អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > Galaxy S9 នឹង​បង្ហាញ​ខ្លួន​លឿន​​ជា​ងមុន នៅខែ​កុម្ភៈ​ឆ្នាំ​ក្រោយ ឌីហ្សាញ​​​​ស្រដៀង​ S8 ​តែ​គែម​ស្ដើង​ជាង​មុន អាច​មាន​​ RAM ដល់ 8GB

Galaxy S9 នឹង​បង្ហាញ​ខ្លួន​លឿន​​ជា​ងមុន នៅខែ​កុម្ភៈ​ឆ្នាំ​ក្រោយ ឌីហ្សាញ​​​​ស្រដៀង​ S8 ​តែ​គែម​ស្ដើង​ជាង​មុន អាច​មាន​​ RAM ដល់ 8GB

​ថ្មីៗ​នេះ មាន​សេចក្ដី​រាយការណ៍​ថា Galaxy S9 ​ថ្មី នឹង​បង្ហាញ​ខ្លួន​ផ្លូវការ​លឿន​ជាង​រាល់​ដឹង នៅ​ដើម​ឆ្នាំ​ក្រោយ។ ពាក្យ​ចចាមអារ៉ាម​ថ្មីៗ​នេះ បាន​លើកឡើង​ថា ស្មាតហ្វូន​នេះ នឹង​ត្រូវ​ប្រកាស​ជា​ផ្លូវការ​នៅ​ក្នុង​សមាជ​ទូរស័ព្ទ​ពិភពលោក​អំឡុង​ខែ​កុម្ភៈ ២០១៨។ ​

ក្រុមហ៊ុន Samsung ​ទើប​បាន​ប្រកាស​ថា ខ្លួន​បាន​ចាប់ផ្ដើម​ដំណើរការ​ចង្វាក់​ផលិតកម្ម​បន្ទះ​ឈីប Processor ខ្នាត ១០ណានូម៉ែត្រ (10nm) ដែល​ជា Exynos 9810 សម្រាប់​ត្រៀម​ទុក​បំពាក់​លើ​ស្មាតហ្វូន​ជំនាន់​ថ្មី អាច​ជា Galaxy S9 និង Galaxy S9 Plus តែម្ដង។

ក្រុមហ៊ុន Samsung ក៏​អាច​នឹង​ត្រៀម​បញ្ចេញ​ស្មាតហ្វូន​មួយ​ម៉ូដែល​ផ្សេង​ទៀត ដែល​នឹង​បំពាក់​ឈីប​ជំនាន់​ថ្មី Qualcomm Snapdragon 845។ ក្រុមហ៊ុន Samsung ត្រូវ​គេ​រំពឹង​ថា នឹង​មាន​ម៉ូដែល​ផលិត​ជា​ពិសេស​នៅ​ថ្ងៃ​សម្ពោធ​ខាង​មុខ។ យើង​ក៏​ធ្លាប់​បាន​ឮ​ដំណឹង​ថ្មីៗ​នេះ​ទៀត​ថា រចនាបថ Galaxy S9 នឹង​ស្រដៀង​ទៅ​នឹង Galaxy S8។

Galaxy S9 ​ត្រូវ​គេ​រំពឹង​ថា នឹង​មាន​ទំហំ​អេក្រង់​ប៉ុន Galaxy S8 និង S8 Plus ដែរ ប៉ុន្តែ​នឹង​ត្រូវ​បាន​ឌីហ្សាញ​គែម​អេក្រង់​រឹតតែ​ស្ដើង​ជាង​មុន ទាំង​ផ្នែក​ខាង​លើ និង​ខាង​ក្រោម។ យើង​រំពឹង​ផង​ដែរ​ថា RAM ធំ​ជាង​មុន នឹង​បំពាក់​នៅ​លើ Galaxy S ជំនាន់​ថ្មី​នេះ ដែល​អាច​មាន​ទំហំ 6GB ​ឬ​ដល់ 8GB។

​ក្រុមហ៊ុន Samsung ​ជា​ធម្មតា ធ្វើការ​បង្ហាញ​ស្មាតហ្វូន​ថ្មី​របស់​ខ្លួន​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​អំឡុង​ខែ​មីនា ឬ​មេសា តែ​សម្រាប់ Galaxy ជំនាន់​ថ្មី S9 នេះ នឹង​ត្រូវ​ក្រុមហ៊ុន​រៀបចំ​សម្ពោធ​នៅ​ខែ​កុម្ភៈ ក្នុង​សមាជ​ទូរស័ព្ទ​ពិភពលោក​វិញ។ នេះ​មាន​នឹង​ថា Galaxy S9 អាច​មាន​លក់​ចាប់ពី​ខែ​មីនា។ យើង​បាន​ឮ​ដំណឹង​ចចាមអារ៉ាម​មក​ថា ម៉ូដែល​មួយ​ទៀត​ នឹង​ជា Galaxy S9 Mini ដែល​នឹង​បង្ហាញ​ខ្លួន​ក្រោយ​វត្តមាន Galaxy S9៕

ដោយ៖ រឹទ្ធិរាជ
ប្រភព៖ Benjamin Geskin

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

មុខងារ​លើ iPhone មួយ​នេះ ធ្វើឲ្យ​​ស៊ី​លុយ​អ៊ីនធឺណិត​ទូរស័ព្ទ​ខ្លាំង​ អ្នក​ប្រើ​ភាគច្រើន​​​​ប្រហែល​​មិន​ដឹង​សោះ?

​មហាសេដ្ឋី​ Bill Gates៖ ​​បើ​មាន​លក្ខណៈ​ទាំង​​ ៥​នេះ​​​​គឺ​ធានា​ថា​បាន​ជោគជ័យ​

ពាក្យ​​ ៥​ឃ្លា​ដែល​​មនុស្ស​ឆ្លាត​​មិន​ដែល​ប្រើ​នៅ​​ក្នុង​​ការ​​សន្ទនា​​ជា​មួយ​ដៃគូ

​បើ​មិន​ចង់​ខ្ជះខ្ជាយ​ពេលវេលា​អត់​ប្រយោជន៍​ ​គួរ​រៀន​គ្រប់គ្រង​វាតាមរយៈ​វិធី​ទាំង​៥​នេះ​​​​​

អត្ថបទពាណិជ្ជកម្ម​

មគ្គុទេសទេសចរ​នៅ​សៀមរាប​ ឈ្នះ​ ១​ម៉ឺន​​ដុល្លារ ​ពីសែលកាត

​​យុទ្ធវិធី​​​បង្កើត​​&​បំប៉ន​ក្រុម​លក់​ឱ្យ​មាន​ថាមពល​សម្រាប់​អាជីវកម្ម​ខ្នាត​តូច ចាប់​ផ្ដើម​នៅ​ថ្ងៃ​ស្អែក​នេះ​ហើយ

ការប្រកួតជើងឯកកីឡាវាយកូនហ្គោលលើកទី ៣ របស់ស្រាបៀរ HEINEKEN ឆ្នាំ ២០១៧ បានចប់យ៉ាងជោគជ័យ

​រឿង Star Wars បានមក​ដល់ iflix

អានអត្ថបទតាមខែ

December 2017
M T W T F S S
« Nov    
 123
45678910
11121314151617
18192021222324
25262728293031