អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > របៀប​​ជួសជុល​កុំព្យូទ័រ​លោត​ផ្ទាំង “Display Driver Stopped Responding and Has Recovered”​ លើ Windows 10, 8.1, 8, 7, Vista, XP

របៀប​​ជួសជុល​កុំព្យូទ័រ​លោត​ផ្ទាំង “Display Driver Stopped Responding and Has Recovered”​ លើ Windows 10, 8.1, 8, 7, Vista, XP

មិត្ត​អ្នក​អាន​មួយ​ចំនួន ដែល​ធ្លាប់ ឬ​កំពុង​ជួប​បញ្ហា​លោត​សារ Error ​ដាក់​ថា “Display Driver Stopped Responding and Has Recovered” ប្រហែល​កំពុង​រក​ដំណោះស្រាយ ហើយ​ពេល​នេះ យើង​នឹង​លើក​យក​គន្លឹះ​ក្នុង​ការ​ជួសជុល​ដែល​មាន​ដូច​ខាង​ក្រោម៖

ដំណោះស្រាយ​គឺ​មាន ១០ សម្រាប់​ជួសជុល​បញ្ហា​ខាង​លើ ទាំង​កុំព្យូទ័រ​ដើរ​ដោយ Windows 10, 8.1, 8, 7, Vista និង XP។ មិន​ថា ក្រាហ្វិក​របស់ AMD ​ឬ Nvidia នោះ​ទេ គឺ​សុទ្ធតែ​អាច​ជួប​ករណី​នេះ​បាន​ដូច​គ្នា គឺ​លោត​សារ error ថា Driver ​ក្រាហ្វិក​ឈប់​ដំណើរការ ធ្វើ​ឱ្យ​រលត់​អេក្រង់​មួយ​ព្រិច​ភ្នែក។

វិធីសាស្ត្រ​ទី១៖ បិទ​កម្មវិធី​ដែល​កំពុង​ដំណើរការ បិទ​កាន់​តែ​ច្រើន​កាន់​តែ​ល្អ តាម​ដែល​អាច​ធ្វើ​បាន –  Close the Running Programs as Many as Possible

ការ​បើក​ប្រើ​កម្មវិធី​ច្រើន​ពេក ទាំង​ផ្ទាំង browser windows, email message ឬ​ហ្គេម​ច្រើន ក្នុង​ពេល​ដំណាលគ្នា នោះ​នឹង​ត្រូវការ​ទំហំ​មេម៉ូរី​ដ៏​ធំ ដែល​វា​អាច​ប៉ះពាល់​ដល់​ដំណើរការ​កុំព្យូទ័រ​បាន។ ដូច្នេះ​គួរ​បិទ​កម្មវិធី​ទាំង​នោះ និង​ windows ដែល​អ្នក​មិន​ប្រើ។

អ្នក​ក៏​អាច កំណត់ visual effect សម្រាប់​ដំណើរការ​ល្អ​ជាង​មុន​ផង​ដែរ ដោយ​ចុច Start >> Control Panel។ វាយ​ពាក្យ “Performance Information and Tools” ក្នុង​ប្រអប់ search ​ហើយ​ចុច​លើ​វា។ ចុច​លើ Adjust visual effects, Visual Effects, Adjust for best performance និង​ចុច OK។

វិធីសាស្ត្រ​ទី២៖ បង្កើន GPU Processing Times

អ្នក​អាច​បង្កើន GPU processing time ដោយ​កំណត់​ត្រង់ Timeout Detection and Recovery registry value។ ទោះជា​យ៉ាងណា អ្នក​គួរ​ធ្វើ​វា​ដោយ​ប្រុងប្រយ័ត្ន ពីព្រោះ​ប្រសិន​មាន​កំហុស វា​អាច​ប៉ះពាល់​ដល់​ការ​ដំណើរការ​កុំព្យូទ័រ ដូច្នេះ​គួរ​តែ backup registry ទុក​សិន មុន​ពេល​ធ្វើ។

១) បិទ​កម្មវិធី​ទាំង​អស់​លើ Windows
២) ចូល​ទៅ Start រួច​វាយ​ពាក្យ regedit ក្នុង​ប្រអប់ Search ហើយ​ចុច​ double-click លើ regedit.exe
៣) បើក​ចូល​ទៅ “HKEY_LOCAL_MACHINE\SYSTEM\CurrentControlSet\Control\GraphicsDrivers”
៤) ចុច New ក្នុង​បញ្ជី​ម៉ឺនុយ Edit។ ពី​ម៉ឺនុយ drop-down ត្រូវ​ចុច QWORD (64-bit) ​សម្រាប់​តម្លៃ registry value ​សម្រាប់ 64-bit Windows ហើយ​សម្រាប់ 32-bit Windows ​ចុច​លើ DWRD (32-bit)។ វាយ​ពាក្យ TdrDelay ​ធ្វើ​ជា​ឈ្មោះ និង​ចុច Enter។ ចុច Double-click ​លើ TdrDelay ​ហើយ​បញ្ចូល​តម្លៃ 8 ​រួច​ចុច OK។ ក្រោយ​ធ្វើ​រួចរាល់​តាម​ជំហាន​ខាង​លើ​ហើយ ត្រូវ reboot កុំព្យូទ័រ​របស់​អ្នក។

វិធីសាស្ត្រ​ទី៣៖ ធ្វើ​បច្ចុប្បន្នភាព Driver ​ចុងក្រោយ សម្រាប់ Graphic Hardware ​លើ​កុំព្យូទ័រ​របស់​អ្នក

អ្នក​អាច​សាកល្បង​ប្រើ​កម្មវិធី​ឆែក Driver ដើម្បី​ចង់​ដឹង​ថា Driver ​របស់​អ្នក​ជា​ជំនាន់​ចុងក្រោយ​ហើយ​ឬ​នៅ ឬ​ជា Driver ចាស់ ដែល​ត្រូវការ​អាប់ដេត​ទៀត? ចុច​ត្រង់ តំណភ្ជាប់ Link នេះ​ដើម្បី​ទាញ​យក … 

អ្នក​ក៏​ប្រហែល​ត្រូវការ​ចូល​ទៅ​កាន់​ទំព័រ​ខាង​ក្រោម​នេះ​ផង​ដែរ ៖

វិធីសាស្ត្រ​ទី៤៖ ដោះស្រាយ ដោយ​មើល​ថា តើ​កម្មវិធី​ណា​មួយ ដែល​ប៉ះពាល់​ដល់​ក្រាហ្វិក​កុំព្យូទ័រ​របស់​អ្នក​ជា​ខ្លាំង
បញ្ហា “Display driver has stopped and recovered” នេះ អាច​កើត​ឡើង​នៅ​ពេល​អ្នក​ប្រើ​កម្មវិធី​ជាក់លាក់​ណាមួយ លើ​កុំព្យូទ័រ។ វា​ប្រហែល​ជា​កើត​ចេញ​ពី​កម្មវិធី​ដែល​អ្នក​ដំឡើង​ចូល​កុំព្យូទ័រ មាន​បញ្ហា ខូច file។ ករណី​នេះ អ្នក​ត្រូវ​លុប (uninstall) កម្មវិធី​នោះ​ចេញ​បាន។

វិធីសាស្ត្រ​ទី៥៖ ប្រាកដ​ថា Microsoft DirectX ជា​ជំនាន់​ចុងក្រោយ​បង្អស់
អ្នក​អាច​ចូល​ទៅ​កាន់​គេហទំព័រ​ផ្លូវការ​របស់ Microsoft ​ដើម្បី download និង install ​ជំនាន់ Microsoft DirectX ចុងក្រោយ។

វិធីសាស្ត្រ​ទី៦៖ ត្រូវ​ប្រាកដ​ថា BIOS/Chipset Driver ​របស់ Motherboard ​ដំណើរការ​ប្រក្រតី
អ្នក​អាច​សាកល្បង​ឆែក​ជាមួយ​កម្មវិធី Driver Talent ​ដើម្បី​មើល​ថា តើ BIOS ​របស់ Motherboard ​ឬ chipset driver ​ដំណើរការ​ស្រួល ប្រក្រតី​ឬ​ទេ។ ទាញ​យក​ដោយ ​ចុច​លើ​តំណភ្ជាប់ Link នេះ …

វិធីសាស្ត្រ​ទី៧៖ កំណត់ Hardware ​ឱ្យ​ជា​លក្ខណៈ Default Settings
អ្នក​ក៏​អាច​សាកល្បង​កែប្រែ​រាល់ hardware component ​ទាំង​អស់​លើ​កុំព្យូទ័រ​ទៅ​ជា​ការ​កំណត់​លក្ខណៈ​ដើម។

វិធីសាស្ត្រ​ទី៨៖ ប្រាកដ​ថា CPU និង GPU ​មិន​មាន​បញ្ហា​ឡើង​កម្ដៅ​ខ្លាំង
ត្រូវ​ប្រាកដ​ថា ដុំ​ដែក​ត្រជាក់ heatsink ឬ​កង្ហារ (HSF) ​ដែល​នៅ​ជាប់​នឹង CPU ​បំពេញ​មុខងារ​ធម្មតា​ឬ​ទេ? ប្រសិន​អន់​ថយ​សមត្ថភាព ឬ​មិន​ដំណើរការ ត្រូវ​កែតម្រូវ​ភ្លាម។

វិធីសាស្ត្រ​ទី៩៖ ឆែក​មើល​ថា​តើ មាន​ខូច Hardware ណា​លើ​កុំព្យូទ័រ​អត់
អ្នក​អាច​ធ្វើតេស្ត hardware (រាប់​ទាំង CPU, GPU, Motherboard និង Memory) ថា​តើ​មាន​ខូច​ឬ​អត់ ព្រោះ​សមាសធាតុ​ទាំង​នេះ អាច​ជះ​ឥទ្ធិពល​ដល់​ដំណើរការ​របស់​កុំព្យូទ័រ​បាន។ អ្នក​អាច​ធ្វើតេស្ត hardware ​នៅ​លើ​ប្រព័ន្ធ​ផ្សេង​មួយ​ទៀត ដើម្បី​កំណត់​រក​មើល​ថា​តើ​មាន​បញ្ហា ឬ​គ្មាន​បញ្ហា។ អ្នក​អាច​ទាក់ទង​ទៅ​ក្រុមហ៊ុន​ផលិត memory ឬ motherboard សម្រាប់​ការ​ណែនាំ​ផ្សេងៗ។

វិធីសាស្ត្រ​ទី១០៖ ដំឡើង​ប្រព័ន្ធ​ប្រតិបត្តិការ​ឡើង​វិញ
ប្រសិន Windows OS របស់​អ្នក​ខូច ដោយ​ត្រូវ​មេរោគ​វាយ​ប្រហារ ឬ​ដោយ​ការ​កំណត់​ប្ដូរ​ផ្សេងៗ វា​ក៏​អាច​កើត​ករណី error នេះ​ផង​ដែរ។ ដូច្នេះ​សាកល្បង​ដំឡើង Windows សាជាថ្មី ជា​ជម្រើស​មួយ​ដើម្បី​ប្រាកដ​ថា មក​ពី Windows ឬ​អត់៕

ដោយ៖ រឹទ្ធិរាជ
ប្រភព៖  drivethelife

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

មុខងារ​លើ iPhone មួយ​នេះ ធ្វើឲ្យ​​ស៊ី​លុយ​អ៊ីនធឺណិត​ទូរស័ព្ទ​ខ្លាំង​ អ្នក​ប្រើ​ភាគច្រើន​​​​ប្រហែល​​មិន​ដឹង​សោះ?

​មហាសេដ្ឋី​ Bill Gates៖ ​​បើ​មាន​លក្ខណៈ​ទាំង​​ ៥​នេះ​​​​គឺ​ធានា​ថា​បាន​ជោគជ័យ​

ពាក្យ​​ ៥​ឃ្លា​ដែល​​មនុស្ស​ឆ្លាត​​មិន​ដែល​ប្រើ​នៅ​​ក្នុង​​ការ​​សន្ទនា​​ជា​មួយ​ដៃគូ

​បើ​មិន​ចង់​ខ្ជះខ្ជាយ​ពេលវេលា​អត់​ប្រយោជន៍​ ​គួរ​រៀន​គ្រប់គ្រង​វាតាមរយៈ​វិធី​ទាំង​៥​នេះ​​​​​

អត្ថបទពាណិជ្ជកម្ម​

មគ្គុទេសទេសចរ​នៅ​សៀមរាប​ ឈ្នះ​ ១​ម៉ឺន​​ដុល្លារ ​ពីសែលកាត

​​យុទ្ធវិធី​​​បង្កើត​​&​បំប៉ន​ក្រុម​លក់​ឱ្យ​មាន​ថាមពល​សម្រាប់​អាជីវកម្ម​ខ្នាត​តូច ចាប់​ផ្ដើម​នៅ​ថ្ងៃ​ស្អែក​នេះ​ហើយ

ការប្រកួតជើងឯកកីឡាវាយកូនហ្គោលលើកទី ៣ របស់ស្រាបៀរ HEINEKEN ឆ្នាំ ២០១៧ បានចប់យ៉ាងជោគជ័យ

​រឿង Star Wars បានមក​ដល់ iflix

អានអត្ថបទតាមខែ

December 2017
M T W T F S S
« Nov    
 123
45678910
11121314151617
18192021222324
25262728293031