អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > ស្មាន​មិន​ដល់​ថា USB Flash ដែល​អ្នក​ប្រើ​រាល់ថ្ងៃ មាន​ប្រយោជន៍ ​៥យ៉ាង​នេះ តែ​អ្នក​ខ្លះ​បែរ​ជា​មិន​ដឹង​សោះ

ស្មាន​មិន​ដល់​ថា USB Flash ដែល​អ្នក​ប្រើ​រាល់ថ្ងៃ មាន​ប្រយោជន៍ ​៥យ៉ាង​នេះ តែ​អ្នក​ខ្លះ​បែរ​ជា​មិន​ដឹង​សោះ

Flash ​ជា​អង្គ​ផ្ទុក​ទិន្នន័យ​ទំហំ​តូច ស្រួល​យក​តាម​ខ្លួន ដែល​សឹង​គ្រប់​គ្នា អ្នក​ដែល​ធ្វើការ​ពាក់ព័ន្ធ​ផ្នែក​បច្ចេកទេស​កុំព្យូទ័រ​តែង​មាន និង​ដាក់​ជាប់​ខ្លួន។ USB Flash ​ត្រូវ​បាន​បង្កើន​ទំហំ​ផ្ទុក​ធំ​ឡើងៗ ពី​ខ្ទង់ MB រហូត​ដល់ GB និង​រាប់ GB ដល់​ទៅ TB ក៏​មាន (Kingston HyperX Predator)។ ហើយ​ក្រៅពី​ប្រើ Flash សម្រាប់​ផ្ទុក​ឯកសារ ក៏​នៅ​មាន​ចំណុច​ពិសេសៗ ផ្សេង​ទៀត ដែល​អ្នក​អាច​ប្រើ​ជាមួយ​វា​ផង​ដែរ។ ទំព័រ​នេះ យើង​នឹង​លើក​យក​ការ​ប្រើ USB Flash ​ឱ្យ​មាន​ប្រយោជន៍​ ៥ចំណុច​មក​បង្ហាញ​ជូន​ប្រិយមិត្ត៖

១) ប្រើ Flash ​ក្នុង​ការ​ចាក់​សោ Lock ឬ Unlock ​កុំព្យូទ័រ

អ្នក​អាច​ប្រើ USB Flash ​កំណត់​មុខងារ ចាក់​សោ (lock) និង​ដោះ​សោ (unlock) កុំព្យូទ័រ​មួយ​បាន តាម​កម្មវិធី Predator។ https://www.predator-usb.com//predator/en/index.php

២) ប្រើ Flash អាច​ភ្ជាប់ Wireless Network មួយ​បាន​រហ័ស

Windows បាន​ភ្ជាប់​មក​ស្រេច​នូវ​មុខងារ​មួយ អាច​ឱ្យ​អ្នក save ​ឈ្មោះ Wireless Network ​និង Password និង​ព័ត៌មាន​ផ្សេង​ទៀត​ទៅ​ក្នុង USB stick បាន។ អ្នក​អាច​ប្រើ USB Flash ​ដើម្បី​ធ្វើការ​ភ្ជាប់ Wi-Fi ​បាន​រហ័ស នៅ​លើ​កុំព្យូទ័រ​ផ្សេង​ទៀត ដោយ​មិន​ចាំបាច់​ត្រូវ​បញ្ចូល Password ម្ដង​ទៀត​ទេ។ តាម​ពិត​ទៅ អ្នក​ក៏​អាច​ប្រើ Flash សម្រាប់​ភ្ជាប់ Xbox 360 ​ទៅ​កាន់ Wi-Fi បាន​ផង​ដែរ។

៣) បង្កើន​ល្បឿន​ដំណើរការ ជាមួយ ReadyBoost

ប្រសិន HardDisk លើ​កុំព្យូទ័រ​របស់​អ្នក​ជា​ជំនាន់​មុន ដែល​ដំណើរការ​យឺត អ្នក​អាច​ប្រើ ReadyBoost ​ដើម្បី​ជួយ​បង្កើន​ល្បឿន​បាន។ នៅ​ពេល​បើក​មុខងារ ReadyBoost ​សម្រាប់​ Drive ​វា​នឹង​ដើរតួ​ជា​ hard drive cache ដែល​ធ្វើការ​ចាប់​យក​ឯកសារ​ប្រើ​ញឹកញាប់។ វា​នឹង​មាន​ល្បឿន​លឿន​ជាង​មុន ក្នុង​ការ​អាន​​ឯកសារ​ពី USB Flash ជំនួស​ឱ្យ Hard Drive។ windows នឹង read file ពី cache នៅ​លើ USB Flash ជំនួស​វិញ។ ប៉ុន្តែ​ប្រសិន​អ្នក​ប្រើ SSD ​នោះ Windows មិន​អនុញ្ញាត​ឱ្យ​ប្រើ​មុខងារ ReadyBoost ទេ ពីព្រោះ Cache នឹង​យឺត​ជាង​នៅ​លើ SSD។

៤) ដំឡើង Portable Web Server

ប្រសិន​អ្នក​ជា អ្នក​អភិវឌ្ឍ​កម្មវិធី​វែប (web developer) អ្នក​អាច​ដំឡើង Server2Go នៅ​លើ Flash Drive ហើយ​ធ្វើ​វា​ឱ្យ​ទៅ​ជា portable web server បាន។ Server2Go រួម​មាន WAMPP server stack ​ដែល​ជា Windows, Apache, MySQL, PHP និង Perl។ អ្នក​អាច​ដោត Flash ក្នុង​កុំព្យូទ័រ​ណាមួយ ហើយ​ចាប់ផ្ដើម​បើក web server របស់​អ្នក​បាន​យ៉ាង​រហ័ស​បាន ដោយ​មិន​ចាំបាច់​ដំឡើង​នោះ​ឡោះយ។

៥) ប្រើ​កម្មវិធី USB Flash Drive Manager របស់ Microsoft

ប្រសិន​អ្នក​កំពុង​ប្រើ Windows XP ​សូម​ឆែក​មើល​កម្មវិធី USB Flash Drive Manager របស់ Microsoft ​តែ​វា មិន​ដំណើរការ​ជាមួយ Windows Vista, Windows 7 ​និង Windows ជំនាន់​ថ្មីៗ​នោះ​ទេ។ (អ្នក​ក៏​ត្រូវ​មាន .Net Framework ដំឡើង​នៅ​លើ​ម៉ាស៊ីន​ផង​ដែរ)។

ការ​ប្រើ USB Flash Drive Manager គឺ​អាច​ឱ្យ​អ្នក ធ្វើការ backup និង restore ​ឬ​ផ្លាស់ប្ដូរ​លក្ខណៈ​កំណត់​មួយ​ចំនួន​នៅ លើ USB Flash Drive មួយ​បាន។ អ្នក​ក៏​អាច​ដំឡើង​ជា​ប្រភេទ​កម្មវិធី Portable app ដែល​អ្នក​អាច​ដំណើរការ​តាម USB Flash ​ដោយ​មិន​ចាំបាច់​ដំឡើង​វា​ក៏​បាន៕

ដោយ៖ រឹទ្ធិរាជ
ប្រភព៖ makeuseof

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

មុខងារ​លើ iPhone មួយ​នេះ ធ្វើឲ្យ​​ស៊ី​លុយ​អ៊ីនធឺណិត​ទូរស័ព្ទ​ខ្លាំង​ អ្នក​ប្រើ​ភាគច្រើន​​​​ប្រហែល​​មិន​ដឹង​សោះ?

​មហាសេដ្ឋី​ Bill Gates៖ ​​បើ​មាន​លក្ខណៈ​ទាំង​​ ៥​នេះ​​​​គឺ​ធានា​ថា​បាន​ជោគជ័យ​

ពាក្យ​​ ៥​ឃ្លា​ដែល​​មនុស្ស​ឆ្លាត​​មិន​ដែល​ប្រើ​នៅ​​ក្នុង​​ការ​​សន្ទនា​​ជា​មួយ​ដៃគូ

​បើ​មិន​ចង់​ខ្ជះខ្ជាយ​ពេលវេលា​អត់​ប្រយោជន៍​ ​គួរ​រៀន​គ្រប់គ្រង​វាតាមរយៈ​វិធី​ទាំង​៥​នេះ​​​​​

អត្ថបទពាណិជ្ជកម្ម​

មគ្គុទេសទេសចរ​នៅ​សៀមរាប​ ឈ្នះ​ ១​ម៉ឺន​​ដុល្លារ ​ពីសែលកាត

​​យុទ្ធវិធី​​​បង្កើត​​&​បំប៉ន​ក្រុម​លក់​ឱ្យ​មាន​ថាមពល​សម្រាប់​អាជីវកម្ម​ខ្នាត​តូច ចាប់​ផ្ដើម​នៅ​ថ្ងៃ​ស្អែក​នេះ​ហើយ

ការប្រកួតជើងឯកកីឡាវាយកូនហ្គោលលើកទី ៣ របស់ស្រាបៀរ HEINEKEN ឆ្នាំ ២០១៧ បានចប់យ៉ាងជោគជ័យ

​រឿង Star Wars បានមក​ដល់ iflix

អានអត្ថបទតាមខែ

December 2017
M T W T F S S
« Nov    
 123
45678910
11121314151617
18192021222324
25262728293031