អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > ខណៈ iPhone X កំពុង​ចេញ​ដុត​កម្ដៅ​ទីផ្សារ​ តែ​ទំហំ RAM ជាក់លាក់​មិន​ត្រូវ​បាន Apple អះអាង​នោះ​ទេ តើ iPhone X ប៉ុន្មាន GB?

ខណៈ iPhone X កំពុង​ចេញ​ដុត​កម្ដៅ​ទីផ្សារ​ តែ​ទំហំ RAM ជាក់លាក់​មិន​ត្រូវ​បាន Apple អះអាង​នោះ​ទេ តើ iPhone X ប៉ុន្មាន GB?

បើ​ទោះបី​លក្ខណៈ​សម្បត្តិ​លំអិត​ផ្សេងៗ​នៅ​លើ iPhone X ​ក៏​ដូច​ជា iPhone 8 និង iPhone 8 Plus ត្រូវ​ក្រុមហ៊ុន Apple ទម្លាយ​ស្ទើរ​គ្មាន​សល់ តែ​ចំពោះ​ទំហំ RAM លើ​កំពូល​ស្មាតហ្វូន​ទាំង៣ ពុំ​ត្រូវ​បាន​ក្រុមហ៊ុន​បញ្ជាក់​ឱ្យ​ដឹង​ខណៈ​ពេល​ប្រកាស​លើ​ឆាក​ក្នុង​មហោស្រព Steve Jobs Theater នោះ​ឡើយ។ iPhone ​ពិត​ជា​ពិសេស​ខុស​គ្នា ត្រូវ​បាន Apple ​សម្រិតសម្រាំង​ល្អ​ប្លែក​លក្ខណៈ​ជា Premium iPhone ​ដោយ​មាន​គែម​អេក្រង់​ស្ដើង និង​ប្រើ​បច្ចេកវិទ្យា​ដោះសោ​ដោយ​ប្រើ​ផ្ទៃ​មុខ Face ID ខុស​ពី iPhone 8 និង iPhone 8 Plus ដែល​ប្រើ​ត្រឹម​ស្កេន​ក្រយៅដៃ​ដដែល Touch ID។ ប្រាកដ​ណាស់​ថា iPhone ទាំង៣ ម៉ូដែល នឹង​មាន​ល្បឿន​ដំណើរការ​លឿន​ជាង​មុន ដោយសារ​វា​ប្រើ​ឈីប​ជំនាន់​ថ្មី A11 Bionic Hexa-Core ដូច​គ្នា។

ម៉ាស៊ីន​របស់ iPhone ទាំង ៣ម៉ូដែល​ប្រើ​នូវ​បច្ចេកវិទ្យា Neural engine ​និង​បង្កប់​នូវ M11 motion coprocessor ​ត្រូវ​បាន​ក្រុមហ៊ុន Apple អះអាង​ថា មាន​ល្បឿន​លឿន​ជាង​ឈីប A10 ​២៥% ហើយ​ដំណើរការ​មាន​ប្រសិទ្ធភាព​ជាង​មុន ៧០% ខណៈ​ក្រាហ្វិក ឬ GPU ក៏​លឿន​ជាង​មុន ៣០% ផង​ដែរ។ សង្កេត​ឃើញ​សារព័ត៌មាន​ធំៗ និង​ល្បីៗ ទាំង​ក្នុង​ស្រុក និង​ក្រៅ​ស្រុក ក៏​ហាក់​មិន​ទាន់​ហ៊ាន​អះអាង​អ្វី​ទាក់ទិន​នឹង​ទំហំ RAM ជាក់លាក់​លើ​កំពូល​ស្មាតហ្វូន​ទាំង​៣ នេះ​នៅ​ឡើយ ព្រោះ​ក្រុមហ៊ុន Apple ​ក៏​មិន​បាន​បញ្ជាក់​ឱ្យ​ដឹង​ក្នុង​ពេល​ប្រកាស​ដូច​គ្នា។

ផ្អែក​តាម​សេចក្ដី​រាយការណ៍​ពី​គេហទំព័រ BGR ស្ដី​អំពី​ការ​ធ្វើតេស្ត​តាម​ក្បួន benchmark ​របស់​ក្រុមការងារ Geekbench ទៅ​លើ iPhone X បាន​ឱ្យ​ឃើញ​ទំហំ RAM ជាក់លាក់ នៅ​ក្នុង​តារាង​លក្ខណៈ​សម្បត្តិ​គឺ​មាន​ទំហំ 2989MB ឬ 3GB។ ក្រៅពី​ RAM ក៏​មាន​បង្ហាញ​ចេញ​នូវ​លេខ​កូដ​ម៉ូដែល iPhone X ថា ជា iPhone 10,5 ​ដំណើរការ​ដោយ iOS 11.0 ​ហើយ​ពិតជា​មាន CPU 6-core មែន ជា​ប្រភេទ ARM@24MHz 1 processor, 6 core និង L2 Cache មាន​ទំហំ 8192KB ឬ 8MB។

​បើ​ផ្អែក​តាម​ការ​ចុះផ្សាយ​នៅ​លើ​គេហទំព័រ gsmarena ​វិញ ក៏​បាន​រាយ​លក្ខណៈ​សម្បត្តិ​ក្នុង​តារាង​លក្ខណៈ​សម្បត្តិ​លំអិត​ទៅ​លើ iPhone ថ្មី​ទាំង ៣ម៉ូដែល​ផង​ដែរ។ Gsmarena បាន​ចុះ​ថា iPhone X ​និង iPhone 8 Plus មាន​ទំហំ RAM 3GB ​ខណៈ​ iPhone 8 មាន RAM តែ 2GB ទេ។

ខាងក្រោម​នេះ​ជា​គម្រង​រូប iPhone X ដែល​ផ្ដិត​យក​ជិត និង​ច្បាស់ ងាយស្រួល​ប្រិយមិត្ត​ពិនិត្យ​រូបរាង​ថ្មី​របស់​វា៖

យ៉ាងណា គេ​នៅ​តែ​មាន​ទំនុក​ចិត្ត​ទៅ​លើ​ល្បឿន បើ​ទោះ​បី ឮ​ដំណឹង​ថា កំពូល​ស្មាតហ្វូន​ថ្មី​នេះ​មាន RAM លោត​មិន​ផុត​ពី 3GB ​ដូច​ជា ស្មាតហ្វូន Android មួយ​ចំនួន​ដែល​មាន RAM ខ្ពស់​កប់​រហូត​ដល់ 6GB ឬ​ដល់ 8GB ក៏​ដោយ។ ជាក់ស្ដែង​យើង​ដឹង​ស្រាប់​ហើយ​ថា សូម្បី​ជំនាន់​មុន iPhone 7/ 7 Plus ​មាន​ដំណើរការ​រលូន​លឿន​ទៅ​ហើយ ចុះ​ទម្រាំ iPhone ជំនាន់​ថ្មី iPhone X, iPhone 8 និង iPhone 8 Plus នោះ​នឹង​រឹតតែ​មិន​បាច់​និយាយ ខណៈ​ដែល Apple ក៏​បាន​អះអាង​ថា ឈីប​ថ្មី A11 Bionic Hexa-Core លឿន​ជាង​មុន​ដល់ ២៥% ទៅ​ហើយ​នោះ៕

ចុះ​ប្រិយមិត្ត​មាន​យោបល់​យ៉ាងណា​ដែរ?

ដោយ៖ រឹទ្ធិរាជ
ប្រភព៖  pocket-lint, bgr, gsmarena

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​មុន​ពេល​ហាមាត់​​រិះគន់​នរណា​ម្នាក់ ​អ្នក​ត្រូវ​គិត​ឲ្យ​ច្បាស់​លើ​៣​ចំណុច​នេះ​សិន​​!

ខឹង​ខុស​ខឹង​ខាត៖ ​​ទោះបី​ជា​ខឹង​ប៉ុណ្ណា​ក៏​ដោយ​ ​សូម​កុំ​ធ្វើ​រឿង​​ទាំង​នេះ​ឲ្យ​សោះ​​

​កុំ​ឲ្យ​មនុស្ស​៤​ប្រភេទ​នេះ​ខ្ចី​លុយ​នេះ​ឲ្យ​សោះ ​​កុំ​ឲ្យ​មាន​វិប្បដិសារី​ថ្ងៃ​ក្រោយ

អាកប្បកិរិយា​ទាំង ​៥​យ៉ាង​របស់​អ្នក​ជំនួញ​ សេដ្ឋី​ពាន់​លានដែល​អ្នក​គួរ​រៀន​សូត្រ​តាម

អត្ថបទពាណិជ្ជកម្ម​

គន្លឹះ​ប្រើ​ប្រាស់​បណ្ដាញ​សង្គម Facebook ដើម្បី​ជំរុញ​ការ​លក់​​សម្រាប់​អាជីវកម្ម​ខ្នាត​តូច

​​វគ្គសិក្សា​ពិសេស​ៗ ៣​​​ ​របស់​ BizKhmer សម្រាប់​ម្ចាស់​អាជីវកម្មទៅ​ដល់​ទឹកដី​សៀមរាប​ដើម​ខែ​ធ្នូ​នេះ

តោះ! តោះ! ចូលរួម ១ ឆ្នាំ​មានតែ​ម្តងគត់ សម្រាប់​នារី ដើម្បី​នារី

ស្រាបៀរ ​Heineken ​ចាប់​ឆ្នោត​​រដូវ​កាល​ថ្មី​ ​​ផ្តល់​រង្វាន់​ពិសេស​ដល់​​គូស្វាមី​ភរិយាថ្មី

អានអត្ថបទតាមខែ

November 2017
M T W T F S S
« Oct    
 12345
6789101112
13141516171819
20212223242526
27282930