អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > កម្មវិធី YouTube លើ​​ iPhone/ iPad ដំណើរការ​ដោយ iOS 11 ​ស៊ី​ថ្ម​ខុស​ប្រក្រតី​​

កម្មវិធី YouTube លើ​​ iPhone/ iPad ដំណើរការ​ដោយ iOS 11 ​ស៊ី​ថ្ម​ខុស​ប្រក្រតី​​

តាម​សេចក្ដី​រាយការណ៍​ថ្មីៗ​នេះ ពី​គេហទំព័រ 9to5Mac ឱ្យ​ដឹង​ថា កម្មវិធី YouTube App របស់ Google ​នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​ជំនាន់ iOS 11 ​របស់ Apple។ អ្នក​ប្រើ កម្មវិធី YouTube នេះ​បាន​រាយការណ៍​ថា ទាំង​ថ្ម​នៅ​លើ iPhone / iPad របស់​ពួក​គេ ហាក់​ឆាប់​អស់​ជាង​ធម្មតា។ បញ្ហា​នេះ លេច​ចេញ​តែ​នៅ​លើ​ឧបករណ៍​ទាំង​ឡាយ​ដែល​កំពុង​ដំណើរការ​ដោយ​ប្រព័ន្ធ​សូហ្វ៊ែរ iOS 11។

អ្នក​ដែល​ជួប​បញ្ហា បាន​រាយការណ៍​ថា ឧបករណ៍ (iPhone/iPad) របស់​គេ ហាក់​ឡើង​កម្ដៅ ខណៈ​ពេល​កំពុង​ប្រើ​កម្មវិធី YouTube ហើយ​ក៏​ស៊ី​ថ្ម​ខ្លាំង​ថែមទៀត ហើយ​ម្ចាស់​អ្នក​ប្រើ iDevice ​ម្នាក់ បាន​លើកឡើង​ដែរ​ថា ថ្ម​ស្រក​ថាមពល​អស់ ២០% គ្រាន់តែ​ប្រើ YouTube App ​រយៈពេល​ត្រឹមតែ ១៥នាទី​សោះ។ នេះ​ជា​ការ​លើកឡើង​របស់​គណនី Twitter ឈ្មោះ Verik ៖

ចំណែក​អ្នក​ខ្លះ​ទៀត បាន​រាយការណ៍​ពី​បញ្ហា​ស្រដៀង​គ្នា ហើយ​ក្រុមហ៊ុន Google ​ពេល​នេះ ​បាន​ឆ្លើយតប​ទៅ​អតិថិជន​ទាំង​នោះ​តាម​បណ្ដាញ​សង្គម Twitter ​ដោយ​ទទួល​ស្គាល់​ និង​អះអាង កំពុង​ធ្វើការ​ជួសជុល​លើ​បញ្ហា​នេះ​ហើយ​ដែរ។

បើ​ដូច្នេះ​មែន វា​ហាក់​ដូច​ជា​មាន​បញ្ហា​លើ​កម្មវិធី ជាជាង តែ YouTube App សម្រាប់ iOS 11។ យ៉ាងណា ក្រុមហ៊ុន Google មិន​បាន​បញ្ជាក់​ឱ្យ​ដឹង​មុន​ថា នៅ​ពេល​ណា ក្រុមហ៊ុន​នឹង​អាច​ដោះស្រាយ​បញ្ហា​នេះ​នៅ​ឡើយ៕

ដោយ៖ រឺទ្ធិរាជ
ប្រភព៖ 9 to 5 Mac

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ខឹង​ខុស​ខឹង​ខាត៖ ​​ទោះបី​ជា​ខឹង​ប៉ុណ្ណា​ក៏​ដោយ​ ​សូម​កុំ​ធ្វើ​រឿង​​ទាំង​នេះ​ឲ្យ​សោះ​​

​គន្លឹះ​សំខាន់ៗ ​ដើម្បី​​ក្លាយ​ជា​សិស្ស​ឆ្នើម​ផ្នែក​អក្សរសាស្ត្រ​អង់គ្លេស

រឿង​​៥​យ៉ាង​ដែល​​​អ្នក​គ្រប់គ្រង​​​​ថ្មី​ថ្មោង​ (new manager) ​ត្រូវ​ដឹង​​កុំ​ឱ្យ​មាន​បញ្ហា

គោលការណ៍​ទាំង ៧​របស់​សត្វ​ឥន្ទ្រី​ ជា​កម្លាំងចិត្ត​ដែល​ជំរុញ​អ្នក​ឲ្យ​កាន់​តែមាន​ភាព​មុះ​មុត​ក្នុង​ជីវិត

អត្ថបទពាណិជ្ជកម្ម​

តោះ! តោះ! ចូលរួម ១ ឆ្នាំ​មានតែ​ម្តងគត់ សម្រាប់​នារី ដើម្បី​នារី

ស្រាបៀរ ​Heineken ​ចាប់​ឆ្នោត​​រដូវ​កាល​ថ្មី​ ​​ផ្តល់​រង្វាន់​ពិសេស​ដល់​​គូស្វាមី​ភរិយាថ្មី

​​វគ្គសិក្សា​ពិសេស​ៗ ៣​​​ ​របស់​ BizKhmer សម្រាប់​ម្ចាស់​អាជីវកម្មទៅ​ដល់​ទឹកដី​សៀមរាប​ដើម​ខែ​ធ្នូ​នេះ

គន្លឹះ​ប្រើ​ប្រាស់​បណ្ដាញ​សង្គម Facebook ដើម្បី​ជំរុញ​ការ​លក់​​សម្រាប់​អាជីវកម្ម​ខ្នាត​តូច

អានអត្ថបទតាមខែ

November 2017
M T W T F S S
« Oct    
 12345
6789101112
13141516171819
20212223242526
27282930