អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > Oppo ទើប​សម្ពោធ​ស្មាតហ្វូន​ទំនើប​ ២ម៉ូដែល Oppo R15 និង R15 DME ​រចនាបថ​ដូច iPhone X

Oppo ទើប​សម្ពោធ​ស្មាតហ្វូន​ទំនើប​ ២ម៉ូដែល Oppo R15 និង R15 DME ​រចនាបថ​ដូច iPhone X

​យើង​ធ្លាប់​បាន​ឪ​ចចាមអារ៉ាម​ខ្លះៗ​ជុំវិញ​ស្មាតហ្វូន​ថ្មី​របស់ Oppo ​កន្លង​មក​ដែល​ស្ថិត​ក្នុង​ស៊េរី R15 ។ ចំណែក​ពេល​នេះ ក្រុមហ៊ុន​ទូរស័ព្ទ​ចិន​នេះ បាន​ប្រកាស​វា​ជា​ផ្លូវការ​ហើយ​ដែល​ចេញ​ម្ដង ២ម៉ូដែល​តែម្ដង​គឺ Oppo R15 និង R15 Dream Mirror Edition ជា​មួយ​រចនាបថ​ស្អាត​ទាន់សម័យ ឌីហ្សាញ​គែម​អេក្រង់​ស្ដើង និង​មាន​ចំណុច​ឆក notch ​ខាង​លើ​ដូច​ទៅ​នឹង iPhone X របស់ Apple ដែរ។

​ស្មាតហ្វូន​ទាំងពីរ បំពាក់​ដោយ​អេក្រង់​ទំហំ ៦,២៨អ៊ីញ​ប្រភេទ OLED ​កម្រិត FHD+ ​នៅ 2280x1080px ។ ចំណែក​រចនាបថ​អេក្រង់​របស់​វា គឺ​មាន​គែម​អេក្រង់​ស្ដើង និង​មាន​ចំណុច​ឆក notch នៅ​ផ្នែក​ខាង​លើ​ដូច iPhone X របស់ Apple ដែរ។ ស្មាតហ្វូន​ចេញ​ថ្មី​ទាំង​ពីរ​ម៉ូដែល​របស់​ក្រុមហ៊ុន​ចិន​នេះ គឺ​មាន​ការ​ឌីហ្សាញ​ដូច​គ្នា ដោយ​ប្រើ​ស៊ុម​លោហធាតុ និង​មាន​ខ្នង​ទូរស័ព្ទ​ក្រាល​ដោយ​កញ្ចក់។

​ស្មាតហ្វូន Oppo R15 ​បំពាក់​ដោយ​អង្គ​ប្រតិបត្តិ Octa-Core Helio P60 ​និង​មាន RAM 6GB ​អង្គ​ចងចាំ​ទំហំ 128GB ។ វា​មាន​កម្លាំង​ថ្ម 3450mAh និង​មាន​កាមេរ៉ា​សរុប ៣គ្រាប់។ កាមេរ៉ា​មុខ​មាន​ទំហំ​ដល់ 20MP ​ឯកទេស​សម្រាប់​ថត​រូប Selfie ។ ចំណែក​កាមេរ៉ា​ភ្លោះ​ខាង​ក្រោយ​វិញ មួយ​មាន​ទំហំ 16MP ​និង​មួយ​ទៀត​ទំហំ 5MP។ R15 នឹង​មាន​លក់​ជាមួយ​ជម្រើស​ពណ៌​ក្រហម Hot Red, ស្វាយ​បែប Star Purple និង​ពណ៌​ស​បែប Snow White ។

ងាក​មក​មើល R15 Mirror Edition វិញ​គឺ​បំពាក់​ដោយ​ឈីប Snapdragon 660 ​និង​មាន RAM 6GB ​អម​ដោយ​កម្លាំង​ថ្ម 3400mAh ។ កាមេរ៉ា​ក្រោយ​របស់​វា មួយ​មាន​ទំហំ 16MP ​និង​មួយ​ទៀត​ទំហំ 20MP។ ចំណែក​កាមេរ៉ា​មុខ​មាន​ទំហំ 20MP ផង​ដែរ។ ស្មាតហ្វូន R15 DME ​នេះ មាន​ជម្រើស​ពណ៌​ក្រហម​​បែប Dram Red ​និង​ខ្មៅ​បែប Ceramic Black ។ Oppo R15 នឹង​មាន​លក់​រាយ​តម្លៃ ២៩៩៩យ័ន ​ឬ​ប្រហែល ៤៧៤ដុល្លារ ខណៈ​ម៉ូដែល Dream Mirror Edition ​វិញ​នឹង​មាន​តម្លៃ ៣២៩៩យ័ន ឬ​ប្រហែល ៥២១ដុល្លារ៕

​ដោយ៖ រឹទ្ធិរាជ
ប្រភព៖ OppoGSM Arena

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

កម្រងសម្ដីទាំង ៦ឃ្លាដែលនិយាយអំពីការលំបាកក្នុងជីវិត

ទម្លាប់​ទាំង​ ៨​ដែល​ធ្វើឲ្យ​ខួរក្បាល​របស់​យើង​ឆាប់​ចាស់

ទម្លាប់​អវិជ្ជមានចំនួន​ ៣​ដែល​អ្នក​គួរ​ឈប់​បន្ត​ធ្វើ​ទៀត

ទាំងនេះគឺជាកំហុស​ចំនួន​៤​ដែល​អ្នក​អាច​មាន​ពី​អនាម័យ​ផ្ទាល់ខ្លួន

អត្ថបទពាណិជ្ជកម្ម​

Tech Startups កម្ពុជា​ចំនួន ១៣ ចូលរួមបង្ហាញ​អាជីវកម្ម​​នៅ​ Echelon Asia Summit 2018 ​ខណៈ BookMeBus ឈ្នះពានអាស៊ី១

ម៉ាស៊ីនបោកនាពេលអនាគត គឺនៅទីនេះ

ហេតុផល ៤យ៉ាងដែលអ្នកគួរជ្រើសរើសម៉ាស៊ីនបោក LG Smart Inverter

កិច្ចព្រមព្រៀងផ្តល់អាហារូបករណ៍រួមគ្នារវាងវិទ្យាស្ថានជាតិ NIPTICT និងស្ថានទូតបារាំងប្រចាំកម្ពុជា

អានអត្ថបទតាមខែ

July 2018
M T W T F S S
« Jun    
 1
2345678
9101112131415
16171819202122
23242526272829
3031