អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > Watch Series 3 ទំនើប​ជាង​មុន ពេល​បេះដូងអ្នក​ខ្សោយ​ នឹង​ជូន​ដំណឹង​ភ្លាម ថែមទាំង​មាន cellular អាច​ខល ឬ​ឆែក​អ៊ីនធឺណិតតាម​ចិត្ត​

Watch Series 3 ទំនើប​ជាង​មុន ពេល​បេះដូងអ្នក​ខ្សោយ​ នឹង​ជូន​ដំណឹង​ភ្លាម ថែមទាំង​មាន cellular អាច​ខល ឬ​ឆែក​អ៊ីនធឺណិតតាម​ចិត្ត​

Apple ​ក្រៅពី​វែកមុខ​កំពូល​ទូរស័ព្ទ iPhone ថ្មី​ទាំង ៣ម៉ូដែល​ហើយ ក៏​មាន​នាឡិកា​ឆ្លាតវៃ Apple Watch ​បង្ហាញ​សាធារណជន​ផង​ដែរ។ វា​ជា Apple Watch Series 3។ ក្នុង​ព្រឹត្តិការណ៍​យប់​មិញ ក្រុមហ៊ុន​ថែមទាំង​បាន​ប្រកាស​ឱ្យ​ដឹង​ជា​សាធារណៈ​នូវ​ចំណែកទីផ្សារ​ដ៏​ខ្លាំង​របស់ Apple Watch គឺ​ជាប់​លេខ១ លើ​ពិភពលោក គឺ​បាន​យក​ឈ្នះ​ទាំង​ម៉ាក​នាឡិកា​ល្បី Rolex។

ក្រុមហ៊ុន Apple បាន​ធ្វើការ​បន្ថែម​នូវ​មុខងារ​ថ្មីៗ​មួយ​ចំនួន​ពី​លើ​នាឡិកា Apple Watch ដែល​មាន​ក្នុង​ពេល​បច្ចុប្បន្ន ដើម្បី​ឱ្យ Apple Watch Series 3 រឹតតែ​ទំនើប ទាន់សម័យ ក្នុង​នោះ​ក៏​បាន​កែលំអ​លើ​មុខងារ​ត្រួតពិនិត្យ​ចង្វាក់​បេះដូង និង​ជាច្រើន​ទៀត។ មុខងារ​ថ្មី​មួយ​ក្នុង​ចំណោម​មុខងារ​ដទៃ​ទៀត គឺ Apple Watch នឹង​អាច​ផ្ដល់​ការ​ប្រាប់​ដំណឹង​ភ្លាមៗ ពេល​ណា​ដែល​ចង្វាក់​បេះដូង​បុក​ឡើង និង​បេះដូង​ដំណើរការ​មិន​ប្រក្រតី (មិន​ដំណើរការ)។

Apple Watch Series 3 មាន​នូវ​ប្រព័ន្ធ​តំណភ្ជាប់ cellular ​មក​ជា​ស្រេច មាន​ន័យ​ថា អ្នក​នឹង​អាច​ប្រើ​នាឡិកា smartwatch ថ្មី​នេះ ដោយ​មិន​ចាំបាច់​មាន iPhone ទៀត​នោះ​ទេ។ អ្នក​នឹង​អាច​ទទួល​ការ​ខល​ទូរស័ព្ទ​ចូល នៅ​លើ Apple Watch Series 3 នៅ​ពេល​អ្នក​នៅ​ឆ្ងាយ​ពី iPhone បាន​គ្រប់​ពេល។ អ្នក​ថែមទាំង​អាច stream ​Apple Music ​ទៅ​កាន់ Apple Watch ដោយ​ផ្ទាល់​បាន​ផង​ដែរ។

នាឡិកា Apple Watch ជំនាន់​ថ្មី​នេះ ប្រើ​អង្គ​ប្រតិបត្តិ dual core ថ្មី ដែល​មាន​ដំណើរការ​ល្អ​ជាង​មុន ៧០% (ល្អ​ជាង Apple Watch ជំនាន់​មុន​) ។ Apple ក៏​បាន​ប្រកាស​ចេញ​ខ្សែ​នាឡិកា​ថ្មី សម្រាប់​ប្រើ​ជាមួយ Apple Watch ថ្មី​ផង​ដែរ គឺ​មាន​ខ្សែ​នាឡិកា​ស្ទីល Nike និង​ម៉ូត​ផ្សេងៗ​ទៀត។ វា​នឹង​មាន​ដំណើរការ​ជាមួយ​ប្រព័ន្ធ​ប្រតិបត្តិការ Watch OS 4 ហើយ​មាន​កម្លាំង​ថ្ម​ប្រើ​បាន​ពេញ​មួយ​ថ្ងៃ​តែម្ដង។

Apple Watch Series 3 បែងចែក​ជា​ពីរ​ម៉ូដែល មួយ​គឺ Cellular ​តម្លៃ ៣៩៩ដុល្លារ និង​មួយ​ទៀត​គ្មាន Cellular តម្លៃ​តែ ៣២៩ដុល្លារ។ Apple នឹង​ចាប់ផ្ដើម​ដាក់​ឱ្យ​កុម្ម៉ង់​ទិញ​ចាប់ពី​ថ្ងៃ​សុក្រ ទី១៥ កញ្ញា​នេះ ហើយ​នឹង​មាន​លក់​ចាប់ពី​ថ្ងៃ​២២ កញ្ញា​តទៅ៕

​ប្រែ​សម្រួល៖ រឹទ្ធិរាជ
ប្រភព៖ Apple

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​ចង់​ទន្ទេញ​មេរៀន​​ឲ្យ​ឆាប់​ចាំ​ ​និង ​មិន​ងាយ​ភ្លេច​ ​គួរ​សាកល្បង​​​វិធី​ងាយៗ​ទាំងនេះ​!​

ហាម​និយាយ​​ពាក្យ​ទាំង​ «៤​» ឃ្លា​នេះ​​​ប្រសិន​បើ​អ្នក​ធ្វើ​ការ​ជា​អ្នក​លក់​ (sales)!

បើ​​​ចង់​ក្លាយ​ជា​អ្នក​គ្រប់គ្រង​ ​ឬ ​អ្នកដឹកនាំ​ដ៏​អស្ចារ្យ​ម្នាក់​ ត្រូវ​ជម្រុះ​​ចំណុច​អាក្រក់​​ទាំង​៦​នេះ​សិន​ ​!​

​វិធីសាស្ត្រ​​សំខាន់ៗ​៥​យ៉ាង​​ ​ដើម្បី​​លុបបំបាត់​ការ​ខ្ជិល​ច្រអូស​របស់​អ្នក​!

អត្ថបទពាណិជ្ជកម្ម​

ឱកាសបង្ហាញ​សមត្ថភាព​និង​គំនិត​ច្នៃប្រឌិត​ផ្នែក​អាជីវកម្ម​សម្រាប់​​យុវជន​បានមក​ដល់​ហើយ​!

​គុយទាវ​បាក់​សៀក​ពិសេស​ឈ្មោះ​ធម្មតា តែ​រសជាតិ​ឆ្ងាញ់​មិនធម្មតា​ទេ ​ធានាថា​ឆ្ងាញ់​បោស​ចាន !

everjobs បង្ហាញ​ពី​ជំនាញ​មួយចំនួន​ដែល​​ចាំ​បាច់​​ក្នុងតួនាទី​គ្រប់គ្រង​ (Management) នៅក្នុង​ប្រទេស​កម្ពុជា​​

វត្តមានគម្រោងបុរីល្បីៗជាច្រើននៅក្នុងពិព័រណ៍អចលនទ្រព្យកម្ពុជាលើកទី២

អានអត្ថបទតាមខែ

September 2017
M T W T F S S
« Aug    
 123
45678910
11121314151617
18192021222324
252627282930