អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > Samsung ត្រៀម​ Galaxy X ស្មាតហ្វូន​បត់​ដូច​សៀវភៅ (Foldable)​ បញ្ចេញ​នៅ​ឆ្នាំ២០១៨ ខាង​មុខ​នេះ​ហើយ

Samsung ត្រៀម​ Galaxy X ស្មាតហ្វូន​បត់​ដូច​សៀវភៅ (Foldable)​ បញ្ចេញ​នៅ​ឆ្នាំ២០១៨ ខាង​មុខ​នេះ​ហើយ

មាន​ពាក្យ​ចចាមអារ៉ាម​ជាច្រើន​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ អំពី​គម្រោងការ​របស់ Samsung ​ក្នុង​ការ​ចេញ​លក់​ស្មាតហ្វូន​ដែល​អាច​បត់​បាន ប៉ុន្តែ​ភស្តុតាង​រឹងមាំ ដែល​គាំទ្រ​គម្រោង​ស្មាតហ្វូន Foldable ​នេះ​ហាក់​នៅ​ខ្វះ មិន​គ្រប់គ្រាន់។ ចំណែក​របាយការណ៍​ថ្មី​នេះ​វិញ អាច​ជា​តឹកតាង​ថ្មី ដែល​អាច​រុញច្រាន​ឱ្យ​គម្រោង​ស្មាតហ្វូណ​បត់​ដូច​សៀវភៅ​នេះ កាន់តែ​ខិត​ទៅ​រក​ភាព​ប្រាកដប្រជា​ហើយ។ សូម​ឆែក​មើល គម្រោង​ស្មាតហ្វូន​បត់ Galaxy X ដូច​ខាង​ក្រោម៖

គម្រោងការ​ដែល​គេ​តែង​ហៅ​ថា “Project Valley” ឬ “Galaxy X” គឺ​ជា​ឈ្មោះ​ថា ដែល​ការ​ពិត​ត្រូវ​បាន​ប្រើ​នៅ​មុន iPhone X របស់ Apple ចេញ​ទៅ​ទៀត ហើយ​ត្រូវ​រំពឹង​ថា ស្មាតហ្វូន Galaxy X នឹង​បង្ហាញ​ខ្លួន​ផ្លូវការ​នៅ​ពេល​ណា​មួយ​ក្នុង​ឆ្នាំ២០១៨ ខាង​មុខ។ សាធារណជន​នឹង​ប្លែកភ្នែក ទទួល​បាន​បទពិសោធន៍​ថ្មី​នៃ​ការ​ប្រើប្រាស់​ស្មាតហ្វូន​អាច​ពត់​ពែន​បាន នៅ​ឆ្នាំ​ក្រោយ​មិន​ខាន។

នៅ​ដើម​សប្ដាហ៍​ទី៣ ខែ​វិច្ឆិកា​នេះ ឧបករណ៍​មួយ​ដែល​សមាន​លេខ​ម៉ូដែល​ភ្ជាប់​ការ​ប្រើ​ឈ្មោះ Galaxy X “SM-G888N0” ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ នៅ​លើ​គេហទំព័រ​ផ្លូវការ​របស់​ក្រុមហ៊ុន Samsung។ នៅ​ក្នុង​ខែ​កញ្ញា​កន្លង​ទៅ មាន​លេច​ចេញ​នូវ​វិញ្ញាបនបត្រ ដោយ​ភ្នាក់ងារ​ស្រាវជ្រាវ​ជាតិ របស់​កូរ៉េ ដែល​ជា​សមមូល​របស់​គណៈ​កម្មការ​សហព័ន្ធ​​ទំនាក់ទំនង។ លេខ​ម៉ូដែល SM-G888N0 ក៏​បាន​ទទួល​វិញ្ញាបនបត្រ ពី​អង្គភាព​ផ្សេង​ទៀត​រួម​ទាំង Bluetooth SIG និង Wi-Fi Alliance។

គួរ​ឱ្យ​ស្ដាយ ដោយ​ក្នុង​ឯកសារ​នោះ​ពុំ​ត្រូវ​បាន​បង្ហាញ​ឱ្យ​ដឹង​លក្ខណៈ​លំអិត​ទៅ​នឹង Galaxy X បត់​បាន​នោះ​ទេ ហើយ​ក៏​មិន​បាន​បញ្ជាក់​ពី​កាលបរិច្ឆេទ​ដែល​នឹង​ដាក់​សម្ពោធ​ផ្លូវការ​ដូច​គ្នា គ្រាន់តែ​គេ​រំពឹង​ថា អាច​សម្ពោធ​តែ​នៅ​លើ​ទីផ្សារ​កូរ៉េ​ពេល​ចេញ​លក់​ដំបូង។

សូម​បញ្ជាក់​ថា Samsung នឹង​មាន​ស្មាតហ្វូន​ស៊េរី​ថ្មី​ត្រៀម​បង្ហាញ​សាធារណជន​នៅ​ក្នុង​ព្រឹត្តិការណ៍ CES ឬ MWC ឆ្នាំ២០១៨ ខាង​មុខ ដែល​ជា​កំពូល​ស្មាតហ្វូន Galaxy S9 ​ជា​ទាយាទ​ថ្មី​បន្ត​ពី​ស្មាតហ្វូន​ដ៏​ជោគជ័យ Galaxy S8/S8+។ Galaxy S9 អាច​មាន​វត្តមាន​លើ​ទីផ្សារ​នៅ​អំឡុង​ខែ​មេសា​ឆ្នាំ២០១៨។

​ប្រែ​សម្រួល៖ រឹទ្ធិរាជ
ប្រភព៖ techspot

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

មុខងារ​លើ iPhone មួយ​នេះ ធ្វើឲ្យ​​ស៊ី​លុយ​អ៊ីនធឺណិត​ទូរស័ព្ទ​ខ្លាំង​ អ្នក​ប្រើ​ភាគច្រើន​​​​ប្រហែល​​មិន​ដឹង​សោះ?

​មហាសេដ្ឋី​ Bill Gates៖ ​​បើ​មាន​លក្ខណៈ​ទាំង​​ ៥​នេះ​​​​គឺ​ធានា​ថា​បាន​ជោគជ័យ​

ពាក្យ​​ ៥​ឃ្លា​ដែល​​មនុស្ស​ឆ្លាត​​មិន​ដែល​ប្រើ​នៅ​​ក្នុង​​ការ​​សន្ទនា​​ជា​មួយ​ដៃគូ

​បើ​មិន​ចង់​ខ្ជះខ្ជាយ​ពេលវេលា​អត់​ប្រយោជន៍​ ​គួរ​រៀន​គ្រប់គ្រង​វាតាមរយៈ​វិធី​ទាំង​៥​នេះ​​​​​

អត្ថបទពាណិជ្ជកម្ម​

មគ្គុទេសទេសចរ​នៅ​សៀមរាប​ ឈ្នះ​ ១​ម៉ឺន​​ដុល្លារ ​ពីសែលកាត

​​យុទ្ធវិធី​​​បង្កើត​​&​បំប៉ន​ក្រុម​លក់​ឱ្យ​មាន​ថាមពល​សម្រាប់​អាជីវកម្ម​ខ្នាត​តូច ចាប់​ផ្ដើម​នៅ​ថ្ងៃ​ស្អែក​នេះ​ហើយ

ការប្រកួតជើងឯកកីឡាវាយកូនហ្គោលលើកទី ៣ របស់ស្រាបៀរ HEINEKEN ឆ្នាំ ២០១៧ បានចប់យ៉ាងជោគជ័យ

​រឿង Star Wars បានមក​ដល់ iflix

អានអត្ថបទតាមខែ

December 2017
M T W T F S S
« Nov    
 123
45678910
11121314151617
18192021222324
25262728293031