អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > Nokia 3310 មាន 3G ឥឡូវ​នេះចាប់ផ្ដើម​ចរាចរ​នៅ​​សិង្ហបុរី និង​​ទីផ្សារ​អឺរ៉ុប​​ហើយ តម្លៃ​ប្រហែល $៨៣

Nokia 3310 មាន 3G ឥឡូវ​នេះចាប់ផ្ដើម​ចរាចរ​នៅ​​សិង្ហបុរី និង​​ទីផ្សារ​អឺរ៉ុប​​ហើយ តម្លៃ​ប្រហែល $៨៣

ទូរស័ព្ទ​ម៉ូដែល​មាន 3G Nokia 3310 ដែល​ទើប​ត្រូវ​បាន​ប្រកាស​ផ្លូវការ​ពី​ខែ​មុន ពេល​នេះ​មាន​ដាក់​ឱ្យ​កុម្ម៉ង់​ទិញ​នៅ​លើ​ទីផ្សារ​អឺរ៉ុប​ហើយ។ សមិទ្ធផល​ថ្មី​របស់​ក្រុមហ៊ុន​ទូរស័ព្ទ​ហ្វាំងឡង់​នេះ នឹង​មាន​លក់​នៅ​លើ​ហាង​លក់​រាយ Digitalo ​នៅ​ទីផ្សារ​អឺរ៉ុប ដែល​មាន​តម្លៃ ៦៩អឺរ៉ូ ឬ​ប្រហែល ៨៣ដុល្លារ​អាមេរិក ហើយ​នឹង​ចែកចាយ​ដល់​ដៃ​អតិថិជន​ចាប់ពី​ខែ​វិច្ឆិកា​ខាង​មុខ។

​ទូរស័ព្ទ 3310 ស៊េរី​ឆ្នាំ២០១៧ ម៉ូដែល​មាន 3G ថ្មី​នេះ ភ្ជាប់​លក្ខណៈ​សម្បត្តិ​ដូច​គ្នា​នឹង​ម៉ូដែល Nokia 3310 ដែល​បាន​ប្រកាស​កាលពី​ចុង​ខែ​កុម្ភៈ ដើម​ឆ្នាំ២០១៧ នេះ​ដែរ គ្រាន់តែ​បាន​បញ្ចូល​បន្ថែម​នូវ​ប្រព័ន្ធ​បណ្ដាញ​ឡើង​ពី 2.5G ទៅ 3G ទំនើប​ជាង​មុន។

Nokia 3310 ​មាន 3G ថ្មី​នេះ ភ្ជាប់​មក​ជាមួយ​អេក្រង់​ទំហំ ២,៤អ៊ីញ​មាន resolution ទំហំ 240x320px ​ហើយ​បំពាក់​កាមេរ៉ា 2MP ​និង​មាន​រន្ធ​កាស 3.5mm ​ហើយ​ថ្ម​របស់​វា អាច​ប្រើ​ក្នុង​ការ​និយាយ​ទូរស័ព្ទ​បាន​រហូត​ដល់ ២២ម៉ោង​ឯណោះ។

ក្រុមហ៊ុន HMD Global ដែល​ជា​ដៃគូ​សហការ​របស់ Nokia ​បាន​ប្រកាស​ចេញ Nokia 3310 3G នេះ កាលពី​ថ្ងៃ​ទី២៨ កញ្ញា ជាមួយ​ជម្រើស​ពណ៌​ចំនួន៤ គឺ លឿង ក្រហម ខៀវ (azure) និង​ខ្មៅ​បែប​ធ្យូង (charcoal)។ 3310 ជំនាន់​ចុងក្រោយ​នេះ មាន​នូវ​ប្រព័ន្ធ​បណ្ដាញ 3G ដែល​នឹង​ចរាចរ​លើ​ទីផ្សារ​សិង្ហបុរី​ផង​ដែរ គឺ​ចាប់ពី​ថ្ងៃ​ទី១៤ តុលា​ខាង​មុខ៕

​ប្រែ​សម្រួល៖ រឹទ្ធិរាជ
ប្រភព៖ todayonline, GSM Arena

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

មុខងារ​លើ iPhone មួយ​នេះ ធ្វើឲ្យ​​ស៊ី​លុយ​អ៊ីនធឺណិត​ទូរស័ព្ទ​ខ្លាំង​ អ្នក​ប្រើ​ភាគច្រើន​​​​ប្រហែល​​មិន​ដឹង​សោះ?

​មហាសេដ្ឋី​ Bill Gates៖ ​​បើ​មាន​លក្ខណៈ​ទាំង​​ ៥​នេះ​​​​គឺ​ធានា​ថា​បាន​ជោគជ័យ​

ពាក្យ​​ ៥​ឃ្លា​ដែល​​មនុស្ស​ឆ្លាត​​មិន​ដែល​ប្រើ​នៅ​​ក្នុង​​ការ​​សន្ទនា​​ជា​មួយ​ដៃគូ

​បើ​មិន​ចង់​ខ្ជះខ្ជាយ​ពេលវេលា​អត់​ប្រយោជន៍​ ​គួរ​រៀន​គ្រប់គ្រង​វាតាមរយៈ​វិធី​ទាំង​៥​នេះ​​​​​

អត្ថបទពាណិជ្ជកម្ម​

មគ្គុទេសទេសចរ​នៅ​សៀមរាប​ ឈ្នះ​ ១​ម៉ឺន​​ដុល្លារ ​ពីសែលកាត

​​យុទ្ធវិធី​​​បង្កើត​​&​បំប៉ន​ក្រុម​លក់​ឱ្យ​មាន​ថាមពល​សម្រាប់​អាជីវកម្ម​ខ្នាត​តូច ចាប់​ផ្ដើម​នៅ​ថ្ងៃ​ស្អែក​នេះ​ហើយ

ការប្រកួតជើងឯកកីឡាវាយកូនហ្គោលលើកទី ៣ របស់ស្រាបៀរ HEINEKEN ឆ្នាំ ២០១៧ បានចប់យ៉ាងជោគជ័យ

​រឿង Star Wars បានមក​ដល់ iflix

អានអត្ថបទតាមខែ

December 2017
M T W T F S S
« Nov    
 123
45678910
11121314151617
18192021222324
25262728293031