អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > Panasonic សម្ពោធ​​ស្មាតហ្វូន​ថ្មីអេក្រង់​លាត​​ គែម​ស្ដើង​ ៣ជ្រុង កាមេរ៉ា​ភ្លោះ RAM 4GB និង​មាន​ស្កេន​ក្រយៅដៃ​ តម្លៃ​តែ $២០០

Panasonic សម្ពោធ​​ស្មាតហ្វូន​ថ្មីអេក្រង់​លាត​​ គែម​ស្ដើង​ ៣ជ្រុង កាមេរ៉ា​ភ្លោះ RAM 4GB និង​មាន​ស្កេន​ក្រយៅដៃ​ តម្លៃ​តែ $២០០

Panasonic Eluga C ​ជា​ស្មាតហ្វូន​ស៊េរី​ថ្មី​របស់​ក្រុមហ៊ុន Panasonic ​ដែល​មាន​រចនាបថ​គែម​អេក្រង់​ស្ដើង​នៅ​លើ​ជ្រុង​ទាំង៣ ដែល​ស្រដៀង​នឹង​ស្មាតហ្វូន Aquos របស់​ក្រុមហ៊ុន Sharp និង Mi Mix របស់ Xiaomi ដែរ។ យ៉ាងណា វា​មិន​ទាន់​ជា​ស្មាតហ្វូន​កំពូល​នៅ​ឡើយ ដោយ​មាន​តម្លៃ​ប្រហែល​តែ ២០០ដុល្លារ​ប៉ុណ្ណោះ។ មើល​តាម​តម្លៃ​របស់​វា យើង​អាច​សន្និដ្ឋាន​បាន​ថា Eluga C នឹង​ភ្ជាប់​លក្ខណៈ​សម្បត្តិ​កម្រិត​មធ្យម​ប៉ុណ្ណោះ។

ស្មាតហ្វូន​ថ្មី​ប្លែក​របស់​ក្រុមហ៊ុន​ជប៉ុន​នេះ មាន​ទំហំ​អេក្រង់ ៥,៥អ៊ីញ​អម​ដោយ​ការ​ឌីហ្សាញ​មាន​សាច់​អេក្រង់​លាតសន្ធឹង​ស្ទើរ​ពេញ ស្មើ​នឹង ៨៤,៦% នៃ​ផ្ទៃ​ខាង​មុខ​របស់​ទូរស័ព្ទ។ កម្រិត resolution ​វិញ​គឺ​ត្រឹម 720p ប៉ុណ្ណោះ ត្បិតអី​វា​ស្ថិត​ត្រឹម​ស្មាតហ្វូន​ធុន​មធ្យម ប៉ុន្តែ​អេក្រង់​អាច​បង្ហាញ​រូប​ក្នុង​ពន្លឺ​គ្រប់គ្រាន់ ច្បាស់​ល្អ​នៅ​កម្រិត 450nit។ អ្វី​ដែល​ពិសេស​នោះ ស្មាតហ្វូន Panasonic ថ្មី​នេះ ត្រូវ​បាន​បង្កប់​បន្ទះ​ស្កេន​ក្រយៅដៃ​នៅ​ពី​ក្រោម​ ​ដែល​អាច​ដោះ​សោ​នៅ​រយៈពេល ០,៣វិនាទី និង​មាន​កាមេរ៉ា​មុខ 8MP សម្រាប់​ថត selfie។

ងាក​មក​មើល​ផ្នែក​ខាង​ក្រោយ​វិញ Panasonic Eluga C ​បាន​បំពាក់​នូវ​ប្រព័ន្ធ​កាមេរ៉ា​ភ្លោះ មួយ​មាន​ទំហំ 13MP និង​មួយ​ទៀត​ទំហំ 5MP។ កាមេរ៉ា​ទាំង​៣ (មុខ១ ក្រោយ​២) សុទ្ធតែ​ប្រើ f/2.2 lens។ រីឯ​បន្ទះ​ឈីប​ដែល​វា​ប្រើ ជា​ MediaTek MT6750T ​អាច​ថត​វីដេអូ​បាន​កម្រិត 1080p/30។

ស្មាតហ្វូន​ជប៉ុន Eluga ថ្មី​នេះ មាន RAM 4GB និង​អង្គ​ចងចាំ​ទំហំ 64GB។ រន្ធ​កាស microSD ​ក៏​ភ្ជាប់​មក​ជាមួយ សម្រាប់​អតិថិជន​ដែល​មាន​តម្រូវការ​ហួស​ពី​មេម៉ូរី​ម៉ាស៊ីន​ផង​ដែរ ឬ​អាច​ប្រើ​សម្រាប់​ដាក់​ស៊ីម​កាត​ទី២ ក៏​បាន។ ទោះជា​យ៉ាងណា Panasonic Eluga C មាន​កម្លាំង​ថ្ម 3000mAh និង​មាន​ឆ្នាំង​សាក​ថ្ម​ប្រភេទ slow-ish 7.5w។ ពេល​នេះ វា​ត្រូវ​បាន​ដាក់​ឱ្យ​បញ្ជា​ទិញ​ក្នុង​តម្លៃ ១៧០អឺរ៉ូ ឬ​ប្រហែល ២០០ដុល្លារ​អាមេរិក៕

ដោយ៖ រឹទ្ធិរាជ
ប្រភព៖ panasonicmobile

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

មុខងារ​លើ iPhone មួយ​នេះ ធ្វើឲ្យ​​ស៊ី​លុយ​អ៊ីនធឺណិត​ទូរស័ព្ទ​ខ្លាំង​ អ្នក​ប្រើ​ភាគច្រើន​​​​ប្រហែល​​មិន​ដឹង​សោះ?

​មហាសេដ្ឋី​ Bill Gates៖ ​​បើ​មាន​លក្ខណៈ​ទាំង​​ ៥​នេះ​​​​គឺ​ធានា​ថា​បាន​ជោគជ័យ​

ពាក្យ​​ ៥​ឃ្លា​ដែល​​មនុស្ស​ឆ្លាត​​មិន​ដែល​ប្រើ​នៅ​​ក្នុង​​ការ​​សន្ទនា​​ជា​មួយ​ដៃគូ

​បើ​មិន​ចង់​ខ្ជះខ្ជាយ​ពេលវេលា​អត់​ប្រយោជន៍​ ​គួរ​រៀន​គ្រប់គ្រង​វាតាមរយៈ​វិធី​ទាំង​៥​នេះ​​​​​

អត្ថបទពាណិជ្ជកម្ម​

មគ្គុទេសទេសចរ​នៅ​សៀមរាប​ ឈ្នះ​ ១​ម៉ឺន​​ដុល្លារ ​ពីសែលកាត

​​យុទ្ធវិធី​​​បង្កើត​​&​បំប៉ន​ក្រុម​លក់​ឱ្យ​មាន​ថាមពល​សម្រាប់​អាជីវកម្ម​ខ្នាត​តូច ចាប់​ផ្ដើម​នៅ​ថ្ងៃ​ស្អែក​នេះ​ហើយ

ការប្រកួតជើងឯកកីឡាវាយកូនហ្គោលលើកទី ៣ របស់ស្រាបៀរ HEINEKEN ឆ្នាំ ២០១៧ បានចប់យ៉ាងជោគជ័យ

​រឿង Star Wars បានមក​ដល់ iflix

អានអត្ថបទតាមខែ

December 2017
M T W T F S S
« Nov    
 123
45678910
11121314151617
18192021222324
25262728293031