អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > Facebook ​​ស្នើសុំ​ឱ្យ​គណនីណា​ដែល​ជាប់ Locked ផ្ញើ​​រូបថត​ឃើញ​មុខ​ច្បាស់ ដើម្បី Unlock គណនី​ដែល​ផ្អាក​បណ្ដោះ​អាសន្ន​វិញ​បាន​​

Facebook ​​ស្នើសុំ​ឱ្យ​គណនីណា​ដែល​ជាប់ Locked ផ្ញើ​​រូបថត​ឃើញ​មុខ​ច្បាស់ ដើម្បី Unlock គណនី​ដែល​ផ្អាក​បណ្ដោះ​អាសន្ន​វិញ​បាន​​

មែន​ហើយ មិន​មែន​សុខៗ Facebook ស្រាប់តែ​ទាមទារ​ឱ្យ​អ្នក​ប្រើ បង្ហោះ​រូបថត​ឱ្យ​ខ្លួន​មើល​នោះ​ទេ។ ដោយសារ Facebook ជា​បណ្ដាញ​ទំនាក់ទំនង​សង្គម​មាន​អ្នក​ប្រើ​រាប់ពាន់​នាក់ ដែល​គេ​អាច​ទាញ​យក​ប្រយោជន៍​ក្នុង​ការ​ធ្វើ​ទីផ្សារ​អនឡាញ ឬ​ហៅ​ថា​ម៉ាឃីតធីង​អនឡាញ ជំនួយ​ដល់​អាជីវកម្ម ទាំង​សេវាកម្ម និង​ផលិតផល ដូច្នេះ​ហើយ​ទើប មាន​ជន​ខិលខូច​រង់ចាំ​ជញ្ជក់​ប្រយោជន៍ ពី​ការ​លួច​ចូល​គណនី​អ្នក​ប្រើប្រាស់​ក្នុង​បំណង​ផ្សេងៗ។

យោងតាម​អ្នក​ប្រើ Twitter ​ម្នាក់ ដែល​បាន​ទទួល​ការ​បង្ហោះ​រូប Facebook screenshot ​គេហទំព័រ​បណ្ដាញ​សង្គម​ឥឡូវ​នេះ កំពុង​ស្នើសុំ​ឱ្យ​អ្នក​ប្រើ ដែល​គណនី​របស់​គេ​ជាប់​សោ (locked) ​ពី​ទំព័រ Facebook ​ដោយសារ​រក​ឃើញ​មាន​សកម្មភាព​គួរ​ឱ្យ​សង្ស័យ​ថា ត្រូវ​បង្ហោះ​ (upload) រូបថត​របស់​ពួក​គេ ដើម្បី អះអាង​សុំ​ដោះ​សោ​គណនី​វិញ​បាន។

ប្រសិន​បើ​រូបថត​នោះ ត្រូវ​បាន​ចាត់​ទុក​ថា ស្របច្បាប់ អ្នក​ប្រើ Facebook នឹង​អាច​បើក​ចូល​ទៅ​កាន់​ទំព័រ Facebookរបស់​ខ្លួន​ម្ដង​ទៀត​បាន ហើយ​កុំ​បារម្ភ​រូបថត​ដែល​អ្នក Upload ​ឱ្យ​ក្រុមហ៊ុន Facebook នឹង​ត្រូវ​លុប​ជា​អចិន្ត្រៃយ៍​ពី​ម៉ាស៊ីន​មេ (Server) របស់ Facebook។

​យោងតាម​ Facebook ​ឱ្យ​ដឹង​ថា ការ​ស្នើ​សុំ​រូបថត​នេះ ត្រូវ​បាន​ធ្វើឡើង​ដើម្បី​ឆ្លើយតប​ទៅ​នឹង​សកម្មភាព​គួរ​ឱ្យ​សង្ស័យ​លើ​ចំណុច​មួយ​ចំនួន ដើម្បី​ផ្ដល់​សុវត្ថិភាព​ដល់​ម្ចាស់​គណនី ជៀសវាង​ជន​ខិលខូច​លួច​មើល​រឿង​ផ្ទាល់​ខ្លួន ក៏​ដូច​ជា​ការណ៍​សម្ងាត់​របស់​អ្នក។ សកម្មភាព​សង្ស័យ​ទាំង​នោះ រាប់​បញ្ចូល​ទាំង​ការ បើក​គណនី និង​ការ​ស្នើ​សុំ​ធ្វើ​មិត្ត (Add Friend) ក្នុង​ចំនួន​ដ៏​ច្រើន នៅ​រយៈពេល​ខ្លី​មួយ។ តម្រូវការ​រូបថត​នេះ គឺ​ត្រូវ​បាន​ផ្ញើ​ចេញ​ដោយ​ស្វ័យប្រវត្តិ ឱ្យ​អ្នក​ប្រើ​បាន​ឃើញ ហើយ Facebook ​នឹង​ចាប់ផ្ដើម​ផ្ទៀងផ្ទាត់​មើល​ថា តើ​រូបថត​នោះ មាន​លក្ខណៈ តែ​មួយ​ខុស​ពី​គេ “unique” ​ក្នុង​ចំណោម​ការ​ធ្វើតេស្ត​ដទៃ​ទៀត ដើម្បី​កំណត់​ថា តើ​គណនី​កំពុង​ត្រូវ​បាន​ផ្អាក​បណ្ដោះអាសន្ន​ដែរ​ឬ​ទេ។ រូបថត ត្រូវ​បាន​ត្រួតពិនិត្យ​ដោយ​ក្រុមការងារ​ផ្ទាល់ និង​តាម​វិធីសាស្ត្រ​ស្វ័យប្រវត្តិ។

វា​ហាក់​​ដូច​ជា វិធីសាស្ត្រ​ស្នើសុំ​រូបថត​ផ្ទៀងផ្ទាត់​នេះ ចាប់ផ្ដើម​ចេញ​ពី​អ្នក​ប្រើ​ក្នុង​ទីក្រុង​ញ៉ូវយ៉ក ហើយ​ភ្លាមៗ​នោះ ស្រាប់តែ​លេចឮ​ការ​បញ្ចេញ​មតិ មាន​ប្រភព​​ចេញ​ប្រទេស​ផ្សេង​ គឺ​រុស្ស៊ី​។ ការ​ស្នើសុំ​រូបថត បាន​ចាប់ផ្ដើម​កាលពី​ដើម​ឆ្នាំ​២០១៧ នេះ​ម្ល៉េះ ហើយ​នៅ​ពេល​អ្នក​បង្ហោះ​រូប​ឱ្យ Facebook រួច នឹង​ឃើញ​មាន​សារ​បញ្ជាក់​ថា “ “You Can’t Log In Right Now. We’ll get in touch with you after we’ve reviewed your photo. You’ll now be logged out of Facebook as a security precaution.”។

ប្រសិន​បើ​អ្នក​សង្ស័យ​ថា មាន​នរណា​ម្នាក់​ប៉ុនប៉ង​លួច​ប្រើ​គណនី Facebook របស់​អ្នក អ្នក​អាច​ចូល​ទៅ​កាន់​ទំព័រ Facebook.com/hacked ដើម្បី​សុំ​ជា​យោបល់ ក្នុង​ការ​កំណត់​មុខងារ​សុវត្ថិភាព​ផ្សេងៗ​បាន។

សម្រាប់​បទពិសោធន៍​ខ្ញុំ​ ការពិត​ទៅ​ខ្ញុំ​ធ្លាប់​បាន​ឃើញ​សារ ស្នើសុំ​ឱ្យ​ផ្ញើ​ (upload) រូបថត​នេះ រួច​មក​ហើយ ទាំង​គណនី​របស់​ខ្ញុំ​ផ្ទាល់ និង​មិត្តភ័ក្ដិ​របស់​ខ្ញុំ។ ដូចនេះ វា​មិន​មែន​កើត​ឡើង​សម្រាប់​អ្នក​ប្រើ Facebook ក្រៅ​ប្រទេស​ទេ តែ​អ្នក​ប្រើ Facebook ក្នុង​ប្រទេស​កម្ពុជា ក៏​ត្រូវ​បាន​ក្រុមហ៊ុន​បណ្ដាញ​សង្គម​នេះ កំណត់​មុខងារ​សុវត្ថិភាព​នេះ​ដូច​គ្នា៕

ដោយ៖ រឹទ្ធិរាជ
ប្រភព៖ phonearena

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

មុខងារ​លើ iPhone មួយ​នេះ ធ្វើឲ្យ​​ស៊ី​លុយ​អ៊ីនធឺណិត​ទូរស័ព្ទ​ខ្លាំង​ អ្នក​ប្រើ​ភាគច្រើន​​​​ប្រហែល​​មិន​ដឹង​សោះ?

​មហាសេដ្ឋី​ Bill Gates៖ ​​បើ​មាន​លក្ខណៈ​ទាំង​​ ៥​នេះ​​​​គឺ​ធានា​ថា​បាន​ជោគជ័យ​

ពាក្យ​​ ៥​ឃ្លា​ដែល​​មនុស្ស​ឆ្លាត​​មិន​ដែល​ប្រើ​នៅ​​ក្នុង​​ការ​​សន្ទនា​​ជា​មួយ​ដៃគូ

​បើ​មិន​ចង់​ខ្ជះខ្ជាយ​ពេលវេលា​អត់​ប្រយោជន៍​ ​គួរ​រៀន​គ្រប់គ្រង​វាតាមរយៈ​វិធី​ទាំង​៥​នេះ​​​​​

អត្ថបទពាណិជ្ជកម្ម​

មគ្គុទេសទេសចរ​នៅ​សៀមរាប​ ឈ្នះ​ ១​ម៉ឺន​​ដុល្លារ ​ពីសែលកាត

​​យុទ្ធវិធី​​​បង្កើត​​&​បំប៉ន​ក្រុម​លក់​ឱ្យ​មាន​ថាមពល​សម្រាប់​អាជីវកម្ម​ខ្នាត​តូច ចាប់​ផ្ដើម​នៅ​ថ្ងៃ​ស្អែក​នេះ​ហើយ

ការប្រកួតជើងឯកកីឡាវាយកូនហ្គោលលើកទី ៣ របស់ស្រាបៀរ HEINEKEN ឆ្នាំ ២០១៧ បានចប់យ៉ាងជោគជ័យ

​រឿង Star Wars បានមក​ដល់ iflix

អានអត្ថបទតាមខែ

December 2017
M T W T F S S
« Nov    
 123
45678910
11121314151617
18192021222324
25262728293031