អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > បញ្ហា​ YouTube app ស៊ី​ថ្ម​ខ្លាំង​ គ្រាន់តែ​មើល​វីដេអូ ១៥នាទី ធ្លាក់​អស់ ២០% លើ iPhone ​/ iPad ឥឡូវ​​ដោះស្រាយបាន​ហើយ

បញ្ហា​ YouTube app ស៊ី​ថ្ម​ខ្លាំង​ គ្រាន់តែ​មើល​វីដេអូ ១៥នាទី ធ្លាក់​អស់ ២០% លើ iPhone ​/ iPad ឥឡូវ​​ដោះស្រាយបាន​ហើយ

ថ្មីៗ​នេះ យើង​បាន​ឮ​ដំណឹង​ថា កម្មវិធី YouTube សម្រាប់ iPhone ឬ​ឧបករណ៍​ដើរ​ដោយ​ប្រព័ន្ធ​សូហ្វ៊ែរ iOS ​របស់ Apple បាន​ទាញ​ប្រើ​​ថ្ម​ច្រើន ពោល​គឺ​វា​ស៊ី​ថ្ម​ខ្លាំង​ខុស​ប្រក្រតី ដែល​គេ​បាន​រក​នៅ​លើ​ទូរស័ព្ទ iPhone និង iPad។

បញ្ហា​ថ្ម បាន​ប៉ះពាល់​ដល់​អ្នក​ប្រើ iPhone និង iPad ដែល​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ជំនាន់ iOS 11។ របាយការណ៍​មួយ​ចំនួន​បាន​បង្ហាញ​ថា ថ្ម​នៅ​លើ​ទូរស័ព្ទ​របស់​គេ បាន​ធ្លាក់​ចុះ​លឿន អស់​ដល់ ២០% គ្រាន់តែ​បើក​មើល YouTube តែ ១៥នាទី​ប៉ុណ្ណោះ។ មិន​យូរ​ប៉ុន្មាន ក្រុមហ៊ុន Google បាន​ចេញ​មុខ​អះអាង​ទទួល​ស្គាល់​កំហុស​ឆ្គង​នេះ និង​សន្យា​ឆាប់​ជួសជុល​បញ្ហា​ឱ្យ​បាន​លឿន​តាម​ដែល​អាច​ធ្វើ​បាន។ ចំណែក​ពេល​នេះ Google បាន​បញ្ចេញ YouTube app ជំនាន់​ថ្មី​គឺ 12.45 ដើម្បី​ជួសជុល​បញ្ហា​ស៊ី​ថ្ម​នេះ​បាន​ហើយ។

កម្មវិធី​កំណែ​ចុងក្រោយ​បង្អស់​នៃ YouTube app គឺ​មាន​សម្រាប់​ធ្វើ​បច្ចុប្បន្នភាព​លើ iPhone និង iPad ដែល​កម្មវិធី​នេះ ដំណើរការ​ជាមួយ​ឧបករណ៍ Apple ចាប់ពី​ជំនាន់ iOS 9.0 ឡើង​ទៅ។ អ្នក​អាច​ស្វែងយល់​ព័ត៌មាន​លំអិត​បន្ថែម​លក្ខណៈ​សម្បត្តិ​របស់​វា​នៅ​លើ iTunes ​តាម​តំណភ្ជាប់ Link នេះ ៕

​ដោយ៖ រឹទ្ធិរាជ
ប្រភព៖ iTunes

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

មុខងារ​លើ iPhone មួយ​នេះ ធ្វើឲ្យ​​ស៊ី​លុយ​អ៊ីនធឺណិត​ទូរស័ព្ទ​ខ្លាំង​ អ្នក​ប្រើ​ភាគច្រើន​​​​ប្រហែល​​មិន​ដឹង​សោះ?

​មហាសេដ្ឋី​ Bill Gates៖ ​​បើ​មាន​លក្ខណៈ​ទាំង​​ ៥​នេះ​​​​គឺ​ធានា​ថា​បាន​ជោគជ័យ​

ពាក្យ​​ ៥​ឃ្លា​ដែល​​មនុស្ស​ឆ្លាត​​មិន​ដែល​ប្រើ​នៅ​​ក្នុង​​ការ​​សន្ទនា​​ជា​មួយ​ដៃគូ

​បើ​មិន​ចង់​ខ្ជះខ្ជាយ​ពេលវេលា​អត់​ប្រយោជន៍​ ​គួរ​រៀន​គ្រប់គ្រង​វាតាមរយៈ​វិធី​ទាំង​៥​នេះ​​​​​

អត្ថបទពាណិជ្ជកម្ម​

មគ្គុទេសទេសចរ​នៅ​សៀមរាប​ ឈ្នះ​ ១​ម៉ឺន​​ដុល្លារ ​ពីសែលកាត

​​យុទ្ធវិធី​​​បង្កើត​​&​បំប៉ន​ក្រុម​លក់​ឱ្យ​មាន​ថាមពល​សម្រាប់​អាជីវកម្ម​ខ្នាត​តូច ចាប់​ផ្ដើម​នៅ​ថ្ងៃ​ស្អែក​នេះ​ហើយ

ការប្រកួតជើងឯកកីឡាវាយកូនហ្គោលលើកទី ៣ របស់ស្រាបៀរ HEINEKEN ឆ្នាំ ២០១៧ បានចប់យ៉ាងជោគជ័យ

​រឿង Star Wars បានមក​ដល់ iflix

អានអត្ថបទតាមខែ

December 2017
M T W T F S S
« Nov    
 123
45678910
11121314151617
18192021222324
25262728293031