អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > ទូរស័ព្ទ​បត់​ប្រណិត​ស៊េរី​ថ្មី​របស់ Samsung បង្ហាញ​ខ្លួន​ផ្លូវការ ជាមួយ​តម្លៃ​ខ្ទង់ $2K តើ​មាន​អ្វី​ពិសេស​ខ្លះ?

ទូរស័ព្ទ​បត់​ប្រណិត​ស៊េរី​ថ្មី​របស់ Samsung បង្ហាញ​ខ្លួន​ផ្លូវការ ជាមួយ​តម្លៃ​ខ្ទង់ $2K តើ​មាន​អ្វី​ពិសេស​ខ្លះ?

ក្រុមហ៊ុន Samsung ​ថ្មីៗ​នេះ ​បាន​បង្ហាញ​ទូរស័ព្ទ​បត់​ស៊េរី​ថ្មី​តម្លៃ​ថ្លៃ គឺ Samsung W2018 អំឡុង​ព្រឹត្តិការណ៍​មួយ​នៅ​ប្រទេស​ចិន ដែល​ធ្វើ​សេចក្ដីរាយការណ៍​ដំបូង​ដោយ​គេហទំព័រ GizmoChina។ លក្ខណៈ​សម្បត្តិ​ជាច្រើន​នៅ​លើ W2018 គឺ​ដូច​លក្ខណៈ​សម្បត្តិ​នៅ​លើ Galaxy S8 និង Note 8 ​ដែរ លើកលែង​តែ​លេន​កាមេរ៉ា (camera lens)។

ទូរស័ព្ទ​បត់​ស្ថិត​ក្នុង​សែស្រឡាយ W របស់ Samsung នេះ ត្រូវ​បាន​ទទួល​បច្ចុប្បន្នភាព​ថ្មី​ពី​លើ​ម៉ូដែល​មុន។ វា​ក៏​ជា​ខួប​ទី១០ នៃ​ទូរស័ព្ទ​ត្រកូល W ​ដែល​នៅ​តែ​មាន​ប្រជាប្រិយភាព​នៅ​ទីផ្សារ​អាស៊ី។ វា​មាន​តម្លៃ​ខ្ពស់​ជាង​ស្មាតហ្វូន​ទំនើបៗ​ផ្សេងៗ និង​រាប់​ទាំង​ស្មាតហ្វូន​កំពូល​របស់ Samsung ផ្ទាល់​ដូច​ជា Galaxy S8 និង Note 8 ផង​ដែរ។ ពាក្យ​ស្លោក​ដែល​បាន​ប្រើ​សម្រាប់​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​នៅ​ទីផ្សារ​ចិន​សរសេរ​ថា “Hi Bixby, what’s true luxury?”។ ច្បាស់​ណាស់​ថា W2018 ក៏​បាន​បំពាក់​នូវ​ជំនួយ​ការ Bixby ដែល​ជា​មុខងារ​សំឡេង​របស់ Samsung។

កាមេរ៉ា​លើ Samsung W2018 មាន​កម្រិត f/1.5 ដែល Samsung បាន​អះអាង​ថា កាមេរ៉ា​ក្រោយ​ទំហំ 12MP ​របស់ W2018 អាច​ផលិត​រូប​បាន​ស្អាត​នៅ​ទី​ខ្សោយ​ពន្លឺ​ជាង​កាមេរ៉ា​ទំនើប​ស្មាតហ្វូន​គូរ​ប្រជែង​ឯទៀត។ ចំណែក​កាមេរ៉ា​មុខ​វិញ​មាន​ទំហំ 5MP កម្រិត f/2.4 អាច​ថត​រូប​មាន​ផ្ទៃ​ក្រោយ​ធំ​ទូលាយ។ ទូរស័ព្ទ​នេះ ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android Nougat។

 

W2018 ​មាន​អេក្រង់​ដល់​ទៅ២ ដែល​មួយ​មាន​ទំហំ ៤,២អ៊ីញ​កម្រិត Full HD ប្រភេទ AMOLED និង​មួយ​ទៀត​ទំហំ ៤,២អ៊ីញ Full HD ធម្មតា។ មិន​ខុស​ពី​ស្មាតហ្វូន Samsung មួយ​ចំនួន​ទេ ដោយ W2018 ក៏​បាន​បំពាក់​មុខងារ​ស្កេន​ក្រយៅដៃ​មក​ជាមួយ​ផង​ដែរ។ វា​មាន​តួ​ខ្លួន​ផលិត​ពី​មាស និង​ប្លាទីន លាយឡំ​នឹង​សារធាតុ​លោហៈ និង​កញ្ចក់​ ដែល​ការពារ​ដោយ​កញ្ចក់ Gorilla Glass។ វា​ប្រើ​បន្ទះ​ឈីប Qualcomm Snapdragon 835 អម​ដោយ RAM 6GB ​និង​អង្គ​ចងចាំ 64GB និង​មាន​ជម្រើស​​ដល់ 256GB ហើយ​កម្លាំង​ថ្ម 2300mAh។

ទូរស័ព្ទ​បត់​ថ្មី Samsung W2018 នឹង​មាន​ដាក់​លក់​នៅ​ទីផ្សារ​ប្រទេស​ចិន​មុន​គេ ហើយ​តម្លៃ​មិន​ទាន់​ត្រូវ​បាន​ប្រកាស​នៅ​ឡើយ ប៉ុន្តែ​គេ​រំពឹង​ថា តម្លៃ​របស់​វា​អាច​ខ្ពស់​ជាង​តម្លៃ W2017 ​ដែល​មាន​តម្លៃ ៣០០០ដុល្លារ។ មើល​តាម​សមត្ថភាព​លេចធ្លោ​នៅ​លើ​ទូរស័ព្ទ​បត់​សែស្រឡាយ W ​កន្លង​មក គឺ​ខ្លាំង​នៅ​លើ​គុណភាព​កាមេរ៉ា​ដែល​អាច​ថត​បាន​ច្បាស់​ល្អ​នៅ​ពេល​យប់៕

​ដោយ៖ រឹទ្ធិរាជ
ប្រភព៖ theverge

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

មុខងារ​លើ iPhone មួយ​នេះ ធ្វើឲ្យ​​ស៊ី​លុយ​អ៊ីនធឺណិត​ទូរស័ព្ទ​ខ្លាំង​ អ្នក​ប្រើ​ភាគច្រើន​​​​ប្រហែល​​មិន​ដឹង​សោះ?

​មហាសេដ្ឋី​ Bill Gates៖ ​​បើ​មាន​លក្ខណៈ​ទាំង​​ ៥​នេះ​​​​គឺ​ធានា​ថា​បាន​ជោគជ័យ​

ពាក្យ​​ ៥​ឃ្លា​ដែល​​មនុស្ស​ឆ្លាត​​មិន​ដែល​ប្រើ​នៅ​​ក្នុង​​ការ​​សន្ទនា​​ជា​មួយ​ដៃគូ

​បើ​មិន​ចង់​ខ្ជះខ្ជាយ​ពេលវេលា​អត់​ប្រយោជន៍​ ​គួរ​រៀន​គ្រប់គ្រង​វាតាមរយៈ​វិធី​ទាំង​៥​នេះ​​​​​

អត្ថបទពាណិជ្ជកម្ម​

មគ្គុទេសទេសចរ​នៅ​សៀមរាប​ ឈ្នះ​ ១​ម៉ឺន​​ដុល្លារ ​ពីសែលកាត

​​យុទ្ធវិធី​​​បង្កើត​​&​បំប៉ន​ក្រុម​លក់​ឱ្យ​មាន​ថាមពល​សម្រាប់​អាជីវកម្ម​ខ្នាត​តូច ចាប់​ផ្ដើម​នៅ​ថ្ងៃ​ស្អែក​នេះ​ហើយ

ការប្រកួតជើងឯកកីឡាវាយកូនហ្គោលលើកទី ៣ របស់ស្រាបៀរ HEINEKEN ឆ្នាំ ២០១៧ បានចប់យ៉ាងជោគជ័យ

​រឿង Star Wars បានមក​ដល់ iflix

អានអត្ថបទតាមខែ

December 2017
M T W T F S S
« Nov    
 123
45678910
11121314151617
18192021222324
25262728293031