​អ្នក​កាន់​តែ​ប្រសើរ​ឡើង!

អានអត្ថបទតាមខែ

October 2017
M T W T F S S
« Sep    
 1
2345678
9101112131415
16171819202122
23242526272829
3031