អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > Microsoft ចេញ​លក់ Microsoft Edition Note 8 តម្លៃ​ $929 ចុះ​មកត្រឹម $779 នៅ​ថ្ងៃ Black Friday នេះ​

Microsoft ចេញ​លក់ Microsoft Edition Note 8 តម្លៃ​ $929 ចុះ​មកត្រឹម $779 នៅ​ថ្ងៃ Black Friday នេះ​

បន្ទាប់​ពី​ដាក់​លក់​ស្មាតហ្វូន​ជំនាន់ Microsoft Edition ​Samsung Galaxy S8 មិន​យូរ​ប៉ុន្មាន ចំណែក​ពេល​នេះ ក្រុមហ៊ុន​សូហ្វ៊ែរ​ខ្នាត​យក្ស​អាមេរិក​នេះ បាន​បន្ត​ផលិត​ចេញ​ Galaxy Note 8 ជំនាន់ Microsoft Edition ​របស់​ខ្លួន​បន្ថែម​ទៀត។ ពេល​នេះ អតិថិជន​អាច​ជាវ Microsoft Edition Galaxy Note 8 ​​បាន​ហើយ ពី​ហាង​អនឡាញ​របស់​ Microsoft ផ្ទាល់ ដែល​វា​ត្រូវ​បាន​រក្សា​លក្ខណៈ​សម្បត្តិ​ផ្នែក hardware នៅ​ដដែល ដូច​នឹង​ម៉ូដែល Note 8 ​ជំនាន់​ដើម​ដែរ។

Microsoft Edition Galaxy Note 8 ​ខុស​ពី​ជំនាន់ Note ​ធម្មតា​នៅ​ត្រង់ MS Edition ​ត្រូវ​បាន​ក្រុមហ៊ុន​បញ្ចូល​កម្មវិធី​មួយ​ចំនួន​របស់​ខ្លួន​ (Microsoft) មក​ស្រាប់ ហើយ​វា​ចាប់​មាន​លក់​ពី​ពេល​នេះ​ទៅ​ហើយ នៅ​លើ​គេហទំព័រ​ផ្លូវការ​របស់ Microsoft ​ក្នុង​តម្លៃ ៩២៩,៩៩ដុល្លារ​អាមេរិក។ ក្នុង​នោះ​ដែល MS Edition Note 8 ក៏​មាន​នូវ​កម្មវិធី Microsoft Launcher ​មក​ជាមួយ​ស្រាប់ ដែល​ជា​ទូទៅ​គេ​ក៏​អាច​ទាញ​យក​ពី Google Play Store បាន និង​មាន​បណ្ដុំ​កម្មវិធី​បន្ថែម​ថ្មី​មួយ​ចំនួន​ទៀត។

Microsoft Launcher ធ្វើការ​ភ្ជាប់​កម្មវិធី calendar របស់​អ្នក, ឯកសារ និង​សកម្មភាព​ថ្មីៗ (recent activities) ក្នុង feed ផ្ទាល់​ខ្លួន​របស់​អ្នក។ បើក photos, docs និង webpages ​នៅ​លើ​កុំព្យូទ័រ Windows របស់​អ្នក​ជាមួយ​គណនី Microsoft account ​ឬ​គណនី work/school ដូច្នេះ​អ្នក​នឹង​អាច​ធ្វើ​កិច្ចការ​ឆ្លង​ឧបករណ៍​រវាង​ទូរស័ព្ទ Android និង​កុំព្យូទ័រ​ប្រើ Windows OS របស់ Microsoft បាន​ងាយស្រួល។

អ្នក​អាច​ស្វែងយល់​ព័ត៌មាន​លំអិត​បន្ថែម​អំពី​ស្មាតហ្វូន​ជំនាន់ Microsoft Edition លើ Galaxy Note 8 ​តាមរយៈ​គេហទំព័រ​ផ្លូវការ​របស់ Microsoft ដោយ​ចូល​តាម​តំណភ្ជាប់ Link ខាង​ក្រោម​បាន៕

ដោយ​៖ រឹទ្ធិរាជ
ប្រភព៖ Microsoft, Sammobile

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

មុខងារ​លើ iPhone មួយ​នេះ ធ្វើឲ្យ​​ស៊ី​លុយ​អ៊ីនធឺណិត​ទូរស័ព្ទ​ខ្លាំង​ អ្នក​ប្រើ​ភាគច្រើន​​​​ប្រហែល​​មិន​ដឹង​សោះ?

​មហាសេដ្ឋី​ Bill Gates៖ ​​បើ​មាន​លក្ខណៈ​ទាំង​​ ៥​នេះ​​​​គឺ​ធានា​ថា​បាន​ជោគជ័យ​

ពាក្យ​​ ៥​ឃ្លា​ដែល​​មនុស្ស​ឆ្លាត​​មិន​ដែល​ប្រើ​នៅ​​ក្នុង​​ការ​​សន្ទនា​​ជា​មួយ​ដៃគូ

​បើ​មិន​ចង់​ខ្ជះខ្ជាយ​ពេលវេលា​អត់​ប្រយោជន៍​ ​គួរ​រៀន​គ្រប់គ្រង​វាតាមរយៈ​វិធី​ទាំង​៥​នេះ​​​​​

អត្ថបទពាណិជ្ជកម្ម​

មគ្គុទេសទេសចរ​នៅ​សៀមរាប​ ឈ្នះ​ ១​ម៉ឺន​​ដុល្លារ ​ពីសែលកាត

​​យុទ្ធវិធី​​​បង្កើត​​&​បំប៉ន​ក្រុម​លក់​ឱ្យ​មាន​ថាមពល​សម្រាប់​អាជីវកម្ម​ខ្នាត​តូច ចាប់​ផ្ដើម​នៅ​ថ្ងៃ​ស្អែក​នេះ​ហើយ

ការប្រកួតជើងឯកកីឡាវាយកូនហ្គោលលើកទី ៣ របស់ស្រាបៀរ HEINEKEN ឆ្នាំ ២០១៧ បានចប់យ៉ាងជោគជ័យ

​រឿង Star Wars បានមក​ដល់ iflix

អានអត្ថបទតាមខែ

December 2017
M T W T F S S
« Nov    
 123
45678910
11121314151617
18192021222324
25262728293031