អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > Fishball ជា 360 Smartphone Lens ដំបូង​គេ​លើ​លោក​​​អាច​ថត​វីដេអូ​ ៣៦០ដឺក្រេ តម្លៃ​ចាប់ពី $៥៩

Fishball ជា 360 Smartphone Lens ដំបូង​គេ​លើ​លោក​​​អាច​ថត​វីដេអូ​ ៣៦០ដឺក្រេ តម្លៃ​ចាប់ពី $៥៩

អ្នក​ថត​រូប​តាម​ទូរស័ព្ទ ដែល​កំពុង​ស្វែងរក​កាមេរ៉ា​ជំនួយ​សម្រាប់​បំពាក់​លើ​ស្មាតហ្វូន​សំណព្វចិត្ត​របស់​ខ្លួន ឱ្យ​មាន​លក្ខណៈ​ងាយស្រួល និង​រហ័ស ហើយ​អាច​បង្កើន​សមត្ថភាព​ថត​វីដេអូ​មុំ ៣៦០ដឺក្រេ និង​រូបថត​ស្អាត​ជាង​មុន​នោះ អ្នក​អាច​នឹង​ចាប់អារម្មណ៍​ជាមួយ លេន​កាមេរ៉ា​ស្មាតហ្វូន​តូច​ច្រឡឹង​នេះ​បាន ដែល​វា​មាន​ឈ្មោះ​ថា Fishball។

លេន​កាមេរ៉ា ៣៦០ដឺក្រេ គឺ​មិន​តម្រូវ​ឱ្យ​ដោត​ប្រើ​ដោយ​មាន​ថ្ម ឬ​តភ្ជាប់​នឹង​ប្រភព​ថាមពល​អី​នោះ​ទេ ហើយ​ក៏​មិន​ចាំបាច់​ប្រើ​ខ្សែ​ដែរ ហើយ​វា​មាន​លក្ខណៈ​យ៉ាង​សាមញ្ញ​ក្នុង​ការ​ប្រើប្រាស់ ដោយ​គ្រាន់តែ​កៀប​វា​ទៅ​នឹង​លេន​កាមេរ៉ា​របស់​ស្មាតហ្វូន​ជា​ការ​ស្រេច។ កាន់តែ​ពិសេស​ទៀត​នោះ Fishball ​អាច​បង្កើន​គុណភាព​ដល់​ការ​ថត​ទម្រង់ VR footage ថែមទៀត។ សូម​ទស្សនា​វីដេអូ​ដើម្បី​ស្វែងយល់​កាន់តែ​ច្បាស់​អំពី​ការ​ប្រើ​នៅ​កាមេរ៉ា Fishball ជំនួយ​លើ​ស្មាតហ្វូន​ដូច​ខាង​ក្រោម៖

លេនកាមេរ៉ា​ជំនួយ​សម្រាប់​ប្រើ​ជាមួយ​ស្មាតហ្វូន​ Fishball នេះស ត្រូវ​បាន​លើក​គម្រោង​ឡើង​នៅ​លើ​គេហទំព័រ Indiegogo ​ដើម្បី​ស្វែងរក​ប្រាក់​មូលនិធិ​ឱ្យ​គ្រប់​ចំនួន ៥០.០០០ដុល្លារ ដើម្បី​អាច​រុញ​ចូល​ផលិតកម្ម​សម្រាប់​ដាក់​លក់​លើ​ទីផ្សារ​បាន។ ក្រុម​ការងារ​ដែល​ផលិត Fishball ​គឺ​មាន​មូលដ្ឋាន​នៅ​សាន់ហ្វ្រាន់ស៊ីស្កូ រដ្ឋ​កាលីហ្វ័រញ៉ា បាន​ពន្យល់​អំពី​លេន​កាមេរ៉ា ៣៦០ដឺក្រេ​ជំនួយ​ស្មាតហ្វូន​នេះ​ថា ឥឡូវ​នេះ វា​មាន​លក់​នៅ​លើ​គេហទំព័រ Indiegogo ដែល​មាន​តម្លៃ​ចាប់ពី ៥៩ដុល្លារ ហើយ​ត្រូវ​គេ​រំពឹង​ថា នឹង​ចែកចាយ​នៅ​លើ​ទីផ្សារ​អំឡុង​ខែ​មិថុនា ឆ្នាំ២០១៨ ខាង​មុខ៕

 

ដោយ៖ រឹទ្ធិរាជ
ប្រភព៖ Indiegogo

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ទម្លាប់ល្អទាំង៤ដែលជួយឱ្យអ្នករៀនបានពូកែជាងមុន

ច្បាប់​ ៦​​​ចំណុច​​ដែល​​មហា​សេដ្ឋី​​ក្នុង​លោក​ស្ទើរ​តែ​គ្រប់​គ្នា​​​​គោរព​តាម​

បុគ្គល​ដែល​ចូលចិត្ត​ចំណាយ​ពេល​ច្រើន​នៅ​ម្នាក់​ឯង​តែង​មាន​ ៣​ចំណុច​នេះ​រួម​គ្នា​ជានិច្ច

ធាតុ​សំខាន់ៗ៣យ៉ាង ​ជួយ​ឲ្យ​អ្នក​​ ​ក្លាយ​ជា​មនុស្ស​ពូកែគិត គិតអ្វីក៏ត្រូវ

អត្ថបទពាណិជ្ជកម្ម​

វគ្គសិក្សា​អំពី ​«ការ​សរសេរ​ផែនការ​អាជីវកម្ម​​សម្រាប់​​​​​​អាជីវកម្ម​ខ្នាត​​តូច»​ ទៅ​ដល់​ទឹកដី ​កោះកុង

​​យុទ្ធវិធី​​​បង្កើត​​&​បំប៉ន​ក្រុម​លក់​ឱ្យ​មាន​ថាមពល​សម្រាប់​អាជីវកម្ម​ខ្នាត​តូច

សែលកាតសហការជាមួយដៃគូក្រុមហ៊ុនទូរស័ព្ទទាំង 11 បង្កើតកម្មវិធីលក់បញ្ចុះតម្លៃពិសេសបំណាច់ឆ្នាំ

លោកគ្រូពេទ្យ​​​នៅ​កំពង់ធំ ឈ្នះ 30,000 ដុល្លារ ​ពីសែលកាត

អានអត្ថបទតាមខែ

December 2017
M T W T F S S
« Nov    
 123
45678910
11121314151617
18192021222324
25262728293031