អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > ក្រុមហ៊ុន Sony ​ទម្លាយ​ការ​ពិត​ពី​មូលហេតុ​ដែល​ខ្លួន​បោះបង់​ចោល​រន្ធ​កាស Headphone Jack

ក្រុមហ៊ុន Sony ​ទម្លាយ​ការ​ពិត​ពី​មូលហេតុ​ដែល​ខ្លួន​បោះបង់​ចោល​រន្ធ​កាស Headphone Jack

នៅ​សមាជ​ទូរស័ព្ទ​ពិភពលោក MWC កន្លង​ទៅ​ថ្មីៗ​នេះ ក្រុមហ៊ុន Sony បាន​បង្ហាញ​ចេញ​ស្មាតហ្វូន​ស៊េរី​ថ្មី Xperia XZ2។ ខណៈ​ដែល​ស្មាតហ្វូន​ភាគច្រើន​នាពេល​បច្ចុប្បន្ន​ត្រូវ​បាន​ឌីហ្សាញ​បន្ថយ​សាច់​គែម​អេក្រង់​កាន់តែ​ស្ដើង និង​មាន​លក្ខណៈ​កោង​នោះ ចំណែក Sony ក៏​បាន​ធ្វើការ​ផ្លាស់ប្ដូរ​មួយ​គឺ​បាន​ដក​រន្ធ​កាស headphone jack ចេញ​ពី​​ស្មាតហ្វូន​ស៊េរី​ក្រោយ​របស់​ខ្លួន​។ ពេល​នេះ​ក្រុមហ៊ុន​បាន​ពន្យល់​ពី​មូលហេតុ​របស់​ខ្លួន​នៅ​ពី​ក្រោយ​ការ​ដក​រន្ធ​កាស ដែល​វា​ហាក់​ជា​ការ​ដើរ​តាម​គន្លង​លក្ខណៈ​នៃ iPhone 7 របស់ Apple ។

នៅ​ក្នុង​ព្រឹត្តិការណ៍ MWC 2018 ​របស់ Sony Mobile ក្រុមហ៊ុន​ជប៉ុន​នេះ ត្រូវ​បាន​សាធារណជន​សួរ​ទៅ​កាន់​ខ្លួន​ថា តើ​ហេតុអ្វី​បាន​ជា​ដក​រន្ធ​កាស Jack ​នៅ​លើ​ស្មាតហ្វូន​ថ្មី​ទាំង​ពីរ Xperia XZ2 និង XZ2 Compact ។ ចម្លើយ​គឺ​ថា ជា​ការ​ពិត​ណាស់ គឺ​ដើម្បី​បង្កើត​ការ​រចនា​ដ៏​ល្អ​ឥត​ខ្ចោះ។ ក្រុមហ៊ុន Sony បាន​លើកឡើង​ថា ៖ “នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​ការ​ផ្លាស់ប្ដូរ​រចនាបថ​ជុំវិញ​ទូរស័ព្ទ។ ក្នុង​គោល​បំណង ដើម្បី​បង្កើត​រចនាបថ​រូបរាង​ទូរស័ព្ទ​ឱ្យ​បាន​ស្អាត អ្នក​រចនា​របស់​យើង​ត្រូវការ​ដក​រន្ធ​កាស​ចេញ។ លើស​ពី​នេះ​ទៀត យើង​ដឹង​ពី​តម្រូវការ​ចង់​បាន​នៅ​លើ​ទីផ្សារ ដែល​កំពុង​ចាប់អារម្មណ៍​ខ្លាំង​លើ​កាស​ឥតខ្សែ​ជាង​កាស​ប្រើ​ខ្សែ”។

យ៉ាងណា ការ​ឌីហ្សាញ​ដក​រន្ធ​កាស​នៅ​លើ​ស្មាតហ្វូន Sony ថ្មី​នេះ ហាក់​ដូច​ជា​ចម្លែក​ខុស​គេ​បន្តិច ខណៈ​សូម្បី​តែ​ស្មាតហ្វូន​កំពូល​របស់ Samsung ​គឺ Galaxy S9 និង S9+ ​នៅ​តែ​រក្សា​រន្ធ​កាស​ដ៏​មាន​អាយុកាល​ជា​យូរ​មក​ហើយ​នេះ​ដដែល។ ប៉ុន្តែ​អ្នក​ក៏​អាច​ប្រើ​ដុំ​តំណ adapter ​សម្រាប់​ប្រើ​ជាមួយ​កាស​ខ្សែ​បាន ហើយ adapter នោះ​គាំទ្រ​បច្ចេកវិទ្យា Hi-Res Audio របស់ Sony ​ផង​ដែរ៕

​ដោយ៖ រឹទ្ធិរាជ
ប្រភព៖ techspot

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​​គំនិត ២១ ក្បាច់​​របស់ «​អ្នក​មាន» ខុស​ពី​គំនិត​​របស់​ «មនុស្ស​ទូទៅ»

គន្លឹះ​១០​យ៉ាង​ ដើម្បី​កុំ​ឲ្យ​ស្គាល់​ពាក្យ​ថា​«​ក្រ​»​ ពី​លោក​ រ៉ូប៊ឺត គីយ៉ូសាគី ​​​អ្នក​និពន្ធ​«​ឪពុក​អ្នក​មាន​បង្រៀន​កូន​អ្នក​ក្រ​»

ធ្វើ​យ៉ាង​ណា​ទៅ​ដើម្បី​កាត់​បន្ថយ​ពាក្យ​ថា​ «ចាំ​ស្អែក​ចាំ​ធ្វើ​»?

ហេតុផល​៦​យ៉ាង​​បញ្ជាក់​ថា អ្នក​អាច​នឹង​ត្រូវ​គេ​ដេញ​ចេញ​ពី​ការងារ​ ​​ឬ ​​ធ្វើ​ការ​មួយ​ជីវិត​ក៏​​​​​មិន​រីកចម្រើន​ដែរ

អត្ថបទពាណិជ្ជកម្ម​

ស្រាបៀរអាន់ឆ័រ (Anchor) នឹងចាប់រង្វាន់ផ្តាច់ព្រ័ត្រនៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ

BarCamp ឆ្នាំ​នេះ​កាន់​តែ​ប្លែក! ប្រធានបទ​“សន្និបាតបច្ចេកវិទ្យា និង​ការចាប់ផ្ដើមអាជីវកម្ម” ថ្ងៃទី ២០-២១ ខែតុលា​ នៅ​តិចណូ

ក្រុមហ៊ុនចូលរួមលក់បញ្ចុះតំលៃជាច្រើន ក្នុង​ឱកាស​ពិព័រណ៍អាពាហ៍ពិពាហ៍​ចុង​ខែ​កញ្ញា

អបអរអ្នកឈ្នះរង្វាន់ iPhoneX ពីក្រុមហ៊ុនស្រាបៀរកម្ពុជា CBL

អានអត្ថបទតាមខែ

October 2018
M T W T F S S
« Sep    
1234567
891011121314
15161718192021
22232425262728
293031