អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > ​iPhone​ X អេក្រង់ ៦,១អ៊ីញ LCD ​នឹង​បង្ហាញ​ខ្លួន​ចុង​ឆ្នាំ២០១៨ នេះ​ ដោយ​មាន​តម្លៃ​ធូរ​ជាង X បច្ចុប្បន្ន

​iPhone​ X អេក្រង់ ៦,១អ៊ីញ LCD ​នឹង​បង្ហាញ​ខ្លួន​ចុង​ឆ្នាំ២០១៨ នេះ​ ដោយ​មាន​តម្លៃ​ធូរ​ជាង X បច្ចុប្បន្ន

សេចក្ដី​រាយការណ៍​ថ្មី​នេះ ហាក់​កាន់តែ​គាំទ្រ​ទៅ​នឹង​ព័ត៌មាន​កន្លង ដែល​ថា Apple ​នឹង​ប្រកាស​ចេញ iPhone ​ថ្មី​ម្ដង ៣ម៉ូដែល​ដំណាល​គ្នា​ក្នុង​ឆ្នាំ​នេះ។ វា​គឺ​ជា iPhone X ​ស៊េរី​ថ្មី​៣ម៉ូដែល ដែល​ពីរ​ម៉ូដែល​មាន​អេក្រង់ OLED ​និង​មួយ​ម៉ូដែល​ទៀត​ប្រើ​អេក្រង់ LCD ធម្មតា។ ម៉ូដែល​ប្រើ OLED display ​ត្រូវ​រំពឹង​ថា នឹង​ចេញ​លក់​អម​ដោយ​ទំហំ​អេក្រង់ ៥,៨អ៊ីញ និង ៦,៥អ៊ីញ។

ចំណែក ​iPhone X ​ថ្មី​ប្រើ​ LCD display ​វិញ ត្រូវ​គេ​រំពឹង​ថា នឹង​ចេញ​ជាមួយ​អេក្រង់ ៦,១អ៊ីញ ហើយ​បើ​តាម​ពាក្យ​លេចឮ​កន្លង​មក​ថា ទាំង​បី​ម៉ូដែល​នឹង​មាន​រចនាបថ​ឌីហ្សាញ​ស្រដៀងៗ​គ្នា ទៅ​នឹង​រូបរាង iPhone X ​បច្ចុប្បន្ន ហើយ​ក៏​មាន​អេក្រង់​ខាង​លើ​ឆក​ដូច​នឹង iPhone X ​ដែរ។

​យោងតាម​របាយការណ៍​ថ្មី​មួយ​រាយការណ៍​ដោយ​អ្នក​វិភាគ​មក​ពី KGI Securities ​លោក Ming Chi Kuo ​ឱ្យ​ដឹង​ថា Apple ​គ្រោង​នឹង​បញ្ចេញ iPhone ​ថ្មី​ចំនួន ៣ម៉ូដែល​នៅ​ឆ្នាំ២០១៨ នេះ ដែល​ក្នុង​នោះ​រួម​ទាំង ម៉ូដែល ៦,១អ៊ីញ LCD display ​ផង​ដែរ។ គេ​សន្មត​ថា iPhone ​​៦,១អ៊ីញ​នេះ នឹង​មាន​លក់​ក្នុង​តម្លៃ​ថោក​ជាង ២ម៉ូដែល​ផ្សេង​ទៀត។ ទាំង ៣ម៉ូដែល​ត្រូវ​គេ​រំពឹង​ថា iPhone ​យក​រាង​តាម iPhone X ​ទាំង ៣ម៉ូដែល​នេះ​នឹង​បង្ហាញ​ខ្លួន​នៅ​អំឡុង​ខែ​កញ្ញា​ឆ្នាំ២០១៨ ខាង​មុខ។

អ្នក​វិភាគ​រូប​នេះ ថែមទាំង​បង្ហាញ​ក្ដី​រំពឹង​ថា ក្រុមហ៊ុន Apple ​នឹង​អាច​ចែកចាយ​លក់ iPhone X ​ត្រឹម​ឆមាស​ទី១ ឆ្នាំ២០១៨ នេះ​បាន​ប្រមាណ ១៨លាន​គ្រឿង ហើយ ១៣លាន​គ្រឿង​សម្រាប់​ឆមាស​ទី២។ យើង​ថែមទាំង​ធ្លាប់​ឮ​ដំណឹង​ទៀត​ថា Apple ​ត្រៀម​បញ្ចេញ​ iPhone ​តម្លៃ​ធូរ​ថ្លៃ តែ​ក៏​ជា​ទូរស័ព្ទ​ធុន​មធ្យម ដែល​ជា​ទាយាទ​ក្រោយ​របស់ iPhone SE ផង​ដែរ៕

ដោយ៖ រឹទ្ធិរាជ
ប្រភព៖ 9 to 5 Mac

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

កម្រងសម្ដីទាំង ៦ឃ្លាដែលនិយាយអំពីការលំបាកក្នុងជីវិត

ទម្លាប់​ទាំង​ ៨​ដែល​ធ្វើឲ្យ​ខួរក្បាល​របស់​យើង​ឆាប់​ចាស់

ទម្លាប់​អវិជ្ជមានចំនួន​ ៣​ដែល​អ្នក​គួរ​ឈប់​បន្ត​ធ្វើ​ទៀត

ទាំងនេះគឺជាកំហុស​ចំនួន​៤​ដែល​អ្នក​អាច​មាន​ពី​អនាម័យ​ផ្ទាល់ខ្លួន

អត្ថបទពាណិជ្ជកម្ម​

Tech Startups កម្ពុជា​ចំនួន ១៣ ចូលរួមបង្ហាញ​អាជីវកម្ម​​នៅ​ Echelon Asia Summit 2018 ​ខណៈ BookMeBus ឈ្នះពានអាស៊ី១

ម៉ាស៊ីនបោកនាពេលអនាគត គឺនៅទីនេះ

ហេតុផល ៤យ៉ាងដែលអ្នកគួរជ្រើសរើសម៉ាស៊ីនបោក LG Smart Inverter

កិច្ចព្រមព្រៀងផ្តល់អាហារូបករណ៍រួមគ្នារវាងវិទ្យាស្ថានជាតិ NIPTICT និងស្ថានទូតបារាំងប្រចាំកម្ពុជា

អានអត្ថបទតាមខែ

July 2018
M T W T F S S
« Jun    
 1
2345678
9101112131415
16171819202122
23242526272829
3031