អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > Apple ​នឹង​ចេញ iPhone ថ្មី​​ ៣ម៉ូដែល​នៅ​ឆ្នាំ​២០១៨ ​យក​ម៉ូតឌីហ្សាញ​​តាម iPhone X ទាំងអស់ !​

Apple ​នឹង​ចេញ iPhone ថ្មី​​ ៣ម៉ូដែល​នៅ​ឆ្នាំ​២០១៨ ​យក​ម៉ូតឌីហ្សាញ​​តាម iPhone X ទាំងអស់ !​

ក្រុមហ៊ុន Apple បាន​បង្ហាញ​សមិទ្ធផល iPhone ​ព្រីមៀម​ប្រចាំ​ត្រកូល iPhone ​ខួប ១០ឆ្នាំ ផលិត​ឡើង​ជា​ពិសេស អម​ដោយ​ការ​រចនា​រូបរាង​ពិសេស គឺ​មាន​គែម​អេក្រង់​ស្ដើង​ iPhone X។ ស្មាតហ្វូន​កំពូល​នេះ ត្រូវ​បាន​ផ្លាស់ប្ដូរ​រចនាបថ​ថ្មី ខុស​ប្លែក និង​ឡូយ​ជាង iPhone ជំនាន់​មុនៗ។ ដោយ​ហេតុ​នេះ វា​អាច​ក្លាយ​ជា​គំនិត​បំផុស​ថ្មី ដែល​នឹង​ត្រូវ​យក​ទៅ​ប្រើ​សម្រាប់​ឌីហ្សាញ​រូបរាង iPhone ជំនាន់​ក្រោយៗ​ជា​បន្ត។ ជាក់ស្ដែង​លោក Ming-Chi Kuo ​អ្នក​វិភាគ​មក​ពី​ក្រុមហ៊ុន KGI Security ​បាន​លើកឡើង​ថា រូបរាង iPhone X ​នឹង​ត្រូវ​ចម្លង​ទៅ​ប្រើ​លើ iPhone ​ធម្មតា ស៊េរី​ក្រោយៗ។

នៅ​ក្នុង​ការ​ស្រាវជ្រាវ​ថ្មី​ចុងក្រោយ​នេះ របស់​លោក Kuo បាន​បង្ហាញ​តម្រុយ​ថា iPhone X ​ជំនាន់​ទី២ នឹង​មាន​នៅ​លើ​ទូរស័ព្ទ iPhone ​ស៊េរី​ក្រោយ​ទាំង ៣ម៉ូដែល​តែម្ដង រួម​មាន​ម៉ូដែល​ធុន​កណ្ដាល​ក្នុង​នោះ ជាមួយ​អេក្រង់​ទំហំ ៦,១អ៊ីញ​ប្រភេទ LCD ​(resolution ទាប​ជាង), អេក្រង់ ៥,៨អ៊ីញ​ប្រភេទ OLED ​(ស្រដៀង​ទៅ​នឹង iPhone X ​ឆ្នាំ​នេះ) និង​ម៉ូដែល​អេក្រង់​ធំ​រហូត​ដល់ ៦,៥អ៊ីញ (អាច​ជា iPhone X Plus)។ ទាំង​ ៣ម៉ូដែល​នឹង​ត្រូវ​បំពាក់​ចំណុច​ពិសេសៗ​លើ​ផ្ទៃ​ខាង​មុខ រួម​មាន ប្រព័ន្ធ​កាមេរ៉ា TrueDepth ​ហើយ​នឹង​គ្មាន​ប៊ូតុង Home ​ក៏​គ្មាន Touch ID ទៀត​ដែរ។

ការ​ស្រាវជ្រាវ​ផ្ដល់​តម្រុយ​ទៀត​ថា តម្លៃ iPhone ​ថ្មី​អេក្រង់ LCD អាច​ស្ថិត​នៅ​ចន្លោះ​ពី ៦៤៩ដុល្លារ ទៅ ៧៤៩ដុល្លារ។ សូម​បញ្ជាក់​ថា iPhone X ​បច្ចុប្បន្ន​ជំនាន់​បច្ចុប្បន្ន​គឺ​មាន​តម្លៃ​ចាប់ពី ៩៩៩ដុល្លារ។ គេ​មិន​ទាន់​ហ៊ាន​អះអាង​នៅ​ឡើយ​ថា តើ iPhone ​អេក្រង់ OLED ​ឆ្នាំ​ក្រោយ​នឹង មាន​តម្លៃ​ចាប់ពី​ប៉ុន្មាន $$$ នោះ​នៅ​ឡើយ​ទេ៕

ប្រែ​សម្រួល៖ រឹទ្ធិរាជ
ប្រភព៖ techspot

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ខឹង​ខុស​ខឹង​ខាត៖ ​​ទោះបី​ជា​ខឹង​ប៉ុណ្ណា​ក៏​ដោយ​ ​សូម​កុំ​ធ្វើ​រឿង​​ទាំង​នេះ​ឲ្យ​សោះ​​

​គន្លឹះ​សំខាន់ៗ ​ដើម្បី​​ក្លាយ​ជា​សិស្ស​ឆ្នើម​ផ្នែក​អក្សរសាស្ត្រ​អង់គ្លេស

រឿង​​៥​យ៉ាង​ដែល​​​អ្នក​គ្រប់គ្រង​​​​ថ្មី​ថ្មោង​ (new manager) ​ត្រូវ​ដឹង​​កុំ​ឱ្យ​មាន​បញ្ហា

គោលការណ៍​ទាំង ៧​របស់​សត្វ​ឥន្ទ្រី​ ជា​កម្លាំងចិត្ត​ដែល​ជំរុញ​អ្នក​ឲ្យ​កាន់​តែមាន​ភាព​មុះ​មុត​ក្នុង​ជីវិត

អត្ថបទពាណិជ្ជកម្ម​

តោះ! តោះ! ចូលរួម ១ ឆ្នាំ​មានតែ​ម្តងគត់ សម្រាប់​នារី ដើម្បី​នារី

ស្រាបៀរ ​Heineken ​ចាប់​ឆ្នោត​​រដូវ​កាល​ថ្មី​ ​​ផ្តល់​រង្វាន់​ពិសេស​ដល់​​គូស្វាមី​ភរិយាថ្មី

​​វគ្គសិក្សា​ពិសេស​ៗ ៣​​​ ​របស់​ BizKhmer សម្រាប់​ម្ចាស់​អាជីវកម្មទៅ​ដល់​ទឹកដី​សៀមរាប​ដើម​ខែ​ធ្នូ​នេះ

គន្លឹះ​ប្រើ​ប្រាស់​បណ្ដាញ​សង្គម Facebook ដើម្បី​ជំរុញ​ការ​លក់​​សម្រាប់​អាជីវកម្ម​ខ្នាត​តូច

អានអត្ថបទតាមខែ

November 2017
M T W T F S S
« Oct    
 12345
6789101112
13141516171819
20212223242526
27282930