អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > Samsung នឹង​បង្ហាញ​ស្មាតហ្វូន​បត់​ដូច​ក្រដាស (foldable) ឈ្មោះ Galaxy X នៅ​ឆ្នាំ​២០១៨

Samsung នឹង​បង្ហាញ​ស្មាតហ្វូន​បត់​ដូច​ក្រដាស (foldable) ឈ្មោះ Galaxy X នៅ​ឆ្នាំ​២០១៨

Galaxy X អាច​ជា​ស្មាតហ្វូន​មាន​ពិត​ប្រាកដ អ្វី​ដែល​គេ​ចង់​ដឹង​នោះ​ថា​តើ​ពេលណា ទើប​ក្រុមហ៊ុន​ស្មាតហ្វូន​ខ្នាត​យក្ស​របស់​កូរ៉េ​ខាង​ត្បូង​នេះ ព្រម​បញ្ចេញ​វា​នៅ​លើ​ទីផ្សារ។ Samsung ជា​ក្រុមហ៊ុន​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​ទូរស័ព្ទ​ដំបូង​គេ ហើយ Galaxy Round ​ត្រូវ​បាន​បញ្ចេញ​លក់​តែ​លើ​ទីផ្សារ​មួយ​ចំនួន​ប៉ុណ្ណោះ។

ប៉ុន្តែ Samsung នឹង​មិន​ជា​ក្រុមហ៊ុន​តែមួយ​ដែល មាន​សមត្ថភាព​អាច​ផលិត​ចេញ​ស្មាតហ្វូន​បត់​បាន​ដូច​សៀវភៅ (foldable smartphone) បាន​តែ​ឯង​នោះ​ទេ ក្នុង​នោះ ក៏​អាច​នៅ​មាន​ម៉ាក​ទូរស័ព្ទ​ផ្សេងៗ​ទៀត ដូច​ជា Apple និង LG ប្រហែល​ក៏​កំពុង​ធ្វើការ​លើ​គម្រោង​ផលិត​ស្មាតហ្វូន​ទំនើប​នេះ​ដូច​គ្នា។ ទោះជា​យ៉ាងណា អ្នក​គាំទ្រ Samsung ប្រហែល​អាច​នឹង​បាន​ឃើញ foldable smartphone មុន​គេ។

ប្រធាន​ Samsung លោក Ko Dong-Jin ធ្លាប់​បាន​លើកឡើង​កាលពី​ខែ​កញ្ញា​ថា ក្រុមហ៊ុន​លោក​មាន​គម្រោង​នឹង​ចេញ​ស្មាតហ្វូន​បត់ foldable ​ក្នុង​ឆ្នាំ២០១៨ ខាង​មុខ។ ប្រភព​ចេញ​ពី​រោងចក្រ​ផលិត​អេក្រង់ បាន​បង្ហើប​ថា Samsung Display ​អាច​គ្រប់គ្រង​បាន​នូវ​ការ​អភិវឌ្ឍ​បន្ទះ​អេក្រង់ foldable panel ដែល​មាន​កម្រិត​កោង 1.0R មាន​ន័យ​ថា វា​អាច​​ត្រូវ​បាន​បត់​ដូច​នឹង​ក្រដាស​អីចឹង។

សេចក្ដី​រាយការណ៍​ពី Business Korea ​ឱ្យ​ដឹង​ថា Samsung ​នឹង​ប្រើ​សមាសធាតុ​ប្លាស្ទិក​សម្រាប់​ផលិត​អេក្រង់​បត់ foldable នេះ។ Samsung អាច​នឹង​ស្រូត​បញ្ចេញ Galaxy X ឆ្នាំ​ក្រោយ ​ឱ្យ​បាន​មុន LG ​ក៏​ដើម្បី​ជួយ​ដល់ Apple ក្នុង​ការ​បង្ហាញ​ស្មាតហ្វូន​បត់ foldable smartphone ​មុន​គេ​លើ​លោក​ផង​ដែរ។

សូម​បញ្ជាក់​ថា ទើបតែ​ថ្មីៗ​នេះ Apple បាន​ចុះ​បញ្ជី​ប៉ាតង់​បច្ចេកវិទ្យា iPhone បត់​នៅ​សហរដ្ឋ​អាមេរិក ហើយ LG Display ​នឹង​ជា​អ្នក​ផ្គត់ផ្គង់​បន្ទះ​អេក្រង់​បត់​បាន​នោះ។ ថ្មីៗ​នេះ LG Display មាន​គម្រោង​បញ្ចេញ​បន្ទះ​អេក្រង់ foldable panel ​ដំបូង​គេ ដែល​មាន​កម្រិត​កោង 2.5R ​ក្នុង​ឆ្នាំ២០១៨ ខណៈ​បន្ទះ​អេក្រង់​កោង​កម្រិត 1.0R ​រំពឹង​នឹង​រួចរាល់​នៅ​ឆ្នាម២០១៩។ បណ្ដា​សារព័ត៌មាន​កូរ៉េ​ជឿ​ថា វិស័យ​អេក្រង់​ទំនើប​ឈាន​ទៅ​មុខ នឹង​ធ្វើ​ឱ្យ​ស្មាតហ្វូន​អនាគត​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ នឹង​ផ្លាស់ប្ដូរ​យ៉ាង​ខ្លាំង៕

ដោយ៖ រឹទ្ធិរាជ
ប្រភព៖ phonearena

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

មុខងារ​លើ iPhone មួយ​នេះ ធ្វើឲ្យ​​ស៊ី​លុយ​អ៊ីនធឺណិត​ទូរស័ព្ទ​ខ្លាំង​ អ្នក​ប្រើ​ភាគច្រើន​​​​ប្រហែល​​មិន​ដឹង​សោះ?

​មហាសេដ្ឋី​ Bill Gates៖ ​​បើ​មាន​លក្ខណៈ​ទាំង​​ ៥​នេះ​​​​គឺ​ធានា​ថា​បាន​ជោគជ័យ​

ពាក្យ​​ ៥​ឃ្លា​ដែល​​មនុស្ស​ឆ្លាត​​មិន​ដែល​ប្រើ​នៅ​​ក្នុង​​ការ​​សន្ទនា​​ជា​មួយ​ដៃគូ

​បើ​មិន​ចង់​ខ្ជះខ្ជាយ​ពេលវេលា​អត់​ប្រយោជន៍​ ​គួរ​រៀន​គ្រប់គ្រង​វាតាមរយៈ​វិធី​ទាំង​៥​នេះ​​​​​

អត្ថបទពាណិជ្ជកម្ម​

មគ្គុទេសទេសចរ​នៅ​សៀមរាប​ ឈ្នះ​ ១​ម៉ឺន​​ដុល្លារ ​ពីសែលកាត

​​យុទ្ធវិធី​​​បង្កើត​​&​បំប៉ន​ក្រុម​លក់​ឱ្យ​មាន​ថាមពល​សម្រាប់​អាជីវកម្ម​ខ្នាត​តូច ចាប់​ផ្ដើម​នៅ​ថ្ងៃ​ស្អែក​នេះ​ហើយ

ការប្រកួតជើងឯកកីឡាវាយកូនហ្គោលលើកទី ៣ របស់ស្រាបៀរ HEINEKEN ឆ្នាំ ២០១៧ បានចប់យ៉ាងជោគជ័យ

​រឿង Star Wars បានមក​ដល់ iflix

អានអត្ថបទតាមខែ

December 2017
M T W T F S S
« Nov    
 123
45678910
11121314151617
18192021222324
25262728293031