អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > Lamborghini ទើប​បញ្ចេញ​រថយន្ត​ស្ព័រ​ទំនើប​ស៊េរី​ថ្មី Urus SUV ​តម្លៃ ២០ម៉ឺន​ដុល្លារ

Lamborghini ទើប​បញ្ចេញ​រថយន្ត​ស្ព័រ​ទំនើប​ស៊េរី​ថ្មី Urus SUV ​តម្លៃ ២០ម៉ឺន​ដុល្លារ

ក្រុមហ៊ុន​រថយន្ត Lamborghini ​ទើប​តែ​ បង្ហាញ​នូវ​វត្តមាន​រថយន្ត​ស្ព័រ​ស៊េរី​ថ្មី ចំណែក​ពេលនេះ​វា​ត្រូវ​បាន​ក្រុមហ៊ុន​សម្ពោធ​ចេញ​ផ្លូវការ​ហើយ​ដែល​មាន​ឈ្មោះ Lamborghini Urus ជាមួយ​រូបរាង​ដ៏​ទាក់ទាញ។ រថយន្ត​ Urus ​ថ្មី​នេះ ត្រូវ​បាន​បំពាក់​ដោយ​ម៉ាស៊ីន turbocharged twin V8 4.0 ​លីត្រ មាន​កម្លាំង​ម៉ាស៊ីន ៦៥០សេះ ​និង​កម្លាំង​រមូល ៨៥០ញ៉ូវតុនម៉ែត្រ។

រថយន្ត Lamborghini Urus ​មាន​ល្បឿន​អតិបរមា ៣០៥គ.ម/ម៉ោង ​និង​មាន​ល្បឿន​សន្ទុះ​ពី ០​ទៅ១០០គីឡូម៉ែត្រ/ម៉ោង ​ដោយ​ប្រើ​ពេល​ត្រឹមតែ ៣,៦វិនាទី​ប៉ុណ្ណោះ។ ទាំង​នេះ គឺ​ជា​សមត្ថភាព​ដ៏​គួរ​ឱ្យ​ចាប់អារម្មណ៍​សម្រាប់​រថយន្ត SUV ​ធុន​ធំ។ Urus ភ្ជាប់​មក​ជាមួយ​ប្រព័ន្ធ​ដ្រាយ​កង់​បួន 4-wheel drive system ជាមួយ active torque vectoring និង 4-wheel steering។

Urus ប្រើ​ប្រព័ន្ធ​ហ្វ្រាំង​សេរ៉ាមិច​កាបូន ​មាន​របៀប​ម៉ូត​ចំនួន៦ នៃ​ការ​បើកបរ​ខុសៗ​គ្នា សម្រាប់​លក្ខខណ្ឌ​ផ្លូវ​ផ្សេងៗ មាន​បំពាក់​បច្ចេកវិទ្យា​ទំនើប​ចុងក្រោយ អម​ដោយ​ប្រព័ន្ធ​បញ្ជា​កម្រិត​ខ្ពស់​ជាមួយ​ប្រព័ន្ធ PreCognition ​ដែល​ត្រូវ​បាន​រចនា​ឡើង សម្រាប់​ទប់ស្កាត់​គ្រោះថ្នាក់ ឬ​កាត់បន្ថយ​ការ​ខូចខាត ដែល​មាន​សក្ដានុពល​ខ្ពស់។ វា​ក៏​មាន​ប្រព័ន្ធ​ផ្ដល់​ព័ត៌មាន​កម្រិត​ខ្ពស់ (high end infotainment system) និង​ប្រព័ន្ធ​សំឡេង Bang & Olufsen ផង​ដែរ។

រថយន្ត​ស្ព័រ​ស៊េរី SUV ថ្មី​របស់​ក្រុមហ៊ុន​អ៊ីតាលី​នេះ នឹង​មាន​តម្លៃ ១៧១.៤២៩អឺរ៉ូ សម្រាប់​ទីផ្សារ​អឺរ៉ុប ហើយ​តម្លៃ ២០០.០០០ដុល្លារ​សម្រាប់​ទីផ្សារ​អាមេរិក ឬ​តម្លៃ ១៣១.៥០០ផោន​សម្រាប់​ទីផ្សារ​អង់គ្លេស។ ក្រុមហ៊ុន​ផលិត​រថយន្ត​ប្រណិត​ម៉ាក Lamborghini នេះ បាន​បញ្ជាក់​ថា ការ​ចាប់ផ្ដើម​ដាក់​ឱ្យ​ចរាចរ​លើ​ទីផ្សារ​ដំបូង​គឺ​នៅ​និទាឃៈរដូវ ឬ​អំឡុង​ខែ​មីនា ដល់​ខែ​ឧសភា ឆ្នាំ​២០១៨ ក្រោយ៕

​ដោយ៖ រឹទ្ធិរាជ
ប្រភព៖ Lamborghini

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

មុខងារ​លើ iPhone មួយ​នេះ ធ្វើឲ្យ​​ស៊ី​លុយ​អ៊ីនធឺណិត​ទូរស័ព្ទ​ខ្លាំង​ អ្នក​ប្រើ​ភាគច្រើន​​​​ប្រហែល​​មិន​ដឹង​សោះ?

​មហាសេដ្ឋី​ Bill Gates៖ ​​បើ​មាន​លក្ខណៈ​ទាំង​​ ៥​នេះ​​​​គឺ​ធានា​ថា​បាន​ជោគជ័យ​

ពាក្យ​​ ៥​ឃ្លា​ដែល​​មនុស្ស​ឆ្លាត​​មិន​ដែល​ប្រើ​នៅ​​ក្នុង​​ការ​​សន្ទនា​​ជា​មួយ​ដៃគូ

​បើ​មិន​ចង់​ខ្ជះខ្ជាយ​ពេលវេលា​អត់​ប្រយោជន៍​ ​គួរ​រៀន​គ្រប់គ្រង​វាតាមរយៈ​វិធី​ទាំង​៥​នេះ​​​​​

អត្ថបទពាណិជ្ជកម្ម​

មគ្គុទេសទេសចរ​នៅ​សៀមរាប​ ឈ្នះ​ ១​ម៉ឺន​​ដុល្លារ ​ពីសែលកាត

​​យុទ្ធវិធី​​​បង្កើត​​&​បំប៉ន​ក្រុម​លក់​ឱ្យ​មាន​ថាមពល​សម្រាប់​អាជីវកម្ម​ខ្នាត​តូច ចាប់​ផ្ដើម​នៅ​ថ្ងៃ​ស្អែក​នេះ​ហើយ

ការប្រកួតជើងឯកកីឡាវាយកូនហ្គោលលើកទី ៣ របស់ស្រាបៀរ HEINEKEN ឆ្នាំ ២០១៧ បានចប់យ៉ាងជោគជ័យ

​រឿង Star Wars បានមក​ដល់ iflix

អានអត្ថបទតាមខែ

December 2017
M T W T F S S
« Nov    
 123
45678910
11121314151617
18192021222324
25262728293031