អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > កង់​អគ្គិសនី​តម្លៃ​​ជាង $១០០០ របស់​ក្រុមហ៊ុន​​អាមេរិក Story Bike ​មាន​រន្ធ​សាកថ្ម មិន​ចាញ់ Scoopy-i 2018 នឹង​មាន​លក់​ដើម​​ឆ្នាំ២០១៨

កង់​អគ្គិសនី​តម្លៃ​​ជាង $១០០០ របស់​ក្រុមហ៊ុន​​អាមេរិក Story Bike ​មាន​រន្ធ​សាកថ្ម មិន​ចាញ់ Scoopy-i 2018 នឹង​មាន​លក់​ដើម​​ឆ្នាំ២០១៨

​ក្រុមហ៊ុន Story Bicycles ​ដែល​មាន​មូលដ្ឋាន​ក្នុង​ក្រុង Santa Monica ​រដ្ឋ​កាលីហ្វ័រញ៉ា ថ្មីៗ​នេះ​បាន​ផលិត​កង់​អគ្គិសនី e-bike ​ដែល​បំពាក់​ម៉ូទ័រ​អគ្គិសនី​សមត្ថភាព​ខ្ពស់ 350W ​ជាមួយ​អាគុយ​លាក់​ជិត​កម្រិត ៣៦វ៉ុល ហើយ​កង់​មាន ៦លីប អម​ដោយ​ប្រព័ន្ធ​សាក​ភ្លើង​បាន​រហ័ស។ សូម​ទស្សនា​វីដេអូ​បង្ហាញ​លក្ខណៈ​សម្បត្តិ​នៅ​លើ​កង់​អគ្គិសនី Story Bike ​ខាង​ក្រោម៖

Story Bike ​បាន​បំពាក់​នូវ​បច្ចេកវិទ្យា​ទំនើប អម​ដោយ​បច្ចេកវិទ្យា និង​ការ​ឌីហ្សាញ​ទាន់​សម័យ​បែប Premimum e-Bike។ វា​ទើប​តែ​ត្រូវ​ដាក់​បង្ហាញ​នៅ​លើ​គេហទំព័រ Kickstarter ​ហើយ​ក៏​ជិត​ទទួល​បាន​មូលនិធិ​គ្រប់ ៤០០០០ដុល្លារ​ហើយ​ដែរ។

ក្រុម​អ្នក​ផលិត​ពី Story Bicycles ​បាន​ពន្យល់​បន្ថែម​អំពី​កង់​អេឡិចត្រូនិក​ថ្មី​របស់​ខ្លួន៖ ​យើង​ពិត​ជា​បាន​គិតគូរ​ខ្លាំង​ទៅ​លើ​រចនាបថ​កង់ Story Bikes ​ដោយ​ផលិត​ឱ្យ​វា​មាន​ទម្ងន់​ស្រាល ​ទំហំ​ដ៏​តូច ងាយស្រួល​ធ្វើ​ដំណើរ និង​បត់បែន​តាម​កាលៈទេសៈ (យក​តាម​ខ្លួន) ជាង​កង់​អគ្គិសនី​ទូទៅ។ យើង​ខិតខំ​ដើម្បី​បង្កើត​អ្វី​ថ្មី ខុសប្លែក​ពី​គេ តែ​អម​ដោយ​ភាព​ជឿជាក់​ដល់​អ្នក​ជិះ សម្រាប់​ការ​ធ្វើ​ដំណើរ​រៀងរាល់​ថ្ងៃ​យ៉ាង​មាន​មោទនភាព។

កង់​អគ្គិសនី Story Bike e-Bike ​ពេល​នេះ​មាន​លក់​នៅ​លើ​គេហទំព័រ Kickstarter ​ហើយ ដែល​មាន​តម្លៃ​ចាប់ពី ១១៩៥ដុល្លារ ហើយ​រំពឹង​នឹង​មាន​លក់​លើ​ទីផ្សារ​ចាប់ពី​ខែ​កុម្ភៈ ឆ្នាំ២០១៨ ខាង​មុខ។ សម្រាប់​លក្ខណៈ សម្បត្តិ​ពេញ​លេញ និង​ព័ត៌មាន​បន្ថែម សូម​ចូល​ទៅ​កាន់​គេហទំព័រ Kickstarter ​តាម​តំណភ្ជាប់ Link ខាង​ក្រោម៕

 

 

ប្រែ​សម្រួល៖ រឹទ្ធិរាជ
ប្រភព៖ Kickstarter

 

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

មុខងារ​លើ iPhone មួយ​នេះ ធ្វើឲ្យ​​ស៊ី​លុយ​អ៊ីនធឺណិត​ទូរស័ព្ទ​ខ្លាំង​ អ្នក​ប្រើ​ភាគច្រើន​​​​ប្រហែល​​មិន​ដឹង​សោះ?

​មហាសេដ្ឋី​ Bill Gates៖ ​​បើ​មាន​លក្ខណៈ​ទាំង​​ ៥​នេះ​​​​គឺ​ធានា​ថា​បាន​ជោគជ័យ​

ពាក្យ​​ ៥​ឃ្លា​ដែល​​មនុស្ស​ឆ្លាត​​មិន​ដែល​ប្រើ​នៅ​​ក្នុង​​ការ​​សន្ទនា​​ជា​មួយ​ដៃគូ

​បើ​មិន​ចង់​ខ្ជះខ្ជាយ​ពេលវេលា​អត់​ប្រយោជន៍​ ​គួរ​រៀន​គ្រប់គ្រង​វាតាមរយៈ​វិធី​ទាំង​៥​នេះ​​​​​

អត្ថបទពាណិជ្ជកម្ម​

មគ្គុទេសទេសចរ​នៅ​សៀមរាប​ ឈ្នះ​ ១​ម៉ឺន​​ដុល្លារ ​ពីសែលកាត

​​យុទ្ធវិធី​​​បង្កើត​​&​បំប៉ន​ក្រុម​លក់​ឱ្យ​មាន​ថាមពល​សម្រាប់​អាជីវកម្ម​ខ្នាត​តូច ចាប់​ផ្ដើម​នៅ​ថ្ងៃ​ស្អែក​នេះ​ហើយ

ការប្រកួតជើងឯកកីឡាវាយកូនហ្គោលលើកទី ៣ របស់ស្រាបៀរ HEINEKEN ឆ្នាំ ២០១៧ បានចប់យ៉ាងជោគជ័យ

​រឿង Star Wars បានមក​ដល់ iflix

អានអត្ថបទតាមខែ

December 2017
M T W T F S S
« Nov    
 123
45678910
11121314151617
18192021222324
25262728293031