អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > ​Audi ​ចេញ​រថយន្ត​ស៊េរី​ថ្មី Audi R8 V10 ជា​ជំនាន់ limited edition ​ផលិត​លក់​តែ ៩៩៩គ្រឿង​ប៉ុណ្ណោះ តម្លៃ​ចាប់ពី ១៦,៦ម៉ឺន​ដុល្លារ​

​Audi ​ចេញ​រថយន្ត​ស៊េរី​ថ្មី Audi R8 V10 ជា​ជំនាន់ limited edition ​ផលិត​លក់​តែ ៩៩៩គ្រឿង​ប៉ុណ្ណោះ តម្លៃ​ចាប់ពី ១៦,៦ម៉ឺន​ដុល្លារ​

ថ្មីៗ​នេះ ក្រុមហ៊ុន Audi ​បាន​ប្រកាស​ចេញ​រថយន្ត​ស៊េរី​ថ្មី​ក្នុង​ត្រកូល R8 របស់​ខ្លួន ដោយ​ការ​តាំង​បង្ហាញ​ក្នុង​ពិព័រណ៍​រថយន្ត​ Frankfurt Motor Show នៃ​ទីក្រុង Frankfurt ប្រទេស​អាល្លឺម៉ង់។ រថយន្ត​ស៊េរី​ថ្មី​របស់​ក្រុមហ៊ុន​អាល្លឺម៉ង់​នេះ មាន​ឈ្មោះ Audi R8 V10 RWS ​ដែល​ត្រូវ​បាន​ផលិត​ជា​ពិសេស limited edition ​ដោយ​ប្រើ​កាឡេ​ក្រោយ (rear wheel drive) ​ហើយ​នឹង​ផលិត​លក់​ត្រឹមតែ ៩៩៩គ្រឿង​ប៉ុណ្ណោះ។

Audi R9 V10 RWS ​នឹង​មាន​លក់​ចែក​ជា​ពីរ​ម៉ូដែល​គឺ ម៉ូដែល Coupe និង Spyder ​ហើយ​នីមួយៗ​នឹង​ត្រូវ​ផលិត​ពី​រោងចក្រ Böllinger Höfe R8។ វា​ជា​រថយន្ត​មាន​សមត្ថភាព​ខ្ពស់ supercar ​ស៊េរី​ថ្មី ដែល​បំពាក់​ម៉ាស៊ីន 5.2 litre FSI V10។ នាយក​ប្រតិបត្តិ Audi Sport GmbH លោក Stephan Winkelmann ​បាន​លើកឡើង​ថា RB V10 RWS ​ត្រូវ​បាន​ផលិត​ឡើង​សម្រាប់​អ្នក​សុទិដ្ឋិនិយម ជា​ម៉ូដែល limited-edition ​ពិសេស​ សម្រាប់​អតិថិជន ពោរពេញ​ដោយ​ការ​សរសើរ និង​រីករាយ​ដល់​អ្នក​បើកបរ​រថយន្ត​នេះ ហើយ R8 V10 RWS ​នឹង​ជា​ការ​ផ្ដល់​ជូន​ផ្ដាច់​មុខ។ ជាមួយ​ការ​បំពាក់​ម៉ាស៊ីន V10 នៅ​ចំណុច​កណ្ដាល រួម​ទាំង​កាឡេ​កង់​ក្រោយ (rear-wheel drive) ​នឹង​ជោគជ័យ​នូវ​ការ​ផ្ដល់​គំរូ​បើកបរ​នៃ រថយន្ត​ប្រណាំ R8 LMS របស់​នៅ​លើ​ដង​ផ្លូវ។

 

ម៉ាស៊ីន V10 ដែល​បំពាក់​នៅ​លើ Audi R8 V10 RWS ​មាន​កម្លាំង ៥៤០សេះ (540hp) ​ហើយ​មាន​កម្លាំង​រមូល ៦៤០ញូវតុនម៉ែត្រ (640Nm) ផ្ដល់​សមត្ថភាព​ខ្លាំង​ដល់​រថយន្ត ជាមួយ​សន្ទុះ​ល្បឿន ០ ទៅ ៦២ម៉ាយល៍/ម៉ោង ឬ​ប្រហែល ១០០គីឡូម៉ែត្រ/ម៉ោង ​ប្រើ​ពេល​តែ ៣,៧វិនាទី ឬ ៣,៨វិនាទី​សម្រាប់​ម៉ូដែល Spyder ​ហើយ​មាន​ល្បឿន ៣២០គីឡូម៉ែត្រ​/ម៉ោង។ អ្នក​អាច​ស្វែងយល់​លក្ខណៈ​សម្បត្តិ​រថយន្ត​ស៊េរី​ថ្មី Audi R8 V10 RWS នេះ​កាន់តែ​ស៊ី​ជម្រៅ​នៅ​លើ​វែបសាយ​ផ្លូវការ​របស់ Audi តាម​តំណភ្ជាប់​ខាង​ក្រោម​បាន។ តម្លៃ​រថយន្ត​ទំនើប​ផលិត​តែ ៩៩៩គ្រឿង​នេះ គឺ​ចាប់ពី €140,000 (ប្រហែល ១៦,៦ម៉ឺន​ដុល្លារ) សម្រាប់​ម៉ូដែល Coupe ​ហើយ​តម្លៃ €153,000 (ប្រហែល ១៨,២ម៉ឺន​ដុល្លារ) សម្រាប់​ម៉ូដែល Spyder៕

 

​ប្រែ​សម្រួល៖ រឺទ្ធិរាជ
ប្រភព៖ Audi

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​ចង់​ទន្ទេញ​មេរៀន​​ឲ្យ​ឆាប់​ចាំ​ ​និង ​មិន​ងាយ​ភ្លេច​ ​គួរ​សាកល្បង​​​វិធី​ងាយៗ​ទាំងនេះ​!​

ហាម​និយាយ​​ពាក្យ​ទាំង​ «៤​» ឃ្លា​នេះ​​​ប្រសិន​បើ​អ្នក​ធ្វើ​ការ​ជា​អ្នក​លក់​ (sales)!

បើ​​​ចង់​ក្លាយ​ជា​អ្នក​គ្រប់គ្រង​ ​ឬ ​អ្នកដឹកនាំ​ដ៏​អស្ចារ្យ​ម្នាក់​ ត្រូវ​ជម្រុះ​​ចំណុច​អាក្រក់​​ទាំង​៦​នេះ​សិន​ ​!​

​វិធីសាស្ត្រ​​សំខាន់ៗ​៥​យ៉ាង​​ ​ដើម្បី​​លុបបំបាត់​ការ​ខ្ជិល​ច្រអូស​របស់​អ្នក​!

អត្ថបទពាណិជ្ជកម្ម​

ឱកាសបង្ហាញ​សមត្ថភាព​និង​គំនិត​ច្នៃប្រឌិត​ផ្នែក​អាជីវកម្ម​សម្រាប់​​យុវជន​បានមក​ដល់​ហើយ​!

​គុយទាវ​បាក់​សៀក​ពិសេស​ឈ្មោះ​ធម្មតា តែ​រសជាតិ​ឆ្ងាញ់​មិនធម្មតា​ទេ ​ធានាថា​ឆ្ងាញ់​បោស​ចាន !

everjobs បង្ហាញ​ពី​ជំនាញ​មួយចំនួន​ដែល​​ចាំ​បាច់​​ក្នុងតួនាទី​គ្រប់គ្រង​ (Management) នៅក្នុង​ប្រទេស​កម្ពុជា​​

វត្តមានគម្រោងបុរីល្បីៗជាច្រើននៅក្នុងពិព័រណ៍អចលនទ្រព្យកម្ពុជាលើកទី២

អានអត្ថបទតាមខែ

September 2017
M T W T F S S
« Aug    
 123
45678910
11121314151617
18192021222324
252627282930