អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > Windows 10 ​គិត​មក​ដល់​ពេល​នេះ ​កើន​ចំនួន​ Install ​ដល់ ៦០០លាន​ឧបករណ៍ តែ​ Microsoft ចង់​ឱ្យ​កើន​ដល់ ១ពាន់​លាន​ទើប​ជា​បំណង​ពិត​

Windows 10 ​គិត​មក​ដល់​ពេល​នេះ ​កើន​ចំនួន​ Install ​ដល់ ៦០០លាន​ឧបករណ៍ តែ​ Microsoft ចង់​ឱ្យ​កើន​ដល់ ១ពាន់​លាន​ទើប​ជា​បំណង​ពិត​

ក្រុមហ៊ុន Microsoft កាលពី​ពេល​ថ្មីៗ​នេះ បាន​បញ្ជាក់​ឱ្យ​ដឹង​ជា​សាធារណៈ​ថា គិត​មក​ដល់​ពេល​នេះ ប្រព័ន្ធ​ប្រតិបត្តិការ Windows 10 ​ត្រូវ​បាន​ដំឡើង​ (Install) ប្រើ​ប្រមាណ​ដល់ ៦០០លាន​ឧបករណ៍​ហើយ។ វា​គឺ​ជា​របាយការណ៍​ស្ថិតិ​នៃ​ប្រព័ន្ធ​ប្រតិបត្តិការ​លើក​ទី២ ប្រចាំ​ឆ្នាំ​របស់ Microsoft ដែល​កាលពី​ខែ​ឧសភា​កន្លង​ទៅ ចំនួន​ដំឡើង​មាន​ត្រឹម ៥០០​លាន​ឧបករណ៍​ប៉ុណ្ណោះ។

​លោក Satya Nadella នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Microsoft ​បាន​បង្ហាញ​តួលេខ​នេះ ក្នុង​អំឡុង​ពេល​កិច្ច​ប្រជុំ​ភាគទុន​ប្រចាំ​ឆ្នាំ កាលពី​ថ្ងៃ​ពុធ​នេះ ហើយ​នេះ​គឺ​ផ្អែក​តាម​របាយការណ៍​របស់​សារព័ត៌មាន​បច្ចេកវិទ្យា​អាមេរិក GeekWire។ យ៉ាងណា ក្រុមហ៊ុន Microsoft ​មាន​បំណង​ចង់​ឱ្យ​ចំនួន​ដំឡើង Windows 10 កើន​ដល់ ១ពាន់​លាន​ឧបករណ៍​ទៀត​ត្រឹម​ឆ្នាំ២០១៨ ខាង​មុខ។

ទោះជា​យ៉ាងណា រយៈពេល ១ឆ្នាំ​បន្ទាប់​ពី​បាន​ដាក់​ចេញ Windows 10 ​នេះ ក្រុមហ៊ុន Microsoft បាន​ទទួល​ស្គាល់​ថា គោលដៅ​របស់​ខ្លួន គឺ​បង្កប់​មហិច្ឆតា​ធំ​បន្តិច​ហើយ ដែល​អាច​ត្រូវការ​ពេល​យូរ​ជាង​ការ​រំពឹង​ទុក ដើម្បី​សម្រេច​ឈាន​ដល់​ចំណុច​ចង់​បាន ហើយ​ក៏​មិន​ប្រាកដ​ច្បាស់​ថា តើ​វា​មាន​រយៈពេល​យូរ​ប៉ុណ្ណា​ដែរ។

ការ​ដំឡើង​ Windows 10 បាន​ថមថយ​គួរ​កត់​សម្គាល់​ចាប់តាំង​ពី Microsoft ​ផ្អាក​ការ​ផ្ដល់ Upgrade ​ហ្វ្រី ហើយ​អ្វីៗ​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​មាន​ភាព​យឺតយ៉ាវ​កាន់តែ​ខ្លាំង​ ពេល​មាន​ការ​ផ្លាស់ប្ដូរ​ថ្មី​លើ​ប្រព័ន្ធ​សូហ្វ៊ែរ​នេះ នៅ​ខែ​ក្រោយ។ Microsoft ក៏​បាន​ដក​ចេញ Windows Phone កាលពី​ដើម​ឆ្នាំ​នេះ​ផង​ដែរ ហើយ​បាន​កំណត់​ក្រឹត្យក្រម​ឬ​ឱកាស ​នៃ​ការ​ទទួល​បាន​ប្រព័ន្ធ Windows 10 នៅ​លើ​ឧបករណ៍​ថែមទៀត ដែល​នេះ ជា​ផ្នែក​មួយ​ធ្វើ​ឱ្យ​កំណើន​ប្រើ Windows 10 មាន​សភាព​យឺតយ៉ាវ។

លើស​ពី​នេះ​ទៀត Microsoft បាន​បង្ហាញ​ក្នុង​កិច្ចប្រជុំ​ម្ចាស់​ភាគហ៊ុន​ទៀត​ថា ខ្លួន​នឹង​ពង្រីក​ក្រុមប្រឹក្សាភិបាល​របស់​ខ្លួន​ដល់​មនុស្ស​ចំនួន ១៤នាក់ ដែល​ជា​ចំនួន​ច្រើន​បំផុត​មិន​ធ្លាប់​មាន​នៅ​ក្នុង​ក្រុមហ៊ុន។ ថ្មីៗ​នេះ​លោក Nadella និង​ថ្នាក់​ដឹកនាំ​ក្រុមហ៊ុន បាន​ប្រកាស​ពី​ផែនការ​ជួសជុល​អគារ​ដែល​មាន​មូលដ្ឋាន​នៅ​ក្រុង Redmond របស់ Microsoft ​ជា​ផ្នែក​មួយ​នៃ​គម្រោង​ជាច្រើន​ប្រចាំ​ឆ្នាំ៕

ដោយ៖ រឹទ្ធិរាជ
ប្រភព៖ techspot

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

មុខងារ​លើ iPhone មួយ​នេះ ធ្វើឲ្យ​​ស៊ី​លុយ​អ៊ីនធឺណិត​ទូរស័ព្ទ​ខ្លាំង​ អ្នក​ប្រើ​ភាគច្រើន​​​​ប្រហែល​​មិន​ដឹង​សោះ?

​មហាសេដ្ឋី​ Bill Gates៖ ​​បើ​មាន​លក្ខណៈ​ទាំង​​ ៥​នេះ​​​​គឺ​ធានា​ថា​បាន​ជោគជ័យ​

ពាក្យ​​ ៥​ឃ្លា​ដែល​​មនុស្ស​ឆ្លាត​​មិន​ដែល​ប្រើ​នៅ​​ក្នុង​​ការ​​សន្ទនា​​ជា​មួយ​ដៃគូ

​បើ​មិន​ចង់​ខ្ជះខ្ជាយ​ពេលវេលា​អត់​ប្រយោជន៍​ ​គួរ​រៀន​គ្រប់គ្រង​វាតាមរយៈ​វិធី​ទាំង​៥​នេះ​​​​​

អត្ថបទពាណិជ្ជកម្ម​

មគ្គុទេសទេសចរ​នៅ​សៀមរាប​ ឈ្នះ​ ១​ម៉ឺន​​ដុល្លារ ​ពីសែលកាត

​​យុទ្ធវិធី​​​បង្កើត​​&​បំប៉ន​ក្រុម​លក់​ឱ្យ​មាន​ថាមពល​សម្រាប់​អាជីវកម្ម​ខ្នាត​តូច ចាប់​ផ្ដើម​នៅ​ថ្ងៃ​ស្អែក​នេះ​ហើយ

ការប្រកួតជើងឯកកីឡាវាយកូនហ្គោលលើកទី ៣ របស់ស្រាបៀរ HEINEKEN ឆ្នាំ ២០១៧ បានចប់យ៉ាងជោគជ័យ

​រឿង Star Wars បានមក​ដល់ iflix

អានអត្ថបទតាមខែ

December 2017
M T W T F S S
« Nov    
 123
45678910
11121314151617
18192021222324
25262728293031