អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > Galaxy S8 ចេញ​ពណ៌​ក្រហម​ថ្មី Burgundy Red ​នឹង​ចាប់​មាន​លក់​លើ​ទីផ្សារ​ចាប់ពី​​សប្ដាហ៍​ក្រោយ​​​នេះ​ហើយ

Galaxy S8 ចេញ​ពណ៌​ក្រហម​ថ្មី Burgundy Red ​នឹង​ចាប់​មាន​លក់​លើ​ទីផ្សារ​ចាប់ពី​​សប្ដាហ៍​ក្រោយ​​​នេះ​ហើយ

កាលពី​ដើម​ខែ​នេះ ក្រុមហ៊ុន Samsung បាន​បង្ហាញ​​រូប Galaxy S8 ​អម​ដោយ​ជម្រើស​ពណ៌​ថ្មី​គឺ​ក្រហម​បែប Burgundy របស់​ខ្លួន។ ពេល​នោះ ក្រុមហ៊ុន​មិនបាន​បញ្ជាក់​ឱ្យ​ដឹង​ពី​កាលបរិច្ឆេទ​នឹង​ចេញ​លក់ S8 ពណ៌​ក្រហម​ថ្មី​នេះ​ទេ ប៉ុន្តែ​ឥឡូវ​នេះ ក្រុមហ៊ុន​បាន​ជូន​ដំណឹង​សាធារណៈ​ហើយ ថា​នឹង​ចាប់ផ្ដើម​ដាក់​លក់​នៅ​សប្ដាហ៍​ក្រោយ។

ស្មាតហ្វូន S8 ពណ៌​ក្រហម Burgundy ថ្មី​របស់ Samsung នឹង​បង្ហាញ​ខ្លួន​លើ​ទីផ្សារ​ចាប់ពី​ថ្ងៃ​ទី២៨ ខែ​វិច្ឆិកា​នេះ នៅ​កូរ៉េ​ខាង​ត្បូង ហើយ​មិន​យូរ​ប៉ុន្មាន ​នឹង​បន្ត​មាន​លក់​នៅ​ទីផ្សារ​ក្រៅ​ប្រទេស​ទៀត។ យ៉ាងណា ក្រុមហ៊ុន Samsung ​មិន​បាន​បញ្ជាក់​លំអិត ​ថា​តើ​ទីផ្សារ​ប្រទេស​ណា​ខ្លះ នឹង​មាន Galaxy S8 ជម្រើស​ពណ៌​ក្រហម Burgundy នេះ​ទៅ​ដល់​នៅ​ឡើយ។

ក្រុមហ៊ុន​បច្ចេកវិទ្យា​ខ្នាត​យក្ស Samsung នេះ បាន​ខិតខំ​សម្រួច​ទីផ្សារ​ស្មាតហ្វូន ដោយ​បញ្ចេញ​លក់​ស្មាតហ្វូន​ទំនើបៗ ឥត​ដាច់ ក្នុង​នោះ​មាន​ទាំង Galaxy S8/S8+ បូក​រួម​ទាំង​ត្រកូល Note ចេញ​ថ្មី​គឺ Note 8 ដើម្បី​ប្រកួតប្រជែង​ទីផ្សារ​នឹង​បណ្ដា​ស្មាតហ្វូន​កំពូលៗ​ដទៃ ដូច​ជា iPhone 8 និង iPhone X របស់ Apple ជាដើម។ គួរ​រំលឹក​ដែរ​ថា iPhone X ទើប​តែ​ហូរ​ចូល​ទីផ្សារ​កូរ៉េ​កាលពី​សប្ដាហ៍​មុន ដោយ​សង្កេត​ឃើញ ប្រជាជន​ប្រទេស​នេះ​មាន​ការ​ស្វាគមន៍ ពិត​ជា​និយម​ខ្លាំង​នឹង​ទូរស័ព្ទ​ឌីហ្សាញ​សម្រាប់​ខួប​ម៉ាក iPhone ១០ឆ្នាំ​ខ្លាំង។ iPhone X ត្រូវ​បាន​កុម្ម៉ង់​អស់​គ្មាន​សល់ ត្រឹមតែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ៕

ដោយ៖ រឺទ្ធិរាជ
ប្រភព៖ gsmarena

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

មុខងារ​លើ iPhone មួយ​នេះ ធ្វើឲ្យ​​ស៊ី​លុយ​អ៊ីនធឺណិត​ទូរស័ព្ទ​ខ្លាំង​ អ្នក​ប្រើ​ភាគច្រើន​​​​ប្រហែល​​មិន​ដឹង​សោះ?

​មហាសេដ្ឋី​ Bill Gates៖ ​​បើ​មាន​លក្ខណៈ​ទាំង​​ ៥​នេះ​​​​គឺ​ធានា​ថា​បាន​ជោគជ័យ​

ពាក្យ​​ ៥​ឃ្លា​ដែល​​មនុស្ស​ឆ្លាត​​មិន​ដែល​ប្រើ​នៅ​​ក្នុង​​ការ​​សន្ទនា​​ជា​មួយ​ដៃគូ

​បើ​មិន​ចង់​ខ្ជះខ្ជាយ​ពេលវេលា​អត់​ប្រយោជន៍​ ​គួរ​រៀន​គ្រប់គ្រង​វាតាមរយៈ​វិធី​ទាំង​៥​នេះ​​​​​

អត្ថបទពាណិជ្ជកម្ម​

មគ្គុទេសទេសចរ​នៅ​សៀមរាប​ ឈ្នះ​ ១​ម៉ឺន​​ដុល្លារ ​ពីសែលកាត

​​យុទ្ធវិធី​​​បង្កើត​​&​បំប៉ន​ក្រុម​លក់​ឱ្យ​មាន​ថាមពល​សម្រាប់​អាជីវកម្ម​ខ្នាត​តូច ចាប់​ផ្ដើម​នៅ​ថ្ងៃ​ស្អែក​នេះ​ហើយ

ការប្រកួតជើងឯកកីឡាវាយកូនហ្គោលលើកទី ៣ របស់ស្រាបៀរ HEINEKEN ឆ្នាំ ២០១៧ បានចប់យ៉ាងជោគជ័យ

​រឿង Star Wars បានមក​ដល់ iflix

អានអត្ថបទតាមខែ

December 2017
M T W T F S S
« Nov    
 123
45678910
11121314151617
18192021222324
25262728293031