អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > បារខែមបាត់ដំបង ២០១៧ សិក្ខាសាលាបច្ចេកវិទ្យា និងការចាប់ផ្ដើមជំនួញ

បារខែមបាត់ដំបង ២០១៧ សិក្ខាសាលាបច្ចេកវិទ្យា និងការចាប់ផ្ដើមជំនួញ

“បារខែមបាត់ដំបង ២០១៧” ជាសិក្ខាសាលាបច្ចេកវិទ្យា និងការចាប់ផ្ដើមជំនួញ ដែលមានគោលបំណង ចែករំលែកចំណេះដឹង ដល់យុវជន និងសហគ្រិន នៅខេត្តបាត់ដំបង អំពីការប្រើប្រាស់បច្ចេកវិទ្យា សម្រាប់ការសិក្សា ការងារ និងទំនាក់ទំនង ព្រមទាំងចំណេះដឹងអំពី ការចាប់ផ្ដើមជំនួញ ដូចជា ការជ្រើសគំនិតអាជីវកម្ម ការស្វែងយល់ពីការបង្កើត គំរូអាជីវកម្ម ស្វែងយល់អំពីអតិថិជន ការផលិតផលិតផល និងសេវាកម្ម ផ្សព្វផ្សាយនិម្មិត្តសញ្ញាអាជីវកម្ម ទីផ្សារ និងការរៀបចំគម្រោងចំណាយចាប់ផ្ដើមអាជីវកម្ម ជាដើម។ល។

នេះជាឱកាសមួយដ៏ល្អ សម្រាប់យុវជន និងអាជីវកម្ម ក្នុងខេត្តបាត់ដំបង បានជួបជាមួយ វាគ្មិន និង សហគ្រិនវ័យក្មេង ចែករំលែកបទពិសោធន៍ និងបង្កើនទំនាក់ទំនង។

ព្រឹត្តិការណ៍នេះ នឹងមានវាគ្មិនប្រមាណ ២០ នាក់ មកពីរាជធានីភ្នំពេញ និង ខេត្តបាត់ដំបង ចូលរួមធ្វើបទបង្ហាញដល់អ្នកចូលរួម និងមានការដាក់បង្ហាញផលិតផល និងសេវាកម្ម របស់ សហគ្រិនវ័យក្មេងផងដែរ។ កម្មវិធី “សិក្ខាសាលាបច្ចេកវិទ្យា និងការចាប់ផ្ដើមជំនួញ” នឹងធ្វើឡើងនៅ ថ្ងៃទី ២៥ – ២៦ ខែ វិច្ឆិកា ២០១៧ នៅ សាកលវិទ្យាល័យបាត់ដំបង ចាប់ពីម៉ោង ៧ កន្លះព្រឹក ដល់ ម៉ោង ៥ល្ងាច។

ទីកន្លែង និង កាលបរិច្ឆេទ
កាលបរិច្ឆេទ៖ ថ្ងៃទី ២៥-២៦ ខែ វិច្ឆិកា ឆ្នាំ ២០១៧
ពេលវេលា ៖ ម៉ោង ៧:៣០ ព្រឹក ដល់ ៥:០០ ល្ងាច
ទីកន្លែងកម្មវិធី៖ សាកលវិទ្យាល័យបាត់ដំបង
ចុះឈ្មោះចូលរួម ៖ https://barcampbattambang2017.eventbrite.com

ព័ត៌មានលម្អិត
លេខទូរស័ព្ទ៖ ០១០ ៣០ ៧៥ ៧៥
អ៊ីម៉ែល៖ info@barcampcambodia.org
ចូលរួមដោយសេរី ឥតគិតថ្លៃ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ខឹង​ខុស​ខឹង​ខាត៖ ​​ទោះបី​ជា​ខឹង​ប៉ុណ្ណា​ក៏​ដោយ​ ​សូម​កុំ​ធ្វើ​រឿង​​ទាំង​នេះ​ឲ្យ​សោះ​​

​គន្លឹះ​សំខាន់ៗ ​ដើម្បី​​ក្លាយ​ជា​សិស្ស​ឆ្នើម​ផ្នែក​អក្សរសាស្ត្រ​អង់គ្លេស

រឿង​​៥​យ៉ាង​ដែល​​​អ្នក​គ្រប់គ្រង​​​​ថ្មី​ថ្មោង​ (new manager) ​ត្រូវ​ដឹង​​កុំ​ឱ្យ​មាន​បញ្ហា

គោលការណ៍​ទាំង ៧​របស់​សត្វ​ឥន្ទ្រី​ ជា​កម្លាំងចិត្ត​ដែល​ជំរុញ​អ្នក​ឲ្យ​កាន់​តែមាន​ភាព​មុះ​មុត​ក្នុង​ជីវិត

អត្ថបទពាណិជ្ជកម្ម​

តោះ! តោះ! ចូលរួម ១ ឆ្នាំ​មានតែ​ម្តងគត់ សម្រាប់​នារី ដើម្បី​នារី

ស្រាបៀរ ​Heineken ​ចាប់​ឆ្នោត​​រដូវ​កាល​ថ្មី​ ​​ផ្តល់​រង្វាន់​ពិសេស​ដល់​​គូស្វាមី​ភរិយាថ្មី

​​វគ្គសិក្សា​ពិសេស​ៗ ៣​​​ ​របស់​ BizKhmer សម្រាប់​ម្ចាស់​អាជីវកម្មទៅ​ដល់​ទឹកដី​សៀមរាប​ដើម​ខែ​ធ្នូ​នេះ

គន្លឹះ​ប្រើ​ប្រាស់​បណ្ដាញ​សង្គម Facebook ដើម្បី​ជំរុញ​ការ​លក់​​សម្រាប់​អាជីវកម្ម​ខ្នាត​តូច

អានអត្ថបទតាមខែ

November 2017
M T W T F S S
« Oct    
 12345
6789101112
13141516171819
20212223242526
27282930