អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > Google ទើប​ដាក់​ចេញ Android 8.1 Beta ​​ចុងក្រោយ មុន​នឹង​​ឈាន​ដល់​ការ​ឱ្យ​ប្រើ​ជំនាន់​ផ្លូវការ​នៅ​ខែ​ធ្នូ​ខាង​មុខ

Google ទើប​ដាក់​ចេញ Android 8.1 Beta ​​ចុងក្រោយ មុន​នឹង​​ឈាន​ដល់​ការ​ឱ្យ​ប្រើ​ជំនាន់​ផ្លូវការ​នៅ​ខែ​ធ្នូ​ខាង​មុខ

ក្រុមហ៊ុន Google ​បាន​ប្រកាស​ថា ខ្លួន​កំពុង​ដាក់​ចេញ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android 8.1 beta ​ជំនាន់​ចុងក្រោយ​ហើយ។ នេះ​ជា​ជំនាន់ preview build ចុង​ក្រោយ នៃ​សូហ្វ៊េរ​ប្រព័ន្ធ​ថ្មី​នេះ មុន​នឹង​ឈាន​ដល់​ការ​បញ្ចេញ​ជំនាន់​ផ្លូវការ​ដល់​គ្រប់​គ្នា​បាន​ប្រើ។

Google ​នឹង​ដាក់​ចេញ​កញ្ចប់​អាត់ដេត Android 8.1 Oreo ដល់​សាធារណជន​ប្រើប្រាស់​បាន នៅ​ខែ​ធ្នូ​ក្រោយ​នេះ ប៉ុន្តែ​មិន​បាន​បញ្ជាក់​កាលបរិច្ឆេទ​ច្បាស់លាស់​នោះ​ទេ។ នេះ​ជា​អ្វី​ដែល Google បាន​លើកឡើង៖ “ចាប់ពី​ថ្ងៃ នេះ​ទៅ យើង​នឹង​ដាក់​ចេញ​កញ្ចប់​បច្ចុប្បន្នភាព​សូហ្វ៊ែរ Android 8.1 developer preview ដែល​ជា​ជំនាន់​សាកល្បង​ចុងក្រោយ​បង្អស់ មុន​នឹង​ដាក់​ចេញ​ជំនាន់​ផ្លូវការ​ដល់​អ្នក​ប្រើ​នៅ​ខែ​ធ្នូ​ខាង​មុខ”។ Android 8.1 ត្រូវ​បាន​បន្ថែម​មុខងារ​ថ្មី​មួយ​ចំនួន ក៏​បាន​កែ​លំអ​ទៅ​លើ​មុខងារ​ផ្សេងៗ​ទៀត​ដែល​មាន​ស្រាប់ និង Neural Networks API ​ដើម្បី​ដំណើរការ​មុខងារ​ឆ្លាតវៃ​លើ​ទូរស័ព្ទ​បាន​យ៉ាង​ត្រឹមត្រូវ​ផង​ដែរ។

យ៉ាងណា សម្រាប់​ប្រិយមិត្ត​ដែល​ចាប់អារម្មណ៍​ចង់​សាកល្បង​ ជាមួយ​ប្រព័ន្ធ Android 8.1 Beta ​នេះ គឺ ត្រូវ​ចុះ​ឈ្មោះ​ក្នុង​កម្មវិធី Android Developer Program របស់ Google ជា​មុន​សិន។ អ្នក​អាច​ស្វែងយល់​ព័ត៌មាន​លំអិត​បន្ថែម​តាម​តំណភ្ជាប់ Link ខាង​ក្រោម៕

 

ដោយ៖ រឹទ្ធិរាជ
ប្រភព៖ Android Developers

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

មុខងារ​លើ iPhone មួយ​នេះ ធ្វើឲ្យ​​ស៊ី​លុយ​អ៊ីនធឺណិត​ទូរស័ព្ទ​ខ្លាំង​ អ្នក​ប្រើ​ភាគច្រើន​​​​ប្រហែល​​មិន​ដឹង​សោះ?

​មហាសេដ្ឋី​ Bill Gates៖ ​​បើ​មាន​លក្ខណៈ​ទាំង​​ ៥​នេះ​​​​គឺ​ធានា​ថា​បាន​ជោគជ័យ​

ពាក្យ​​ ៥​ឃ្លា​ដែល​​មនុស្ស​ឆ្លាត​​មិន​ដែល​ប្រើ​នៅ​​ក្នុង​​ការ​​សន្ទនា​​ជា​មួយ​ដៃគូ

​បើ​មិន​ចង់​ខ្ជះខ្ជាយ​ពេលវេលា​អត់​ប្រយោជន៍​ ​គួរ​រៀន​គ្រប់គ្រង​វាតាមរយៈ​វិធី​ទាំង​៥​នេះ​​​​​

អត្ថបទពាណិជ្ជកម្ម​

មគ្គុទេសទេសចរ​នៅ​សៀមរាប​ ឈ្នះ​ ១​ម៉ឺន​​ដុល្លារ ​ពីសែលកាត

​​យុទ្ធវិធី​​​បង្កើត​​&​បំប៉ន​ក្រុម​លក់​ឱ្យ​មាន​ថាមពល​សម្រាប់​អាជីវកម្ម​ខ្នាត​តូច ចាប់​ផ្ដើម​នៅ​ថ្ងៃ​ស្អែក​នេះ​ហើយ

ការប្រកួតជើងឯកកីឡាវាយកូនហ្គោលលើកទី ៣ របស់ស្រាបៀរ HEINEKEN ឆ្នាំ ២០១៧ បានចប់យ៉ាងជោគជ័យ

​រឿង Star Wars បានមក​ដល់ iflix

អានអត្ថបទតាមខែ

December 2017
M T W T F S S
« Nov    
 123
45678910
11121314151617
18192021222324
25262728293031