អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > បច្ចេកវិទ្យា​ស្កេន​មុខ Face ID ​លើ iPhone X ​ត្រូវ​គេ​បំបែក​បាន​ដោយ​ប្រើ​ម៉ាស​បញ្ឆោត​ម្ដង​ទៀតហើយ ! (Video)

បច្ចេកវិទ្យា​ស្កេន​មុខ Face ID ​លើ iPhone X ​ត្រូវ​គេ​បំបែក​បាន​ដោយ​ប្រើ​ម៉ាស​បញ្ឆោត​ម្ដង​ទៀតហើយ ! (Video)

យើង​ធ្លាប់​បាន​ឃើញ មុខងារ Face ID របស់ Apple ត្រូវ​បាន​ក្មេង​ប្រុស​អាយុ ១០ឆ្នាំ​ម្នាក់ បាន​បំបែក​ដោយ​ប្រើ​ផ្ទៃ​មុខ​របស់​គេ​ស្កេន​ដោះ​សោ iPhone X ជំនួស​ម្ដាយ​របស់​គេ​បាន ហើយ​ក៏​ឃើញ​វីដេអូ​មួយ​បង្ហាញ​ពី​ការ​អាច​ដោះ​សោ​ iPhone X បាន​ដោយ​ប្រើ​ម៉ាស​មុខ​បញ្ឆោត​ផង​ដែរ។ ចំណែក​ពេល​នេះ ក្រុមហ៊ុន​ដែល​អាច Unlock មុខងារ Face ID បាន គឺ​ក្រុមហ៊ុន​ជំនាញ​ខាង​សុវត្ថិភាព​របស់​វៀតណាម Bkav ​បាន​បង្កើត​ម៉ាស​មុខ​ថ្មី ដែល​អាច​ដោះ​សោ iPhone X បាន​សាជាថ្មី។

ម៉ាស​ថ្មី​នេះ ត្រូវ​បាន​ផលិត​ដោយ​ប្រើ​ម៉ាស៊ីន​ព្រីន​បច្ចេកវិទ្យា 3D Printer។ នៅ​ក្នុង​វីដេអូ ក្រុមហ៊ុន​បាន​ធ្វើការ Reset មុខងារ Face ID ដែល​មាន​ក្នុង iPhone X រួច​ហើយ​ធ្វើការ​កំណត់ (setup) ​ឡើង​វិញ បន្ទាប់​ពី​លុប​គណនី (profile) ចាស់​ចោល។ ម៉ាស​គឺ​ត្រូវ​បាន​ផលិត​ឡើង ស្រប​តាម​ទម្រង់​មុខ​របស់​មនុស្ស ដូច​ដែល​អ្នក​ឃើញ​ក្នុង​វីដេអូ​បទបង្ហាញ​ខាង​ក្រោម៖

ដូច​យើង​បាន​ឃើញ ក្នុង​វីដេអូ​ខាង​លើ​នេះ ម៉ាស​មុខ​ថ្មី គឺ​ត្រូវ​បាន​យក​មក​បញ្ឆោត​ដោះ​មុខងារ Face ID ​នៅ​លើ iPhone X របស់ Apple បាន​យ៉ាង​ងាយស្រួល និង​មិន​ឃើញ​បរាជ័យ​នោះ​ទេ។ ម៉ាស​នេះ ត្រូវ​បាន​ឌីហ្សាញ​ឡើង បង្កប់​ភ្នែក​ជា​ប្រភេទ 2D infrared eye ​ដែល អាច​ត្រូវ​បាន​ប្រើ​សម្រាប់​បញ្ឆោត​បច្ចេកវិទ្យា​សម្គាល់​ផ្ទៃ​មុខ (face recognition technology) របស់ Apple បាន។ អ្នក​អាច​ស្វែងយល់​ព័ត៌មាន​លំអិត​បន្ថែម​អំពី​ម៉ាស​មុខ​ថ្មី ដែល​មាន​សមត្ថភាព​អាច​បញ្ឆោត​ដោះ​សោ​មុខងារ Face ID នេះ​នៅ​លើ​គេហទំព័រ​ផ្លូវការ​របស់​ក្រុមហ៊ុន Bkav បាន​ដោយ​ចុច​លើ​តំណភ្ជាប់ Link ខាងក្រោម៕

​ដោយ៖ រឹទ្ធិរាជ
ប្រភព៖ Bkav

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

មុខងារ​លើ iPhone មួយ​នេះ ធ្វើឲ្យ​​ស៊ី​លុយ​អ៊ីនធឺណិត​ទូរស័ព្ទ​ខ្លាំង​ អ្នក​ប្រើ​ភាគច្រើន​​​​ប្រហែល​​មិន​ដឹង​សោះ?

​មហាសេដ្ឋី​ Bill Gates៖ ​​បើ​មាន​លក្ខណៈ​ទាំង​​ ៥​នេះ​​​​គឺ​ធានា​ថា​បាន​ជោគជ័យ​

ពាក្យ​​ ៥​ឃ្លា​ដែល​​មនុស្ស​ឆ្លាត​​មិន​ដែល​ប្រើ​នៅ​​ក្នុង​​ការ​​សន្ទនា​​ជា​មួយ​ដៃគូ

​បើ​មិន​ចង់​ខ្ជះខ្ជាយ​ពេលវេលា​អត់​ប្រយោជន៍​ ​គួរ​រៀន​គ្រប់គ្រង​វាតាមរយៈ​វិធី​ទាំង​៥​នេះ​​​​​

អត្ថបទពាណិជ្ជកម្ម​

មគ្គុទេសទេសចរ​នៅ​សៀមរាប​ ឈ្នះ​ ១​ម៉ឺន​​ដុល្លារ ​ពីសែលកាត

​​យុទ្ធវិធី​​​បង្កើត​​&​បំប៉ន​ក្រុម​លក់​ឱ្យ​មាន​ថាមពល​សម្រាប់​អាជីវកម្ម​ខ្នាត​តូច ចាប់​ផ្ដើម​នៅ​ថ្ងៃ​ស្អែក​នេះ​ហើយ

ការប្រកួតជើងឯកកីឡាវាយកូនហ្គោលលើកទី ៣ របស់ស្រាបៀរ HEINEKEN ឆ្នាំ ២០១៧ បានចប់យ៉ាងជោគជ័យ

​រឿង Star Wars បានមក​ដល់ iflix

អានអត្ថបទតាមខែ

December 2017
M T W T F S S
« Nov    
 123
45678910
11121314151617
18192021222324
25262728293031